សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ ជីវិតពោរពេញ សម្បូរសប្បាយ លុយចាយពេញដៃ មិនចេះខ្វះខាតអ្វីឡើយ ដែលជាហេតុធ្វើឱ្យគេឯង ច្រណែន ស្ញើចសរសើរនឹងសំណាងពួងគេ។
១. ឆ្នាំមមែ
មនុស្សស្រីកើតឆ្នាំពពែ មានចរិតស្លូតបូត មានចិត្តសប្បុរស និងមានគុណធម៌។ រូបរាងរបស់ពួកគេមើលទៅទាក់ទាញ វាសនាច្រើនតែទទួលបានបុរសល្អ រីករាយនឹងជីវិតរុងរឿង។
ក្រៅពីនេះ ស្ត្រីពពែក៏មានចរិតល្អ និងចេះអត់ឱនដែរ។ ក្រោយរៀបការរួច ពួកគេបានក្លាយជាកម្លាំងចិត្តជួយស្វាមីក្នុងការធ្វើការ និងកសាងអាជីព។ ពួកគេជាប្រភេទមនុស្សស្រីដែលបុរសស្រឡាញ់ និងគោរព។
ហោរាសាស្ត្របង្ហាញថា ពួកគេងាយរៀបការជាមួយបុរសអ្នកមាន។ ទោះបីជាស្វាមីរបស់ពួកគេមិនមានចំណុចចាប់ផ្តើមល្អក៏ដោយ ក៏ពួកគេអាចងើបឡើងយ៉ាងឆាប់រហ័ស និងក្លាយជាអ្នកមាននាពេលអនាគត។
មនុស្សស្រីឆ្នាំនេះ មិនត្រឹមតែចេះមើលថែគ្រួសារឱ្យបានល្អ ដើម្បីឱ្យស្វាមីបានធូរស្រាលក្នុងការងារប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ចេះប្រកៀកស្មាគ្នា ត្រៀមជួយស្វាមីធ្វើកិច្ចការតូចធំផងដែរ។
២. ឆ្នាំច
អ្នកឆ្នាំច បានកើតមកដោយពរជ័យជាច្រើន។ ពួកគេមានភាពខ្ជាប់ខ្ជួន ឯករាជ្យ មិនអាត្មានិយមឡើយ។ ក្រោយរៀបការ ពួកគេសុខចិត្តលះបង់អ្វីៗជាច្រើនដើម្បីគ្រួសារ។ សម្រាប់ស្ត្រីដែលកើតក្នុងឆ្នាំច ការរស់នៅក្នុងគ្រួសារមានស្ថិរភាព គឺជារឿងសំខាន់បំផុត។
ដូច្នេះហើយ ពួកគេតែងតែលះបង់យ៉ាងខ្លាំង ប្រាក់ដែលរកបាន គឺតែងតែសម្រាប់សមាជិកគ្រួសារ ឱ្យតែពួកគេអាចមើលថែមនុស្សដែលខ្លួនស្រឡាញ់ប្រកបដោយគុណភាពជីវិតល្អបំផុត។
កូនៗរបស់ស្ត្រីឆ្នាំនេះក៏ទទួលមរតកនូវរបស់ល្អទាំងនោះ ចេះធ្វើខ្លួនជាឪពុកម្តាយ ហើយឆាប់ជោគជ័យក្នុងអាជីពការងារ។ ពួកគេកាន់តែចាស់ នោះពរជ័យកាន់តែច្រើន។ ជីវិតមិនខ្វះទាំងលុយ និងស្នេហាទេ។
៣. ឆ្នាំរោង
ស្ត្រីឆ្នាំនាគជាញឹកញយមានទេពកោសល្យដ៏កម្រ ហើយត្រូវបានព្រះពេញចិត្ត។ យោងទៅតាមរឿងព្រេង នាគគឺជានិមិត្តរូបនៃទ្រព្យសម្បត្តិ។ ដូច្នេះហើយអ្នកកាន់សញ្ញានាគ មិនថាប្រុស ឬស្រី សុទ្ធតែមានទេពកោសល្យរៀងខ្លួន។
នាគស្រីកើតមកមានលាភសំណាង ប្រាថ្នាបានដល់មេឃសេរី មិនចូលចិត្តទប់ចិត្ត។ ក្នុងឆាកជីវិតណាមួយ នាគមិនខ្វះទាំងលុយ និងស្នេហាឡើយ។ ក្រៅពីនេះ មនុស្សឆ្នាំនេះក៏ជាមនុស្សម្នាក់ដែលនឹងមានទំនួលខុសត្រូវចំពោះមុខតំណែងក្នុងអាជីពរបស់ពួកគេផងដែរ។
៤. ឆ្នាំមមី
ស្ត្រីឆ្នាំសេះមានទំនុកចិត្ត សុទិដ្ឋិនិយម និងស្រលាញ់ជីវិត។ លើសពីនេះ ពួកគេក៏មានភាពស្វាហាប់ និងចូលចិត្តផ្លាស់ទី ដូច្នេះមិនអាចឈរនៅកន្លែងតែមួយជារៀងរហូតដោយធ្វើការងារដែលគួរឱ្យធុញ។
សេះធ្វើអ្វីៗគ្រប់យ៉ាងដោយម៉ឺងម៉ាត់ ប្រឹងប្រែងមិនអន់ជាងបុរសឡើយ។ ដូច្នេះ វាមិនមែនជារឿងចម្លែកទេសម្រាប់ពួកគេ ក្នុងការទទួលបានលទ្ធផលល្អក្នុងអាជីព។ ហោរាសាស្ត្របង្ហាញថា ស្ត្រីឆ្នាំសេះមានចរិតល្អ នាំពរជ័យច្រើន ដូច្នេះនាងនឹងបានជួបដៃគូជីវិតដ៏សក្តិសម ។ ស្ត្រីទាំងនេះ និងស្វាមីនឹងសាងសំបុកឱ្យកាន់តែរីកចម្រើនឡើង៕
* អត្ថបទសម្រាប់តែឯកសារយោងប៉ុណ្ណោះ!