កាយវិការរបស់សត្វឆ្មាគឺសុទ្ធតែមានអត្ថន័យ…

ការចិញ្ចឹមឆ្មាគឺមិនមែនជារឿងស្រួលប៉ុន្មាននោះទេ ពោលគឺអ្នកត្រូវសង្កេតមើលកាយវិការពួកវាឲ្យបានម៉ត់ចត់ដើម្បីប្រាកដថាវាមានសុខភាពល្អ និងអារម្មណ៍ល្អ។ តែភាគច្រើនឆ្មាហាក់បញ្ចេញកាយវិការចម្លែកៗដែលធ្វើឲ្យម្ចាស់ឆ្មាពិបាកនឹងយល់។ តែឈប់បារម្ភទៀតទៅ ថ្ងៃនេះ ក្នុងស្រុក នឹងបង្ហាញពីអត្ថន័យនៃកាយវិការរបស់សត្វឆ្មាមួយចំនួននៅក្នុងអត្ថបទមួយនេះ!

1

១.លេងទឹក

ជាទូទៅគេតែងតែនិយាយថា ឆ្មាស្អប់ទឹកតែនោះគ្រាន់តែក្នុងករណីខ្លះប៉ុណ្ណោះ ព្រោះក៏មានឆ្មាជាច្រើនដែលចូលចិត្តទឹកផងដែរ។ ដូច្នេះហើយ ប្រសិនបើកូនឆ្មារបស់អ្នកនៅលេងជាមួយចានទឹក កុំបារម្ភអី ពួកគេប្រហែលជាកំពុងតែអផ្សុកនិងលេងធម្មតាតែប៉ុណ្ណោះ។

2

២.ដេកនៅលើវត្ថុ

គ្រាន់តែអ្នកបើកកុំព្យូទ័រ ឬអ្វីផ្សេងទៀត ឆ្មារបស់អ្នកស្រាប់តែទៅដេកនៅលើរបស់នោះ មិនអោយអ្នកធ្វើអ្វីបាន នោះគឺពួកគេមានហេតុផល! ព្រោះតាមពិតឆ្មារបស់អ្នកចង់បានការយកចិត្តទុកដាក់ពី អ្នក ដូច្នេះពួកគេនឹងរារាំងមិនឲ្យអ្នកធ្វើអ្វីបានឡើយក្រៅពីលេងជាមួយពួកគេ។

3

៣.សង្រ្គឹតធ្មេញ

តើអ្នកដែរឮឆ្មាសង្រ្គឹតធ្មេញរបស់វាទេ? ហើយភាគច្រើនវាធ្វើបែបនេះពេលវាឃើញបក្សី។ គ្មាននរណាម្នាក់ដឹងថាហេតុអ្វីបានជាពួកគេធ្វើវានោះទេ ប៉ុន្តែវាត្រូវបានសន្និដ្ឋានថាពួកវាអាចមានការខកចិត្តដោយសារតែពួកគេឃើញសត្វបក្សី ប៉ុន្តែមិនអាចវាយប្រហារបាន ព្រោះជាទូទៅឆ្មាចូលចិត្តដេញវាយប្រហារសត្វស្លាបណាស់។

4

៤.ដាក់គូទនៅលើមុខរបស់អ្នក

នៅពេលដែលពួកគេអង្គុយ ឬ ដេកដាក់គូទនៅមុខរបស់អ្នក វាបង្ហាញពីការទុកចិត្ត និងស្រលាញ់ ឬ ពួកគេចាត់ទុកអ្នកជាមិត្តដ៏ល្អរបស់ពួកគេ។

5

៥.ត្រដុសក្បាលរបស់វាជាមួយមុខរបស់អ្នក

វាគ្រាន់តែមានន័យថាពួកគេមានអារម្មណ៍សុវត្ថិភាព និងចូលចិត្តអ្នក។

6

៦.សំលឹងចំមុខរបស់អ្នក

ឆ្មាសម្លឹងមកអ្នកនៅពេលដែលពួកគេចង់បានការយកចិត្តទុកដាក់របស់អ្នក។

7

៧.យំពេលយប់

អ្នកប្រហែលជាស្អប់ដែលឆ្មារបស់អ្នកយំនៅពេលយប់ តែសម្រែកទាំងនោះអាចមកពីការខកចិត្តដោយសារតែពួកគេមិនមានអ្វីត្រូវចាប់ ឬ ដោយសារតែពួកគេនៅក្នុងការតាមប្រមាញ់ពីសត្វឆ្មាដទៃទៀត។

8

៨.ដេកផ្ងារពោះ

ប្រសិនបើអ្នកឃើញឆ្មាដេកផ្ងារពោះ អ្នកប្រហែលជាគិតថាវាគួរឱ្យអស់សំណើច។ ទោះជាយ៉ាងណាក៏ដោយ វាមានន័យថាពួកគេមានសុវត្ថិភាព កំពុងតែសម្រាក និងមានផាសុកភាព។ ដូច្នេះហើយ សូមកុំទៅរំខានពួកវាអោយសោះ៕

9

ប្រភព ៖ បរទេស