ស៊ុតគឺជាផ្នែកទូទៅនៃរបបអាហាររបស់មនុស្សភាគច្រើន ហើយត្រូវបានប្រើប្រាស់សម្រាប់អាហារឆ្ងាញ់ៗជាច្រើនប្រភេទ។ ប៉ុន្តែតើអ្នកដឹងទេថាវាមិនត្រឹមតែជាមុខម្ហូបនោះទេ ព្រោះស៊ុតក៏អាចប្រើប្រាស់ក្នុងគោលបំណងផ្សេងទៀតផងដែរ ព្រោះវាមានអត្ថប្រយោជន៍ជាច្រើនដែលអ្នកមិនគួររំលង!
១.ការថែរក្សាស្បែក
មនុស្សភាគច្រើនមិនបានដឹងនោះទេថា ស៊ុតអាចប្រើជាវិធីធម្មជាតិដើម្បីធ្វើអោយស្បែករបស់អ្នករលោងបាន ហើយវាពិតជាមានប្រសិទ្ធភាពណាស់! ជាពិសេស ភ្នែកពណ៌សណៃស៊ុតគឺអាចជួយកាត់បន្ថយរង្វង់ខ្មៅជុំវិញភ្នែកបាន។ មិនត្រឹមតែប៉ុណ្ណឹងទេ វាថែមទាំងធ្វើអោយស្បែករបស់អ្នកទន់ និងរលោងទៀតផង។
២.ជួយរុក្ខជាតិឲ្យរស់ឡើងវិញ
នៅពេលអ្នកស្ងោរស៊ុតក្នុងទឹក ភាគរយជាក់លាក់នៃជាតិកាល់ស្យូមដែលមាននៅក្នុងសំបកស៊ុតត្រូវបានលាងសម្អាត និងស្រូបយកដោយទឹក។ ដូច្នេះកុំចាក់ចោលទឹកដែលស្ងោរស៊ុតរួច ព្រោះអ្នកអាចប្រើវាដើម្បីស្រោចរុក្ខជាតិ របស់អ្នកបាន។ ជាក់ស្តែង អ្នកត្រូវទុកទឹកឱ្យត្រជាក់សិន មុននឹងប្រើវា ហើយមូលហេតុដែលវាមានប្រសិទ្ធភាពក្នុងការជួយឲ្យរុក្ខជាតិរស់ឡើងវិញនោះគឺដោយសារជាតិកាល់ស្យូមដែលមាននៅក្នុងសំបកស៊ុតមានតម្លៃអាហារូបត្ថម្ភដ៏អស្ចារ្យសម្រាប់រុក្ខជាតិ។
៣.ដើម្បីកម្ចាត់មុនក្បាលខ្មៅ
ប្រសិនបើអ្នកកំពុងជួបបញ្ហាដោយសារមុនក្បាលខ្មៅ អ្នកអាចសាករូបមន្តនេះបាន ដោយគ្រាន់តែលាយស៊ុតផ្នែកពណ៌សជាមួយម្សៅពោត ២ស្លាបព្រាបាយ រួចកូរឲ្យសព្វ រហូតទាល់តែបានម្សៅចូលគ្នាសព្វ។ បន្ទាប់មកអនុវត្តរូបមន្តដ៏មានប្រសិទ្ធភាពនេះលើមុនក្បាលខ្មៅរបស់អ្នក។ បន្ទាប់ពីលាងសម្អាតដោយទឹករួច នោះអ្នកនឹងភ្ញាក់ផ្អើលជាមួយនឹងលទ្ធផលជាទីគាប់ចិត្ត។
៤.ជួយឲ្យកម្រាលឥដ្ឋភ្លឺស្អាត
គ្រាន់តែលាយស៊ុតជាមួយនឹងទឹកប្រហែលកន្លះលីត្រ ហើយប្រើអំបោសដើម្បីបោសទៅលើកំរាលឥដ្ឋជាមួយនឹងសារធាតុរាវនេះ នោះអ្នកនឹងទទួលបានកម្រាលឥដ្ឋដ៏ស្អាត និងភ្លឺជាងមុន៕
ប្រភព ៖ បរទេស