ក្អួតចង្អោរបន្ទាប់ពីញុំាអាហារ អាចបណ្តាលមកពីកត្តាទាំងនេះ!

មានអារម្មណ៍ចង់ក្អួត បន្ទាប់ពីញ៉ាំអាហារ ជាធម្មតា 30 ទៅ 60 នាទីបន្ទាប់ពីអាហារ មិនមែនសុទ្ធតែជាបញ្ហាឈឺក្រពះនោះទេ ព្រោះនៅក្នុងនោះមានកត្តាជាច្រើនទៀតផងដែរ។ ហើយប្រសិនបើអ្នកក្អួតបន្ទាប់ពីញ៉ាំអាហារ ខាងក្រោមនេះគឺជាមូលហេតុទូទៅបំផុតចំនួន 7 និងវិធីព្យាបាលវាឱ្យបានត្រឹមត្រូវ៖

1

១.មានផ្ទៃពោះ

ការចង្អោរអំឡុងពេលមានផ្ទៃពោះ មិនត្រឹមតែកើតឡើងនៅពេលព្រឹកប៉ុណ្ណោះទេ វាក៏អាចកើតឡើងបន្ទាប់ពីអាហារថ្ងៃត្រង់ អាហារពេលល្ងាច និងអាហារសម្រន់ផងដែរ នោះដោយសារតែអ្នកមានផ្ទៃពោះផលិតអរម៉ូន chorionic gonadotropin (HCG)។

2

២.ការពុលអាហារ

វាត្រូវបានគេដឹងយ៉ាងច្បាស់ថាការពុលអាហារអាចបណ្តាលឱ្យចង្អោរ ព្រោះអាហារទាំងនេះត្រូវបានបំពុលដោយមេរោគ ឬបាក់តេរីដែលរំខានដល់ផ្លូវ GI ដែលបង្កឱ្យមានការចង្អោរ និងជាញឹកញាប់ក្អួត។

3

៣.អាឡែកស៊ី

នៅពេលអ្នកញ៉ាំអ្វីដែលអ្នកអាឡែកស៊ី ឬ ប្រតិកម្ម ប្រព័ន្ធភាពស៊ាំនៃរាងកាយរបស់អ្នកនឹងឆ្លើយតបជាមួយនឹងសារធាតុគីមីដូចជា immunoglobulin E (IgE) និង histamine ដែលអាចបណ្តាលឱ្យមានរោគសញ្ញាដូចជាចង្អោរ។ ប្រសិនបើអ្នកគិតថាការក្អួតចង្អោររបស់អ្នកគឺដោយសារតែអាឡែកហ្ស៊ី សូមធ្វើតេស្តជាមួយនឹងគ្រូពេទ្យជំនាញ។

4

៤.ជំងឺច្រាលក្រពះពោះវៀន

ជំនួយការសាស្រ្តាចារ្យផ្នែកព្យាបាលរោគក្រពះពោះវៀន និងជាជំនួយការនាយកនៃមជ្ឈមណ្ឌល បាននិយាយថា ជំងឺច្រាលក្រពះពោះវៀន (GERD) ដែលហៅថា ការចាល់អាស៊ីតក្រពះ កើតឡើងនៅពេលដែលអាស៊ីតក្រពះហូរចូលទៅក្នុងបំពង់អាហារ ធ្វើឱ្យរលាក ដែលអាចបង្កឱ្យមានការចង្អោរ។ ហើយក្រៅពីក្អួតចង្អោរវាក៏មានអាកាៈមួយចំនួនទៀតផងដែរ ដែលរួមមានដូចជា ក្រហាយទ្រូង ពិបាកលេបទឹកមាត់ ក្អករ៉ាំរ៉ៃ និងរំខានដំណេក។

5

៥.ជំងឺរលាកពោះវៀនធំ

រោគសញ្ញាពោះវៀនធំ (IBS) ប៉ះពាល់ដល់ពោះវៀនធំ និងបណ្តាលឱ្យមានរោគសញ្ញាដូចជា ហើមពោះ រមួលក្រពើ និងក្អួតចង្អោរជាដើម។

៦.ជំងឺថង់ទឹកប្រមាត់

ការប្រែប្រួលភាគច្រើននៃជំងឺថង់ទឹកប្រមាត់នាំឱ្យមានការចង្អោរបន្ទាប់ពីទទួលទានអាហាររួច។ នោះក៏ព្រោះតែសរីរាង្គនេះធ្វើការរុញទឹកប្រមាត់ចូលទៅក្នុងពោះវៀនតូច ដើម្បីជួយដល់ការរំលាយអាហារ។

៧.ការថប់បារម្ភ ឬ ភាពតានតឹង

ប្រសិនបើអ្នកមានភាពតានតឹង និងថប់បារម្ភ នោះវានឹងធ្វើឲ្យអ្នកប្រឈមនឹងបញ្ហាសុខភាពព្រោះអ័រម៉ូនស្ត្រេសអាចបណ្តាលឱ្យមានបញ្ហាក្រពះពោះវៀនដូចជាចង្អោរ ឬរាគជាដើម៕

6

ប្រភព ៖ ​បរទេស