ចង់ក្លាយជាសត្វអ្វីពេលភ្ញាក់ឡើង អាចដឹងថាអ្វីដែលអ្នកចង់បានបំផុតក្នុងជីវិត

មនុស្សម្នាក់ៗសុទ្ធតែមានសមត្ថភាព និងមហិច្ឆិតាខុសៗគ្នា តែប្រហែលជាអ្នកមិនបានដឹងទេថា អ្នកមានសមត្ថភាពអ្វីខ្លះ។ នៅក្នុងហ្គេមតេស្តខាងក្រោមនេះអាចឱ្យអ្នកដឹងពីខ្លួនឯងបាន។

សំណួរសួរថា បើសិនជាឱ្យជ្រើសរើសការកើតជាសត្វនៅពេលភ្ញាក់ពីគេងព្រឹកឡើង តើអ្នកចង់ក្លាយទៅជាសត្វអ្វីទៅ?

ចម្លើយ ៖

A. សត្វសេះ

B. សត្វគោ

C. សត្វខ្លា

D. សត្វស្វា

Animals

ចូរអានចម្លើយខាងក្រោម ដោយសត្វដែលអ្នកជ្រើសតំណាងឱ្យសភាវគតិ សមត្ថភាព និងថាមពលដែលអ្នកចង់បាន ៖

A. សត្វសេះ ៖ ខ្ញុំចង់លឿន

Horse.primary E9a47e1c486c4fb7bf729e05b59cf0df

សេះ​តំណាងឱ្យ​ល្បឿន ប្រសិនបើអ្នកជ្រើសរើសសេះដោយមិនដឹងខ្លួន គឺបានន័យថាអ្នកចង់បានល្បឿន។ អ្នកប្រហែលជាធ្លាប់គិតថា "ខ្ញុំចង់ធ្វើវាឱ្យលឿនជាងមុន" នៅកន្លែងធ្វើការ និង " ខ្ញុំសូមឱ្យបំណងប្រាថ្នារបស់ខ្ញុំអាចសម្រេចលឿនឆាប់ៗ" ។ ប្រហែល​ជាអ្នកចង់​កែប្រែ​ខ្លួន​ឯង​ដែល​ធ្លាប់តែយឺតយ៉ាវ ឬធ្វើការយឺតយ៉ាវ។ សរុបមកអ្នកជាមនុស្សដែលចង់បានថាមពល និងចង់ធ្វើអ្វីលឿនៗឆាប់ៗ ។

B. សត្វគោ ៖ ខ្ញុំចង់ក្លាយជាអ្នកមាន

377293979_db12805018_b

សត្វគោ គឺជានិមិត្តរូបនៃព្រះគុណ និងជាទ្រព្យសម្បត្តិ ។ បើ​អ្នក​ជ្រើស​រើស​គោ បានន័យថាអ្នក​ចង់​ក្លាយ​ជា​អ្នក​មាន​ក្នុង​ចិត្ត ហើយអ្វីដែលអ្នកចង់បានបំផុតគឺលុយ ដោយអ្នកគិតថាពេល​បាន​លុយ អ្នក​ចង់​ធ្វើអ្វីក៏បាន អាចជួយខ្លួនឯង ជួយគ្រួសារ និង​មនុស្ស​ជា​ទី​ស្រឡាញ់​ជុំខ្លួនឱ្យមានក្តីសុខ។ ដូច្នេះហើយ ដើម្បីមានលុយ និងក្លាយជាអ្នកមាន អ្នកនឹងប្រឹងអស់ពីសមត្ថភាពធ្វើការជាច្រើនមុខ និងគ្រប់យ៉ាងតាមដែលអាចធ្វើបាន ។

C. សត្វខ្លា ៖ ខ្ញុំចង់រឹងមាំ

Malayan Tiger Is Walking Towards Viewer Lookig Straight 637036204 Da1e22cbb9d9493d95bc541eac4bb9aa

ខ្លា​ដ៏​កាច​សាហាវ​ជា​និមិត្តរូប​នៃ​កម្លាំង បើ​អ្នក​ជ្រើសរើស​ខ្លា អ្នក​ប្រហែល​ជា​ចង់​មាន​កម្លាំង ថាមពល និងអំណាច​មិនឱ្យ​ចាញ់​អ្នក​ណា។ អ្នកគិតថាប្រសិនជាអ្នកទន់ខ្សោយ អ្នកនឹងត្រូវគេលបខាំ និងលបធ្វើបាបជាដើម។ ជាងនេះទៅទៀត អ្នកចង់មានថាមពល អំណាច និងភាពរឹងមាំមិនមែនគ្រាន់តែត្រឹមជារាងកាយប៉ុណ្ណោះទេ គឺចង់រឹងមាំផ្លូវចិត្តទៀត។ ដូច្នេះប្រសិនជាអ្នក​​ដឹង​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន​ គឺ​ជា​អ្នក​ជាមនុស្សដែលខ្លាំងណាស់ ព្រោះការដឹងពីចំណុចខ្សោយរបស់ខ្លួនឯង អាចជួយឱ្យអ្នកបោះជំហានឆ្ពោះទៅរកភាពរឹងមាំ និងអំណាចតាមដែលអ្នកចង់បាន ។

D. សត្វស្វា ៖ ជាខ្លួនឯងពិតប្រាកដ

0_JzZXFjARSDMpciON

សត្វស្វា មានភាពស្រដៀងនឹងមនុស្ស ប៉ុន្តែខុសគ្នា ព្រោះតែលក្ខណៈពិសេសប្លែកមួយខុសពីគេ។ អ្វី​ដែល​អ្នក​ចង់​បាន​បំផុត​គឺ​ភាព​ដើម​របស់​អ្នក ឬលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់អ្នក​ដែល​ខុស​ពី​អ្នក​ដទៃ។ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​អ្នក​បែបនេះ ហើយ​អ្នកជាអ្វី និងកើតមកដើម្បីអ្វីឱ្យពិតប្រាក? ប្រាកដណាស់ អ្នកចង់ស្វែងរកខ្លួនឯងថា អ្នកជានរណា?

ដើម្បីដោះស្រាយកង្វល់របស់អ្នក អ្នកអាចព្យាយាមចូលទៅសង្គមកាន់តែច្រើន រៀនជំនាញនិយាយ ទំនាក់ទំនងទៅមនុស្សជុំវិញឱ្យបានច្រើន ហើយពេលនោះអ្នកនឹងអាចបង្ហាញ ឬស្វែងរកពីបុគ្គលិកលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់អ្នកបាន៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក