តាមការស្រាវជ្រាវ មនុស្សគួរតែចូលគេងឲ្យបានលឿន ហើយក្រោកពីព្រលឹម។ គំរូនេះត្រូវគ្នានឹងទំនោរជីវសាស្រ្តរបស់យើងក្នុងការសម្របលំនាំនៃការគេងរបស់យើងជាមួយនឹងព្រះអាទិត្យ។ ការចូលគេងលឿនអាចជួយអោយអ្នកទទួលបានសុខភាពល្អ តែវាក៏សំខាន់ផងដែរក្នុងការទទួលបានបរិមាណត្រឹមត្រូវនៃការគេងឱ្យបានទៀងទាត់ ដើម្បីជួយការពារផលវិបាកសុខភាពដែលអាចកើតមាន។
តើយើងត្រូវការគេងប៉ុន្មានម៉ោង?
អ្នកជំនាញភាគច្រើនណែនាំថា មនុស្សពេញវ័យត្រូវគេងយ៉ាងហោចណាស់ 7 ម៉ោងក្នុងមួយយប់។ នេះគឺជាការវិភាគនៃការគេងដែលអ្នកគួរតែអនុវត្តអោយបានត្រឹមត្រូវតាមអាយុ៖
អាយុ បរិមាណដែលត្រូវគេង
0-3 ខែ 14-17 ម៉ោង
4-12 ខែ 12-16 ម៉ោង
1-2 ឆ្នាំ 11-14 ម៉ោង
3-5 ឆ្នាំ 10-13 ម៉ោង
9-12 ឆ្នាំ 9-12 ម៉ោង
13-18 ឆ្នាំ 8-10 ម៉ោង
18-60 ឆ្នាំ យ៉ាងហោចណាស់ 7 ម៉ោងក្នុងមួយយប់
61-64 ឆ្នាំ 7-9 ម៉ោងក្នុងមួយយប់
65 ឆ្នាំនិងចាស់ជាងនេះ 7-8 ម៉ោងក្នុងមួយយប់
+ផលរំខាននៃការគេងមិនគ្រប់គ្រាន់
ប្រសិនបើអ្នកជួបប្រទះនឹងការងងុយគេងពេលថ្ងៃ វាជាសញ្ញាបង្ហាញថាអ្នកគេងមិនបានគ្រប់គ្រាន់នៅពេលយប់ ហើយវានឹងបង្កអោយអ្នកជួបប្រទះនឹងបញ្ហាមួយចំនួនដូចជា អារម្មណ៍ប្រែប្រួល និងភ្លេចភ្លាំង។ ហើយការគេងមិនបានគ្រប់គ្រាន់ជាប្រចាំអាចនាំឱ្យមានផលវិបាកដល់សុខភាពរយៈពេលយូរថែមទៀត ដែលមានរួមបញ្ចូលទាំង:
-ឧស្សាហ៍ឈឺញឹកញាប់
-ប្រឈមនឹងបញ្ហាលើសឈាម (លើសឈាម)
-ជំងឺទឹកនោមផ្អែម
-ជំងឺបេះដូង
-ភាពធាត់
-ជំងឺធ្លាក់ទឹកចិត្ត
+រីឯការគេងច្រើនពេកក៏អាចនាំឱ្យមានផលរំខានច្រើនដូចជា៖
- ការថប់បារម្ភ
- ជំងឺធ្លាក់ទឹកចិត្ត
- គេងមិនដកដង្ហើម
- ជំងឺផាកឃីនសុន
- ជំងឺទឹកនោមផ្អែម
- ជំងឺបេះដូង
- ភាពធាត់
- ជំងឺក្រពេញទីរ៉ូអ៊ីត
- ជំងឺហឺត៕
ប្រភព ៖ បរទេស