សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលចង់ដឹងថាតើអ្នកនឹងទទួលបានលាភសំណាងទាក់ទងនឹងរឿងអ្វី តោះទៅបើកសន្លឹកបៀមួយដែលអ្នកចាប់អារម្មណ៍ភ្លាមទៅ ។
របៀបចាប់ផ្តើម
1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។
2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន)
3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។
សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ
សន្លឹកបៀទី 1
អ្នកនឹងមានសំណាងពីមនុស្សម្នា សន្លឹកបៀដែលអ្នកចាប់បានតំណាងឱ្យឱកាសរបស់អ្នកក្នុងការទទួលបានសំណាងពីអ្នកដទៃ ឬអ្នកដ៏ទៃមកប្រាប់សំណាង ដូច្នេះហើយបើមាននរណាម្នាក់ណែនាំឱកាសល្អៗណាមួយ អ្នកមិនគួរបិទឱកាសខ្លួនឯងទេ ត្រូវបើកចិត្តមើលសិន ។
សន្លឹកបៀទី ២ (Ten of swords)
អ្នកមានឱកាសសំណាងពីចម្ងាយ មិនថាការធ្វើដំណើរ ទំនាក់ទំនងពីចម្ងាយឬអ្វីនៅបរទេស ដូច្នេះបើអ្នកបានទទួលឱកាសបែបនេះមែន ចូលអ្នកខ្ចប់កាបូបរបស់អ្នកទៅជាប្រញាប់ ព្រោះសំណាងកំពុងរង់ចាំអ្នកហើយ ។
សន្លឹកបៀទី ៣ (Three of swords)
បើហៅថាសំណាងក៏មិនអាចនិយាយបានពេញមាត់ ព្រោះអ្នកមានជើងលេខទទួលបានលាភសំណាងមានជ័យ តែមុនពេលសំណាងមកដល់អ្នកអាចនឹងត្រូវជួបរឿងមិនល្អ ដូច្នេះប្រសិនបើមានអ្វីអាក្រក់កើតឡើង ចូលអ្នកកុំតានតឹងព្រោះក្រោយភ្លៀងមេឃនឹងស្រឡះ ៕
ប្រភព៖ sanook/ កែសម្រួល៖ Knongsrok