ជៀសវាងអាហារនិងភេសជ្ជៈខាងក្រោមនេះ បើអ្នកមិនចង់ភ្ញាក់នៅពេលយប់

តើអ្នកដឹងដែរឬទេថា អាហារនិងភេសជ្ជៈដែលអ្នកទទួលទានរាល់ថ្ងៃគឺមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព ក៏ដូចជាបញ្ហាដំណេករបស់អ្នកផងដែរ។ ដូច្នេះសូមអ្នកជៀសវាងអាហារ និងភេសជ្ជៈខាងក្រោមនេះ ប្រសិនបើអ្នកមិនចង់ភ្ញាក់នៅពេលយប់ជាញឹកញាប់ ឬ គេងមិនលក់!

1

១.កុំញ៉ាំអាហារសម្រន់មុនពេលចូលគេង

នៅពេលដែលអ្នកញុំាអាហារសម្រន់មុនពេលចូលគេង ប្រព័ន្ធរំលាយអាហាររបស់អ្នកនឹងនៅតែដំណើរការដែលជាហេតុធ្វើឱ្យអ្នកគេងមិនលក់។

2

២.កំណត់អាហារដែលមានជាតិខ្លាញ់ខ្ពស់

ការស្រាវជ្រាវបង្ហាញថា អ្នកដែលតែងតែញ៉ាំអាហារមានជាតិខ្លាញ់ខ្ពស់នឹងធ្វើឲ្យឡើងទម្ងន់ ហើយការគេងរបស់ពួកគេនឹងមានការរំខាន ឬ គេងមិនស្ងប់ជាដើម។

3

៣.កុំទទួលទានជាតិកាហ្វេអ៊ីននៅពេលយប់

សូមកុំទទួលទានសូកូឡា តែ ឬ កាហ្វេនៅពេលយប់ព្រោះភេសជ្ជៈទាំងអស់នេះសុទ្ធសឹងតែមានផ្ទុកនូវសារធាតុកាហ្វេអ៊ីនដែលអាចធ្វើឲ្យអ្នកគេងមិនលក់។ ដូច្នេះដើម្បីឱ្យគេងលក់ស្រួល គ្មានការរំខាន សូមកាត់ជាតិកាហ្វេអ៊ីនទាំងអស់នេះពីរបបអាហាររបស់អ្នកពី 4 ទៅ 6 ម៉ោងមុនពេលចូលគេង។

4

៤.ទទួលទានស្រានៅពេលមុនចូលគេង

ជាតិអាល់កុលអាចនឹងជួយឱ្យអ្នកងងុយគេងបានលឿន ប៉ុន្តែវានឹងធ្វើឲ្យអ្នកគេងមិនស្កប់ ឧស្សាហ៍ភ្ញាក់ញឹកញាប់ ហើយថែមទាំងធ្វើឲ្យអ្នកមានអារម្មណ៍ថាឈឺក្បាល បែកញើសពេលយប់ និងសុបិន្តអាក្រក់ទៀតផង។

5

៥.ប្រុងប្រយ័ត្នចំពោះអាហារហឹរ

ប្រសិនបើអ្នកចូលចិត្តញុំាអាហារហិរ សូមញុំាវាអោយបានយ៉ាងហោចណាស់ 4 ម៉ោងមុនពេលចូលគេង ព្រោះបើមិនដូច្នោះទេវាអាចធ្វើឲ្យអ្នកគេងមិនលក់ និងមានអារម្មណ៍ថាក្រហាយទ្រូងជាក់ជាមិនខាន។

6

៦.កុំជក់បារីមុនពេលសម្រាក

ទោះបីជាវាជាវិធីមួយក្នុងចំណោមវិធីដែលអាចបន្ធូរអារម្មណ៍ក៏ដោយ ប៉ុន្តែការជក់បារីមិនមែនជារឿងល្អនោះទេ មិនថាអ្នកជក់បារីពេលយប់ ឬពេលថ្ងៃក៏ដោយ ព្រោះសារជាតិនីកូទីនគឺជាសារធាតុរំញោចដែលមានឥទ្ធិពលស្រដៀងនឹងជាតិកាហ្វេអ៊ីនដែរ។ អញ្ចឹងហើយសូមជៀសវាងការជក់បារីមុនពេលចូលគេង ឬពេលភ្ញាក់ពីដំណេកនៅពាក់កណ្តាលយប់ ប្រសិនបើអ្នកមិនចង់ជួបនឹងបញ្ហាគេងមិនលក់៕

7

ប្រភព ​៖ បរទេស