យោងទៅតាមទស្សនរបស់អ្នកកាន់សាសនាខុងជឺនិយមព្រះពុទ្ធសាសនា (ចិន: 孝, xiào) បានប្រដៅថាត្រូវតែធ្វើការគោរពចំពោះឪពុកម្តាយ អ្នកចាស់ទុំ និងបុព្វបុរស។ ការបង្រៀនរបស់របស់សាសនាគឺច្បាស់ណាស់ថាជាគុណសម្បត្តិមួយដ៏សំខាន់ដែលសង្គមរបស់យើងត្រូវការដើម្បីគាំទ្រ។
Khanitta "Mint" Phasaeng ជានារីវ័យក្មេងមកពីប្រទេសថៃបានឈ្នះការប្រកួតបវរកញ្ញានៃសម្រស់ Miss Uncensored News Thailand កាលពី 2 ឆ្នាំមុនហើយរូបថតមួយដែលនាងបានលុតជង្គង់អរគុណដល់ម្តាយរបស់នាងបន្ទាប់ពីការប្រឡងនេះបានល្បីល្បាញយ៉ាងខ្លាំងនៅលើអ៊ីនធឺណិត។
ដោយមិនស្ទាក់ស្ទើរ Mint ភ្លាមៗបានត្រឡប់ទៅស្រុកកំណើតរបស់នាងវិញដើម្បីបង្ហាញការដឹងគុណដល់ម្តាយរបស់នាងដោយលុតជង្គង់នៅពីមុខម្តាយរបស់នាងដោយក្នុងពេលដែលនាងពាក់មកុដនិងកន្សែងរបស់នាងជាសញ្ញាសម្គាល់នៃការគោរពខាងព្រះពុទ្ធសាសនា។
ស្ថានីយ៍វិទ្យុថៃប៉ុស្តិ៍ 96.5 រ៉ៃយ៉ុងបានបង្ហោះរូបថតរបស់នាងលុតជង្គង់ហើយរូបនេះបានល្បីសុះសាយពេញអ៊ីនធឺណេត។
អ្នកលេងអ៊ីនធឺណែតនៅគ្រប់ទីកន្លែងបានយល់ស្របពីទង្វើដ៏ដឹកគុណរបស់នាងនៅពេលនាងលុតជង្គង់ក្រាបសំពះដល់បាតជើងម្តាយរបស់នាង។ នេះគឺជាកិត្ដិយសដ៏ខ្ពង់ខ្ពស់បំផុតដែលកូនៗផ្តល់ឱ្យអ្នកមានគុណនៅប្រទេសថៃ។
នាងតែងតែជួយម្ដាយរបស់នាងប្រមូលអេតចាយជាមុខរបរហើយជាប្រភពចំណូលដ៏សំខាន់របស់ពួកគេ។
Mint បាននិយាយថាៈ
"ខ្ញុំពិតជាមានមោទនភាពណាស់ ការប្រមូលអេតចាយគឺជាការងារប្រកបដោយភាពស្មោះត្រង់ ជាការងារសុច្ចរិត។ ខ្ញុំធំធាត់ឡើងមានអាហារគ្រប់គ្រាន់ អាចបញ្ចប់ថ្នាក់វិទ្យាល័យបាន ព្រោះម្ដាយរបស់ខ្ញុំជាអ្នកប្រមូលអេតចាយ ដើម្បីផ្គត់ផ្គង់ជីវភាពរបស់ខ្ញុំ"។"វាប្រហែលជាមិនមានច្រើនសម្រាប់មនុស្សផ្សេងទៀតទេប៉ុន្តែសម្រាប់ម្តាយនិងខ្ញុំរាល់ប្រាក់បាតដែលយើងរកបានគឺមានតម្លៃណាស់។"
អ្វីដែលខ្ញុំបានទទួលដូចសព្វថ្ងៃនេះគឺដោយសារម្តាយរបស់ខ្ញុំ។ គាត់និងខ្ញុំរស់នៅដោយការធ្វើការងារដោយស្មោះត្រង់ដូច្នេះគ្មានហេតុផលដែលខ្ញុំគួរមានអារម្មណ៍ថាអន់ តូចទាបនោះនទេ»។
នាងរស់នៅក្នុងជីវភាពក្រីក្រម្តាយរបស់នាងបានលែងលះគ្នានៅពេល Mint នៅក្មេងហើយនាងមិនអាចបន្តការសិក្សារបស់ខ្លួនដោយសារតែខ្វះថវិកា។
Mint បាននិយាយថា៖
នាងមិនអាចជឿជាក់បានទេនៅពេលដែលអ្នកប្រកាសលទ្ធផលបានប្រកាសថាលេខរបស់ខ្ញុំ។ វាពិតជាក្តីសុបិន្តមួយដែលបានក្លាយជាការពិតសម្រាប់នាង។
នាងរំឭកយើងថា៖
យើងមិនគួរបំភ្លេចឪពុកម្តាយរបស់យើងនិងកំណើតរបស់យើងមកពីកន្លែងណា សូម្បីតែបន្ទាប់ពីយើងបានទទួលជោគជ័យក្នុងជីវិតក៏ដោយ។
សូមចែករំលែកនិងផ្តល់យោបល់ប្រសិនបើអ្នកចូលចិត្តរឿងនេះ!
ដោយ៖ វីរៈ
Credit: Facebook | Chapalilla Nayarit Vde
Credit: NTD