📙សៀវភៅស្នាក់នៅ គំរូថ្មី (កំពុងសាកល្បងសម្រាប់យន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់សង្កាត់ក្នុងរាជធានីភ្នំពេញ ចំនួន១៤សង្កាត់)👮👮🏼♀️
១-សៀវភៅស្នាក់នៅ
សាមីខ្លួនត្រូវយកលិខិតស្នាមមួយចំនួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដូចខាងក្រោម៖
-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
-សំបុត្រអាពាហ៍ពិពាហ៍ (ប្រសិនបើមាន)
-លិខិតអនុញ្ញាតផ្លាស់ទីលំនៅពីនគរបាលប៉ុស្តិ៍រដ្ឋបាលទីកន្លែងចាស់ដែលសាមីខ្លួនធ្លាប់រស់នៅ (ប្រសិនបើមានការផ្លាស់ប្តូរទីកន្លែងស្នាក់នៅ)។
២-អំពីការផ្លាស់ប្តូរទីលំនៅ (ទីកន្លែងទំនាក់ទំនង និងឯកសារដែលត្រូវមាន)
ក-ការផ្លាស់ទីលំនៅចេញ
ប្រជាពលរដ្ឋដែលជាមេគ្រួសារ ឬសាមីខ្លួនត្រូវអញ្ជើញទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ដែលកំពុងរស់នៅអចិន្ត្រៃយ៍ ដោយភ្ជាប់ជាមួយឯកសារ៖
-សៀវភៅស្នាក់នៅ
-សៀវភៅគ្រួសារ
ខ-ការផ្លាស់ចូល (ទីកន្លែងដែលទៅតាំងទីលំនៅថ្មី)
ប្រជាពលរដ្ឋដែលជាមេគ្រួសារ ឬសាមីខ្លួន ត្រូវយកឯកសារដែលទទួលបានពី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ចាស់ដែលអនុញ្ញាតឱ្យផ្លាស់ចេញ ទៅបង្ហាញប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ដែលខ្លួនមានបំណងទៅតាំងទីលំនៅថ្មី ដើម្បីចុះឈ្មោះ និងទទួលបានសៀវភៅស្នាក់នៅ ដោយភ្ជាប់ឯកសារបន្ថែម៖
-សៀវភៅស្នាក់នៅ ឬសេចក្តីចម្លងសៀវភៅស្នាក់នៅ
-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
យន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំ សង្កាត់ ដែលបានដាក់ឲ្យដំណើរការនៅក្នុងឃុំសង្កាត់គោលដៅចំនួន ២៤ នៅក្នុងខេត្តកែប ខេត្តកំពត និងនៅរាជធានីភ្នំពេញ។
យន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំ សង្កាត់ ចំពោះការផ្តល់សេវាអត្តសញ្ញាណកម្មរួមមាន៖
១- ចុះបញ្ជីអត្រានុកូលដ្ឋាន
២- ចេញសេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋាន (ក្នុងឆ្នាំ)
៣- ចុះបញ្ជី ផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ
៤- ស្នើសុំ និងទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
៥- ផ្តល់លិខិតបញ្ជាក់ទីលំនៅ និងលិខិតស្នាក់នៅបណ្តោះអាសន្ន
សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងមូលដ្ឋាន ឃុំសង្កាត់ទាំង ២៤នេះ អាចទៅស្នើសុំសេវាអត្តសញ្ញាណកម្មខាងលើ នៅទីកន្លែងតែមួយនៃឃុំសង្កាត់ ដូចខាងក្រោម៖
១. ខេត្តកែប ចំនួន០៥ ឃុំ សង្កាត់
- ក្រុងកែប៖ សង្កាត់អូរក្រសារ សង្កាត់កែប និងសង្កាត់ព្រៃធំ
- ស្រុកដំណាក់ចង្អើរ៖ ឃុំអង្កោល និងឃុំពងទឹក
២. ខេត្តកំពត ចំនួន០៥ សង្កាត់
- ក្រុងកំពត៖ សង្កាត់កំពង់កណ្តាល សង្កាត់ក្រាំងអំពិល សង្កាត់កំពង់បាយ សង្កាត់អណ្តូងខ្មែរ និងសង្កាត់ត្រើយកោះ
៣. រាជធានីភ្នំពេញ ចំនួន១៤ សង្កាត់ (ដោយក្នុង មួយខណ្ឌ មាន មួយសង្កាត់)
- ខណ្ឌចំការមន៖ សង្កាត់ទន្លេបាសាក់
- ខណ្ឌដូនពេញ៖ សង្កាត់ផ្សារថ្មីទី៣
- ខណ្ឌ៧មករា៖ សង្កាត់វាលវង់
- ខណ្ឌទួលគោក៖ សង្កាត់ផ្សារដេប៉ូទី១
- ខណ្ឌដង្កោ៖ សង្កាត់ដង្កោ
- ខណ្ឌមានជ័យ៖ សង្កាត់ស្ទឹងមានជ័យទី២
- ខណ្ឌឫស្សីកែវ៖ សង្កាត់គីឡូម៉ែត្រលេខ៦
- ខណ្ឌសែនសុខ៖ សង្កាត់ក្រាំងធ្នង់
- ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី៣
- ខណ្ឌជ្រោយចង្វារ៖ សង្កាត់ព្រែកលៀប
- ខណ្ឌព្រែកព្នៅ៖ សង្កាត់ព្រែកព្នៅ
- ខណ្ឌច្បារអំពៅ៖ សង្កាត់វាលស្បូវ
- ខណ្ឌបឹងកេងកង៖ សង្កាត់ទួលស្វាយព្រៃទី១
- ខណ្ឌកំបូល៖ សង្កាត់កន្ទោក
ក្រុមការងារគាំទ្រយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់ ឃុំ សង្កាត់ ក៌ត្រូវបានបង្កើតឡើងតាមរយៈសេចក្តីសម្រេចលេខ ០១៧ សសរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ។
*** សម្រាប់រាល់ការបោះពុម្ភឯកសារ អត្រានុកូលដ្ឋាន និងស្ថិតិអាត្រានុកូលដ្ឋាន (សៀវភៅស្នាក់នៅ សាកល្បងសម្រាប់សង្កាត់ក្នុងរាជធានីភ្នំពេញ) គឺចេញពីប្រព័ន្ធតែម្តង ដោយមិនចាំបាច់សរសេរដោយដៃទៀតឡើយ។
(ឧ.ទោ អ៊ុកចាញ បញ្ញារ៉ា)
ប្រភព