ជំងឺទឹកនោមផ្អែមគឺជាជំងឺធ្ងន់ធ្ងរមួយ ដែលតម្រូវអោយអ្នកជម្ងឺចេះគ្រប់គ្រង និងតាមដានកម្រិតជាតិគ្លុយកូស (ជាតិស្ករក្នុងឈាម) របស់ពួកគេឱ្យបានទៀងទាត់ ដើម្បីប្រាកដថាវាស្ថិតក្នុងកម្រិតមួយដែលមិនបង្កអោយជម្ងឺកាន់តែធ្ងន់ធ្ងរ។ ហើយប្រសិនបើមិនបានព្យាបាល ជម្ងឺមួយនេះអាចបណ្តាលឱ្យមានរោគសញ្ញាកាន់តែអាក្រក់ទៅៗនៅពេលដែលកម្រិតជាតិស្ករក្នុងឈាមខ្ពស់រ៉ាំរ៉ៃធ្វើឱ្យខូចខាតដល់ជាលិកា និងសរីរាង្គរបស់អ្នក។ ក្នុងនោះជំងឺទឹកនោមផ្អែមមានពីរប្រភេទសំខាន់ៗ៖ ប្រភេទទី១ និងប្រភេទទី២។
ជំងឺទឹកនោមផ្អែមប្រភេទទី 1 គឺជាជំងឺអូតូអ៊ុយមីនរ៉ាំរ៉ៃដែលជាធម្មតាត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញក្នុងវ័យកុមារភាព ឬវ័យជំទង់។ ជំងឺទឹកនោមផ្អែមប្រភេទទី 2 ដែលជាធម្មតាវិវឌ្ឍន៍ក្នុងមនុស្សដែលពេញវ័យ និងមនុស្សចាស់កើតឡើងនៅពេលដែលរាងកាយរបស់អ្នកឈប់ឆ្លើយតបទៅនឹងអាំងស៊ុយលីន ដែលជាអរម៉ូនដែលផលិតដោយលំពែងក្នុងការជួយកោសិកាទទួលយកជាតិស្ករពីឈាមរបស់អ្នក។ហើយមធ្យោបាយតែមួយគត់ដើម្បីដឹងច្បាស់ថាអ្នកមានជំងឺទឹកនោមផ្អែមគឺត្រូវធ្វើតេស្ត។ ការធ្វើតេស្តទូទៅបំផុតគឺការធ្វើតេស្ត A1C និងការធ្វើតេស្តជាតិស្ករក្នុងប្លាស្មា។
ខាងក្រោមនេះគឺជាសញ្ញាព្រមានជាមុនរបស់ជំងឺទឹកនោមផ្អែមប្រភេទទី 1 និងប្រភេទទី 2 ដែលមានរោគសញ្ញាខ្លះដូចគ្នា និងខ្លះទៀតខុសគ្នា ដូចជា៖
១.សញ្ញាព្រមាននៃជំងឺទឹកនោមផ្អែមប្រភេទទី 1
- មានការស្រកទម្ងន់លឿន
- ការឆ្លងមេរោគផ្សិត
- ខ្យល់ដង្ហើមមានក្លិនដូចផ្លែឈើ
- ឧស្សាហ៍មានរោគរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយ រួមទាំងចង្អោរ ក្អួត ពិបាកដកដង្ហើម និងបាត់បង់ស្មារតី។
២.សញ្ញាព្រមាននៃជំងឺទឹកនោមផ្អែមប្រភេទទី 2
- ឃ្លាន ស្រេកទឹក និងអស់កម្លាំង
- ការឆ្លងមេរោគរ៉ាំរ៉ៃ ឬរបួសដែលជាសះស្បើយយឺត
- ស្ពឹកដៃ ឬជើង
- មានបញ្ហាបេះដូង
- មានការឆ្លងមេរោគ
- ការមើលឃើញមិនច្បាស់ជាដើម៕
ប្រភព ៖ បរទេស