ជ្រើសរើសយកកាតមួយដែលអ្នកពេញចិត្ត!!

តើនឹងមានរឿងអ្វីកើតឡើងចំពោះទំនាក់ទំនងស្នេហារបស់អ្នក? គេនៅតែចង់បន្តទំនាក់ទំនងនេះ ឬគេចង់បន្តធ្វើចិត្តសាស្ត្រផ្លូវអារម្មណ៍ជាមួយអ្នក?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលចង់ដឹងថាតើនឹងមានរឿងអ្វីកើតឡើងចំពោះទំនាក់ទំនងស្នេហារបស់អ្នក? គេនៅតែចង់បន្តទំនាក់ទំនងនេះ ឬគេចង់បន្តធ្វើចិត្តសាស្ត្រផ្លូវអារម្មណ៍ជាមួយអ្នក? តោះទៅបើកសន្លឹកបៀមួយដែលអ្នកចាប់អារម្មណ៍ភ្លាមទៅ ។

Picsart_22 09 25_16 42 09 448

របៀបចាប់ផ្តើម

1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។

2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន)

3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។

សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ

 

ទី១៖ គេម្នាក់នោះនឹងនិយាយជាមួយអ្នកតិចជាងមុន ព្រោះគេមានរឿងដែលត្រូវទទួលខុសត្រូវនិងធ្វើការសម្រេចចិត្ត ខ្លួនគេផ្ទាល់មិនអាចធ្វើអ្វីបានលើសពីនេះទេ ព្រោះគេពិតជាចាំបាច់ត្រូវផ្តោតសំខាន់លើបញ្ហាចំបងនាពេលនេះ ទើបអាចធ្វើឲ្យគេអាចឃ្លាតឆ្ងាយពីអ្នកមួយគ្រាសិន គេប្រហែលជាកំពុងធ្វើដំណើរឬមានរឿងអនាគតដែលត្រូវគិតដូចជាគ្រួសារ អាជីព ឬមុខជំនួញជាដើម នាពេលនេះគេនឹងមិនទាន់អភិវឌ្ឍទំនាក់ទំនងឲ្យលើសពីនេះទេ គេជាមនុស្សដែលតាំងចិត្តខ្លាំងណាស់ អ្វីដែលគេសម្រេចចិត្តធ្វើហើយគេនឹងធ្វើរហូតដល់ជោគជ័យ ។

ទី២៖ គេមិនហ៊ាននិយាយរកអ្នកមុនទេព្រោះវាអាចនឹងធ្វើឲ្យអ្នកមានអារម្មណ៍មិនយល់ពីគេ តែគេនៅមានរឿងជាច្រើនដែលចង់ប្រាប់អ្នក គេនៅតែចង់ចូលមកក្បែរអ្នក ប៉ុន្តែគេនៅតែឃាត់ឃាំងខ្លួនឯងសិន នោះដោយសារតែគេនៅមានអារម្មណ៍ចង់ធ្វើអ្វីតែម្នាក់ឯង ចង់ដោះស្រាយបញ្ហាគ្រប់យ៉ាងឱ្យដាច់ស្រាច់មុននឹងទាក់ទងមក ចំពោះហេតុផលដែលគេមិនចង់ប្រាប់អ្នក ព្រោះពេលខ្លះគេគិតថាអ្នកប្រហែលជាមិនយល់ពីស្ថានភាពរបស់គេទេ និយាយឲ្យចំទៅគេខ្លាចថាបើអ្នកមិនយល់វានឹងកាន់តែមានបញ្ហាធំទើបគេសុខចិត្តសំងំដោះស្រាយម្នាក់ឯងបែបនេះ ប៉ុន្តែបើនៅក្នុងជម្រៅចិត្តរបស់គេតែងតែគិតដល់អ្នកជានិច្ច ហើយការធ្វើបែបនេះគេមិនបានគិតថាវាមានអ្វីខុសនោះទេ គ្រាន់តែមិនចង់និយាយអ្វីនៅពេលនេះ។

ទី៣៖ គេនឹងបង្ហាញថាអ្នកនៅតែជាមនុស្សដែលគេចង់បន្តទំនាក់ទំនង គេនឹងមកធ្វើល្អនិងមើលថែអ្នក ដោយសារតែគេពិតជាស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះអ្នកណាស់ គាត់នឹងមានផែនការស្ថិរភាពបន្តិចម្ដងៗ ហើយគេនឹងប្រាប់អ្នកពីអនាគតដែលនឹងសាងជាមួយគ្នា គ្រប់យ៉ាងនឹងក្លាយជារូបភាពដ៏ល្អបន្តិចម្តងៗ ដោយសារតែអ្នកគឺជាសុភមង្គលរបស់គេ។

 

ទី៤៖ អ្នកទាំងពីរស្ថិតក្នុងស្ថានភាពដែលអ្នកកំពុងមានចម្ងល់ តើយើងទាំងពីរនៅជាអ្វីនឹងគ្នា? ព្រោះវាមិនមានភាពច្បាស់លាស់ទាល់តែសោះ ការនិយាយគ្នាក៏តិចតួច ស្ថានភាពបន្ទាប់ពីនេះទៅគឺគេអាចនៅស្ងៀម ចំណែកអ្នកវិញក៏នៅតែបារម្ភពីគេខ្លាំងដែរ ថែមទាំងចង់បានចម្លើយពិត ចង់ដឹងថាហេតុអ្វីបានជាមានភាពប្រែប្រួលបែបនេះ? ប៉ុន្តែរយៈពេលនេះវានឹងមិនមិនមានអ្វីដែលប្រសើរឡើងទេ វានឹងក្លាយជាស្ថានភាពដែលអ្នកនិងគេសុទ្ធតែស្ងាត់រៀងៗខ្លួន ៕

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok