ទឹកឃ្មុំមានអត្ថប្រយោជន៍ច្រើនយ៉ាង ជាពិសេសគឺទៅលើផ្នែកសម្រស់

នៅក្នុងទម្រង់ធម្មជាតិរបស់វា ទឹកឃ្មុំត្រូវបានផលិតឡើងដោយសកម្មភាពអង់ស៊ីម សារធាតុរុក្ខជាតិ និងបាក់តេរីរស់ដែលរួមជាមួយគ្នាដើម្បីបង្កើតធាតុផ្សំដ៏មានឥទ្ធិពលមួយ។ ដោយសារតែដំណើរការពិសេសនៃការបង្កើតទឹកឃ្មុំនេះហើយ ទើបធ្វើឱ្យវាអាចប្រើប្រាស់សម្រាប់គ្រឿងសំអាង ដូចជាការសម្អាតមុន ព្យាបាលស្លាកស្នាម និងពណ៌ស្បែកថែមទៀតផង។ ហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ទឹកឃ្មុំទៅលើផ្នែកសម្រស់!

Shutterstock_420380341 1

ទឹកឃ្មុំគឺសំបូរទៅដោយសមាសធាតុដែលមានប្រយោជន៍សម្រាប់ស្បែករបស់អ្នក ជាពិសេសប្រសិនបើអ្នកមានបញ្ហាស្បែកកើតមុន ឬជំងឺអូតូអ៊ុយមីន ដូចជាជម្ងឺត្រអក ឬជំងឺស្បែករបកក្រហម ដោយវាជួយធ្វើឱ្យមានតុល្យភាពបាក់តេរីនៅលើស្បែករបស់អ្នក។ ទឹកឃ្មុំជាសារធាតុខាត់ស្បែកធម្មជាតិដែលអាចឲ្យស្បែកភ្លឺថ្លា ជួយកម្ចាត់ស្បែកស្ងួត ខ្មៅស្រអាប់ ស្នាមជាំ ស្នាមអុចខ្មៅ និងបង្កើនកោសិកាស្បែកថ្មី។

2

អ្នកក៏អាចនឹងឃើញលទ្ធផលផងដែរ ប្រសិនបើអ្នកប្រើម៉ាសទឹកឃ្មុំដែលមានលក់នៅលើទីផ្សារ តែទាស់ថាប្រសិទ្ធភាពរបស់វាគឺមិនល្អដូចជាទឹកឃ្មុំសុទ្ធឡើយ។ ហើយសូមអ្នកប្រើប្រាស់វាអោយទៀងទាត់ តែកុំសូវញឹកញា់ពេកអាស្រ័យទៅលើស្បែកមុខរបស់អ្នក៕

3

ប្រភព ៖ បរទេស