នេះគឺជាបញ្ជីនៃអាហារ ៦ មុខដែលមានឥទ្ធិពលខ្លាំងក្នុងការកាត់បន្ថយ ឬព្យាបាលការឈឺជង្គង់បានយ៉ាងមានប្រសិទ្ធភាពបំផុត ដែលវាអាចជួយអ្នកដោយមិនបាច់ពឹងផ្អែកលើថ្នាំបំបាត់ការឈឺចាប់នោះទេ។ ហើយអាហារទាំងអស់គឺសុទ្ធតែជាអាហារបែបធម្មជាតិសុទ្ធសាធដែលផ្តល់នូវអត្ថប្រយោជន៍មហាសាលដល់រាងកាយរបស់អ្នក ជាពិសេសគឺទាក់ទងនឹងបញ្ហាឈឺជង្គង់។ ដោយអាហារទាំងនោះគឺរួមមានដូចជា៖
១.ការ៉ុត
ក្នុងឱសថបុរាណរបស់ចិនការ៉ុតត្រូវបានញ៉ាំវាដើម្បីបំបាត់ការឈឺជង្គង់។ វាមានប្រសិទ្ធភាព ដោយសារការ៉ុតសម្បូរទៅដោយវីតាមីន A និងបេតាការ៉ូទីន ដែលជាសមាសធាតុប្រឆាំងនឹងការរលាកខ្លាំង។ ហើយការទទួលទានវាពីរដងក្នុងមួយថ្ងៃនឹងជួយកាត់បន្ថយការឈឺជង្គង់របស់អ្នកបានយ៉ាងខមានប្រសិទ្ធភាព។
២.រមៀត
រមៀតមានផ្ទុកសារធាតុ curcumin ក្នុងបរិមាណច្រើន ហើយសារធាតុ Curcumin នេះត្រូវបានប្រើប្រាស់ជាច្រើនសតវត្សមកហើយក្នុងឱសថ ជាពិសេសថ្នាំរុក្ខជាតិ ព្រោះវាមានសមត្ថភាពប្រឆាំងនឹងការរលាក។ ហើយការទទួលទានវាញឹកញាប់នឹងកាត់បន្ថយហានិភ័យនៃការឈឺជង្គង់ និងឈឺសន្លាក់ផ្សេងៗបានយ៉ាងច្រើន។ ម្យ៉ាងទៀតសមត្ថភាពព្យាបាលការឈឺចាប់របស់វាគឺស្ទើរតែស្រដៀងនឹងថ្នាំអ៊ីប៊ុយប្រូហ្វេន។
៣.ខ្ញី
ខ្ញីគឺជាអាហារដ៏អស្ចារ្យមួយទៀតដែលអ្នកអាចញ៉ាំ ឬលាបលើជង្គង់ដែលឈឺរបស់អ្នក។ ខ្ញីមានសារធាតុសកម្មមួយហៅថា gingerol ដែលជាសារធាតុប្រឆាំងការរលាកដ៏ខ្លាំងក្លា។ យោងតាមការសិក្សាដែលទាក់ទងទៅនឹងមនុស្សដែលទទួលរងពីជំងឺរលាកសន្លាក់ នៅពេលដែលខ្ញីត្រូវបានបញ្ចូលទៅក្នុងរបបថ្នាំរបស់ពួកគេ ការឈឺចាប់របស់ពួកគេត្រូវបានកាត់បន្ថយ បើប្រៀបធៀបទៅនឹងពេលដែលពួកគេបានលេបថ្នាំធម្មតា។
៤.Walnut
គ្រាប់ធញ្ញជាតិ Walnut គឺជាគ្រាប់ធញ្ញជាតិម្យ៉ាងដែលសម្បូរទៅដោយបរិមាណអាស៊ីតខ្លាញ់អូមេហ្គា 3 និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលវាមានអត្ថប្រយោជន៍ក្នុងការកាត់បន្ថយការឈឺជង្គង់។
៥.ផ្លែបឺរ
ផ្លែបឺរគឺជាផ្លែឈើដែលសម្បូរទៅដោយខ្លាញ់មិនឆ្អែត ដែលមានសុខភាពល្អសម្រាប់រាងកាយរបស់អ្នក ហើយភាគច្រើននៃជាតិខ្លាញ់ទាំងនេះគឺនៅក្នុងទម្រង់អាស៊ីត oleic ដែលអាចកាត់បន្ថយភាគរយនៃការរលាក និងបញ្ហាឈឺជង្គង់។
៦.ម្ទេស
ការទទួលទានម្ទេសក៏ល្អសម្រាប់អ្នកដែរប្រសិនបើអ្នកឧស្សាហ៍ឈឺជង្គង់ ព្រោះម្ទេសមានផ្ទុកវីតាមីន C ក្នុងបរិមាណខ្ពស់។ ដោយវីតាមីន C នោះមានសារៈសំខាន់ណាស់ក្នុងការផលិតកូឡាជែនដែលរាងកាយរបស់យើងត្រូវការ។ ហើយ Collagen ទាំងនោះគឺផ្តល់រចនាសម្ព័ន្ធដល់សន្លាក់ និងជួយក្នុងការភ្ជាប់ឆ្អឹងទៅនឹងសាច់ដុំ ដែលជួយកាត់បន្ថយការឈឺចាប់តាមរយៈសរសៃចង សរសៃពួរ និងឆ្អឹងខ្ចីដែលជួយដល់បញ្ហាសន្លាក់ជង្គង់របស់អ្នក៕
ប្រភព ៖ បរទេស