សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលចង់ដឹងថាតើអ្វីជាមន្តស្នេហ៍របស់អ្នក តោះទៅបើកសន្លឹកបៀមួយដែលអ្នកចាប់អារម្មណ៍ភ្លាមទៅ ។
របៀបចាប់ផ្តើម
1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។
2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន)
3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។
សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ
ទី 1៖ ភាពទាក់ទាញរបស់អ្នកគឺជាបុគ្គលិកលក្ខណៈនិងរូបរាងខាងក្រៅ អាចនិយាយបានថាមានសម្រស់ និងបុគ្គលិកលក្ខណៈទាក់ទាញ ជាមនុស្សដែលមានរបៀបរៀបរយយកចិត្តទុកដាក់លើខ្លួនឯង ដឹងពីរបៀបប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ពូកែរៀបចំចរិតឬកពារ អាចចាត់បានថាមើលពីមុំខាងណាក៏ទាក់ទាញ់ដែរ ។
ទី 2៖ ភាពទាក់ទាញរបស់អ្នកគឺការតាំងចិត្តនៅពេលធ្វើអ្វីមួយ អ្នកឧស្សាហ៍ព្យាយាម ព្យាយាមជានិច្ច អាចនិយាយបានថា អ្នកតែងតែមានចំណង់ចំណូលចិត្តនិងគោលដៅក្នុងជីវិត មិនចុះចាញ់ដោយងាយៗ ឬបើអ្នកធ្វើខុសអ្វីមួយអ្នកត្រៀមខ្លួនជាស្រេចដើម្បីក្រោកឈរហើយព្យាយាមម្តងហើយម្តងទៀតរហូតបានសម្រេច ។
ទី 3៖ ភាពទាក់ទាញរបស់អ្នកគឺភាពក្លាហាន មិនចុះចាញ់ដោយងាយៗ ល្អមកក៏ល្អបកទៅវិញ អាក្រក់មកក៏អាក្រក់ទៅវិញ ក្រៅពីនេះអ្នកក៏ឆ្លាតវាងវៃ មានចិត្តមុតស្រួចនិងតាមទាន់មនុស្ស ទើបធ្វើឲ្យនៅក្នុងក្រសែភ្នែកអ្នកដទៃតែងតែក្រែងចិត្ត និងគោរពអ្នកជានិច្ច។
ទី 4៖ ភាពទាក់ទាញរបស់អ្នកគឺសមត្ថភាព និងភាពជោគជ័យក្នុងជីវិត អ្នកគឺជាមនុស្សដែលមានចំណេះដឹង សមត្ថភាព និងជំនាញគ្រប់ជ្រុងជ្រោយ ដែលជាអាវុធដ៏សំខាន់មិនធ្លាប់មាន អ្នកអាចកែសម្រួលជម្រះបញ្ហាបានទាំងអស់ ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok