ការជ្រើសរើសម្ហូបអាហារត្រឹមត្រូវនៅក្រោយពេលហាត់ប្រាណ

ការហាត់ប្រាណជាប្រចាំនិងរបបអាហារគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការរក្សាទម្ងន់និងសុខភាពរឹងមាំ។ យ៉ាងណាមិញ ការជ្រើសរើសម្ហូបអាហារដែលត្រឹមត្រូវនៅក្រោយពេលហាត់ប្រាណក៏ជាអ្វីដែលអ្នកមិនគួរមើលរំលងផងដែរដោយសារវាជួយក្នុងការបំពេញសារជាតិដែលបាត់បង់នៅកំឡុងពេលហាត់ប្រាណ។ នេះគឺរាល់អាហារដែលអ្នកគួរបរិភោគក្រោយពេលហាត់ប្រាណរួច៖

1

១.បន្លែបៃតង

បន្លែបៃតងដូចជាស្ពៃតឿ ស្ពៃខៀវនិងផ្កាខាត់ណាជាដើមគឺសុទ្ធសឹងតែជាប្រភពនៃប្រូតេអុីន ជាតិសរសៃ (Fiber) វីតាមីនC វីតាមីនA វីតាមីនK ម៉ាញ៉េស្យូម កាល់ស្យូម ប៉ូតាស្យួមនិងសារធាតុចិញ្ចឹមផ្សេងៗទៀត។ សារធាតុចិញ្ចឹមទាំងនោះបានជ្រៀតចូលក្នុងសារពាង្គកាយដើម្បីការពាររាងកាយពីជំងឺផ្សេងៗនិងពង្រឹងប្រព័ន្ធភាពសុំា។

2

២.បបរស្រូវសំលី

ស្រូវសំលីគឺជាដៃគូជិតស្និទ្ធិសម្រាប់អ្នកដែលចង់សម្រកទម្ងន់ព្រោះវាសម្បូរទៅដោយវីតាមីន E និង antioxidants ដែលជួយក្នុងការកាត់បន្ថយជាតិកូឡេស្តេរូលថែមទាំងកាត់បន្ថយហានិភ័យនៃជំងឺមហារីកផ្សេងៗ។ អ្នកអាចបរិភោគវាដោយកិនជាទឹកក្រឡុកឬលាយជាមួយនឹងយ៉ាអួរ។

3

៣.ដំឡូងជ្វា

ដំឡូងជ្វាក៏ជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលចង់ថែរាងដោយសារវាមានជាតិកាឡូរីទាបនិងនាំឱ្យឆ្អែតបានយូរ។ បន្ថែមពីលើនេះទៀត អ្នកដែលមានជំងឺទឹកនោមផ្អែមក៏អាចពិសារដំឡូងជ្វាបានដែរដោយសារវាជួយសម្រួលដល់កម្រិតជាតិស្ករក្នុងឈាម។

4

៤.ត្រីធូណានិងសាច់មាន់

ត្រីធូណានិងសាច់មាន់គឺជាប្រភពនៃប្រូតេអុីននិងខ្លាញ់ល្អ។ វាមានសារជាតិដែលជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារនិងសម្បូរទៅដោយជីវជាតិ។ របបអាហារដែលល្អគឺត្រូវមានតុល្យភាពរវាងសាច់និងបន្លែ ដូចនេះនៅពេលបរិភោគសាច់ត្រីឬសាច់មាន់ អ្នកត្រូវមានបន្លែអបជាមួយផង។

5

៥.ផ្សិត

ផ្សិតមានជាតិកាឡូរីទាបថែមទាំងសម្បូរទៅដោយប្រូតេអុីន។ មិនតែប៉ុណ្ណោះទេ ការបរិភោគផ្សិតក្រោយពេលហាត់ប្រាណអាចជួយបំពេញនូវកម្លាំងដែលបានបាត់បង់នៅពេលកំពុងហាត់ប្រាណទៀតផង។ អ្នកអាចបរិភោគផ្សិតដោយស្លជាស៊ុបឬឆាជាមួយនឹងបន្លែផ្សេងៗទៀត៕

6

ប្រភព ៖ បរទេស