អំបិលហិម៉ាល័យគឺជាប្រភេទអំបិលគ្រាប់ម្យ៉ាងមានពណ៍ផ្កាឈូកដែលមាននៅតំបន់ភ្នំហិមាល័យ ប្រទេសប៉ាគីស្ថាន។ វាជាប្រភេទអំបិលដែលកម្រនិងមានតម្លៃខ្ពស់ ថែមទាំងមានអត្ថប្រយោជន៍ចំពោះសុខភាពទៀតផង។ ក្រៅពីការដាំស្ល គេអាចបង់វាចូលទៅក្នុងអាងត្រាំទឹកដើម្បីសុខភាពទៀតផង៖
១.កាត់បន្ថយភាពតឹងច្រមុះ
នៅពេលតឹងច្រមុះ គេតែងយកសឺរុំាងបូមទឹកអំបិលដើម្បីបាញ់ចូលច្រមុះឱ្យធ្លាក់សំបោរចេញមកក្រៅ។ មធ្យោបាយមួយទៀតនោះ គឺគេអាចត្រាំក្នុងទឹកអំបិលហិមាល័យក្តៅៗឧណ្ឌៗហើយដកដង្ហើមវែងៗដើម្បីឱ្យធូរច្រមុះ។
២.កាត់បន្ថយភាពរមាស់
ប្រសិនបើអ្នកឧស្សាហ៍ជួបប្រទះនឹងបញ្ហារមាស់ឬសត្វល្អិតខាំលើស្បែក អ្នកអាចត្រាំទឹកអំបិលប្រភេទនេះបានដោយសារវាផ្ទុកទៅដោយ antifungal, antibacterial, and antimicrobial ដែលអាចកម្ចាត់នូវបាក់តេរីនិងមីក្រូបាក់តេរីផ្សេងៗបាន។
៣.ឈាមរត់បានល្អជាងមុន
នៅពេលដែលសសៃឈាមដំណើរការមិនបានល្អ វាអាចនាំឱ្យអ្នកប្រឈមនឹងការឆាប់ភ្លេចភ្លាំងនិងពិបាកក្នុងការផ្ចង់អារម្មណ៍។ ការត្រាំទឹកអំបិលហិមាល័យអាចជំនួយឱ្យឈាមរត់បានល្អនិងជម្រុញរាល់សសៃឈាមឱ្យរីកធំដើម្បីឱ្យឈាមរត់ចូលបានល្អ។
៤.ដំណេក
ជាការពិតណាស់ ការត្រាំទឹកបន្ទាប់ពីអស់កម្លាំងមួយថ្ងៃពេញគឺពិតជាស្រួលខ្លួននិងធូរស្រាលក្នុងអារម្មណ៍ណាស់។ ដូចនេះដើម្បីឱ្យគេងលក់ស្រួល អ្នកអាចប្រើប្រាស់អំបិលផ្កាឈូកដើម្បីជំនួយការគេងរបស់អ្នកបាន។
៥.កាត់បន្ថយការឈឺសាច់ដុំ
សម្រាប់អ្នកដែលតែងតែជួបនឹងបញ្ហារោយសាច់ដុំ ការត្រាំទឹកអំបិលហិម៉ាល័យគឺពិតជាមានអត្ថប្រយោជន៍ណាស់។ វាថែមទាំងជួយកាត់បន្ថយភាពតានតឹងទាំងផ្លូវចិត្តនិងរាងកាយ ដែលជាមូលហេតុដែលនាំឱ្យសាច់ដុំឆាប់ឈឺចុករោយ៕
ប្រភព ៖ បរទេស