បើចង់បានទម្រង់មុខស្អាតអាចសាកល្បងទំពារស្ករកៅស៊ូបាន

តើការទំពារស្ករកៅស៊ូផ្តល់ឱ្យអ្នកនូវថ្គាមល្អឬទេ?

ដូចគ្នានឹងរបៀបដែលហាត់ប្រាណនាំឱ្យសាច់ដុំធំជាងមុន ទង្វើដដែលៗនៃការទំពារស្ករកៅស៊ូអាចមានឥទ្ធិពលស្រដៀងគ្នានេះ។ ជាពិសេស ការទំពារស្ករកៅស៊ូអាចពង្រីកសាច់ដុំ masseter ដែលជាសាច់ដុំថ្គាមដែលមានទីតាំងនៅជិតត្រចៀករបស់អ្នកប្រែទម្រង់ទៅជាស្រស់ស្អាតបាន។ ដោយសារតែទំហំនៃសាច់ដុំ masseter របស់អ្នកគឺប៉ះពាល់ដល់ផ្នែកជាច្រើននៃរូបរាងទូទៅនៃថ្គាមរបស់អ្នកផ្សេងទៀតរួមមានដូចជា៖

1

-រចនាសម្ព័ន្ធនៃឆ្អឹង mandibular (ថ្គាម)

-បន្ទះខ្លាញ់នៅក្នុងថ្ពាល់របស់អ្នក

-ខ្លាញ់នៅករបស់អ្នក

-ស្បែកលើសនៅករបស់អ្នក

-ទីតាំងនៃក្រពេញទឹកមាត់ (នៅករបស់អ្នក)

-រចនាសម្ព័ន្ធឆ្អឹងនៃឆ្អឹងកងខ្នង (ថ្គាម)

2

ប៉ុន្តែការទំពារស្ករកៅស៊ូច្រើនពេក ក៏អាចធ្វើឲ្យអ្នកប្រឈមមុខនឹងហានិភ័យដែលអាចកើតមានដោយសារធាតុផ្សំនៅក្នុងស្ករកៅស៊ូផងដែរ ជាពិសេសការទំពារស្ករកៅស៊ូគឺមិនល្អសម្រាប់ធ្មេញរបស់អ្នកនោះទេ ដោយសារតែបាក់តេរីនៅក្នុងមាត់របស់អ្នកបំប្លែងជាតិស្ករទៅជាអាស៊ីត ដែលអាចនាំឱ្យពុកធ្មេញ ឬប្រហោងធ្មេញបាន។ ប៉ុន្តែបើអ្នកជ្រើសរើសស្ករកៅស៊ូដែលគ្មានជាតិស្ករ នោះវាអាចជួយអ្នកឱ្យជៀសផុតពីបញ្ហាទាំងនេះបាន៕

3

ប្រភព ៖ បរទេស