អត្ថប្រយោជន៍របស់កាហ្វេខ្មៅសុទ្ធ ដែលល្អខ្លាំងជាងកាហ្វេដទៃទៀត

កាលពីជំនាន់មុន បើយោងតាមប្រវត្តិសាស្រ្ត កាហ្វេគឺជាភេសជ្ជៈសម្រាប់តែអ្នកមានប៉ុណ្ណោះ។ តែឥឡូវនេះ វាបានក្លាយជាភេសជ្ជៈសម្រាប់មនុស្សគ្រប់គ្នា និងមានតម្លៃសមរម្យអាចទទួលយកបាន។ តែក្នុងនោះអ្នកវិទ្យាសាស្រ្តបានសង្កេតឃើញថា ការទទួលទានកាហ្វេខ្មៅសុទ្ធដោយមិនមានស្ករ និងទឹកដោះគោគឺមានអត្ថប្រយោជន៍ចំពោះសុខភាពបំផុត ព្រោះមិនត្រឹមតែផ្តល់ថាមពលដល់អ្នកប៉ុណ្ណោះទេ វាអាចជួយគ្រប់គ្រងរោគសញ្ញា ឬសូម្បីតែការពារបញ្ហាសុខភាពមួយចំនួនដែលរួមមានដូចជា៖

1

១.ការការពារជំងឺភ្លេចភ្លាំង (Alzheimer’s Disease)

ការផឹកកាហ្វេខ្មៅអាចជួយកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំង។ ដោយជម្ងឺ Alzheimer នេះភាគច្រើនអាចកើតលើមនុស្សដែលមានអាយុចាប់ពី 65 ឆ្នាំឡើងទៅ។ ហើយអ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថាអ្នកផឹកកាហ្វេមានហានិភ័យទាបរហូត 16% ជាងអ្នកមិនផឹកកាហ្វេក្នុងការកើតជម្ងឺមួយនេះ។

2

២.កាត់បន្ថយហានិភ័យនៃជំងឺមហារីក

កាហ្វេអាចជួយការពារទម្រង់មួយចំនួននៃជំងឺមហារីក រួមទាំងមហារីកមាត់ មហារីកក្រពេញប្រូស្តាត មហារីកថ្លើម និងមហារីកពោះវៀនធំ។ អ្នកវិទ្យាសាស្ត្រមិនបានកំណត់ថាហេតុអ្វីបានជាកាហ្វេអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកនោះទេ។ តែមូលហេតុមួយផ្នែកប្រហែលជាកាហ្វេមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលការសិក្សាខ្លះនិយាយថាអាចជួយការពារជំងឺមហារីកបាន។

3

៣.កាត់បន្ថយហានិភ័យនៃជម្ងឺក្រិនថ្លើម

មនុស្សប្រហែល 31,000 នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺក្រិនថ្លើមថ្លើម។ ការសិក្សាបង្ហាញថាការផឹកកាហ្វេខ្មៅអាចកាត់បន្ថយហានិភ័យនៃជំងឺក្រិនថ្លើម ជាពិសេសនៅពេលដែលថ្លើមខូចខាតមកពីការផឹកគ្រឿងស្រវឹង។

4

៤.កែលម្អអារម្មណ៍

ការសិក្សាបានបង្ហាញថា កាហ្វេខ្មៅអាចជួយកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។

៥.ការគ្រប់គ្រងជំងឺទឹកនោមផ្អែម

អ្នកដែលផឹកកាហ្វេជាប្រចាំមានហានិភ័យទាបនៃការកើតជំងឺទឹកនោមផ្អែមប្រភេទ២។ រីឯការសិក្សាមួយផ្សេងទៀតបានបង្ហាញថា សម្រាប់រាល់កាហ្វេបន្ថែមដែលមនុស្សម្នាក់ផឹកក្នុងមួយថ្ងៃ ហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមរបស់ពួកគេធ្លាក់ចុះ 7% ។

5

៦.ការគ្រប់គ្រងភាពធាត់

ជាតិកាហ្វេអ៊ីនក្នុងកាហ្វេខ្មៅអាចជួយគ្រប់គ្រងទម្ងន់បាន។ ការស្រាវជ្រាវបង្ហាញថា អ្នកដុតកាឡូរីកាន់តែច្រើន នៅពេលអ្នកញ៉ាំកាហ្វេជាប្រចាំថ្ងៃ។ កាហ្វេក៏ជួយឱ្យរាងកាយរបស់អ្នកដុតបំផ្លាញជាតិខ្លាញ់កាន់តែច្រើន ជាពិសេសនៅពេលអ្នកហាត់ប្រាណ។ តែត្រូវចាំថាកាហ្វេខ្មៅ គឺមានប្រសិទ្ធភាពជាងកាហ្វេដាក់ស្ករ ឬ លាយទឹកដោះគោ៕

6

ប្រភព ៖ បរទេស