អ្នកគួរតែដឹង! គ្រាប់ធញ្ញជាតិមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព

គ្រាប់ធញ្ញជាតិគឺជាអាហារដែ មានភាពសម្បូរបែប ដែលមានរសជាតិឆ្ងាញ់ និងសម្បូរទៅដោយសារធាតុចិញ្ចឹម ក៏ដូចជាប្រូតេអ៊ីនជាច្រើន ដែលត្រូវបានគេរកឃើញថាវាល្អចំពោះសុខភាព និងរាងកាយ។ ហើយខាងក្រោមនេះគឺសុទ្ធតែជាអត្ថប្រយោជន៍របស់គ្រាប់ធញ្ញជាតិចំពោះសុខភាពនិងរាងកាយ ដែលអ្នកគួរតែដឹង!

1

១.គ្រប់គ្រងទម្ងន់

ប្រូតេអ៊ីន និងជាតិសរសៃខ្ពស់ដែលមាននៅក្នុងគ្រាប់ធញ្ញជាតិ ធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែត និងមានថាមពលពេញលេញ។ វាអាចជួយឱ្យអ្នកញ៉ាំកាឡូរីតិច និងសម្រកទម្ងន់បានយ៉ាងល្អ ម្យ៉ាងទៀតវាអាចជួយឱ្យរាងកាយរបស់អ្នកដុតថាមពលបានកាន់តែច្រើន ទោះបីជាអ្នកកំពុងសម្រាកក៏ដោយ។

2

២.ខ្លាញ់ល្អ

ភាគច្រើននៃជាតិខ្លាញ់នៅក្នុងគ្រាប់ធញ្ញាជាតិគឺជាខ្លាញ់មិនឆ្អែត ដែលល្អសម្រាប់អ្នកជាងប្រភេទឆ្អែតនៅក្នុងសាច់ ឬ នៅក្នុងអាហារកែច្នៃ។ វាអាចជួយរក្សាលំនឹងជាតិស្ករក្នុងឈាម និងអាំងស៊ុយលីន ដែលជាអរម៉ូនដែលគ្រប់គ្រងវា។

3

៣.ផ្ទុកទៅដោយសារធាតុចិញ្ចឹម

វាមិនត្រឹមតែមានជាតិប្រូតេអ៊ីនខ្ពស់ ជាតិសរសៃ និងខ្លាញ់ដែលល្អសម្រាប់អ្នកនោះទេ។ គ្រាប់ធញ្ញជាតិក៏មានសារធាតុចិញ្ចឹមជាច្រើនទៀតដូចជា វីតាមីន E និង B6 អាស៊ីតហ្វូលិក នីយ៉ាស៊ីន ម៉ាញេស្យូម ស័ង្កសី ទង់ដែង និងប៉ូតាស្យូមផងដែរ។

4

៤.គ្រប់គ្រងកូឡេស្តេរ៉ុល

ការមានកូលេស្តេរ៉ុលច្រើនពេកអាចធ្វើឱ្យសរសៃឈាមរបស់អ្នករឹង ហើយនាំឱ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង។ ហើយគ្រាប់អាល់ម៉ុន វ៉ាល់ណាត់ និងគ្រាប់ធញ្ញជាតិផ្សេងទៀតហាក់ដូចជាកាត់បន្ថយការបង្កើតកូឡេស្តេរ៉ុលរបស់អ្នក។

5

៥.ការពារ និងគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី ២

គ្រាប់ធញ្ញជាតិជួយគ្រប់គ្រងការឡើងទម្ងន់ ក៏ដូចជាកម្រិតខ្ពស់នៃជាតិស្ករ (ជាតិគ្លុយកូស) និងខ្លាញ់ (lipid) នៅក្នុងឈាមរបស់អ្នក។ ពួកវាក៏អាចរក្សាស្រទាប់សរសៃឈាម (endothelium) ឱ្យលាតសន្ធឹង និងមានសុខភាពល្អ ដែលការពារបញ្ហាបេះដូងដែលទាក់ទងនឹងជំងឺទឹកនោមផ្អែមប្រភេទទី ២

6

ប្រភព ៖ បរទេស