ប្រទេសថៃ ៖ ខែនេះគឺជាខែផ្លែទុរេនហើយ ដែលគេស្គាល់ថាទុរេនគឺជាស្តេចផ្លែឈើដែលមានតម្លៃថ្លៃផងដែរ ដែលអ្នកល្មមៗមិនហ៊ានទិញទទួលទានទេ ឬទទួលទានតិចតួចតាមលទ្ធភាព។
តែពេលនេះពិតជាពិសេសអ្នក សម្រាប់អ្នកដែលមិនសូវមានលុយច្រើន ហើយចង់ញុំទុរេនបានម៉ាឆ្អែត អាចទៅកាន់ប្រទេសថៃ បានដោយមានកម្មវិធី ទទួលទានបូហ្វេទុរេនញុំបានម៉ាឆ្អែតអស់ម្នាក់ត្រឹមតែ ៤៧៩ បាត ឬប្រមាណជា 14,01 $ តែប៉ុណ្ណោះសម្រាប់រយៈពេល ១ម៉ោង ដោយទីលានទទួលទានបូហ្វេនេះស្ថិតនៅក្នុង អគារ Central World (CTW) ប្រទេសថៃ។
គួរតែឱ្យដឹងផងដែរថា កម្មវិធីទទួលទានកាហ្វេនេះមានត្រឹមរយៈពេលខ្លី ដល់ថ្ងៃអាទិត្យនេះប៉ុណ្ណោះ។ ហើយសម្រាប់អ្នកដែលទទួលទានទុរេនមិនអស់ សល់នៅក្នុងចានដល់ទី ១ភាគ ៣ នឹងត្រូវពិន័យជាទឹកប្រាក់ចំនួន ១០០០បាត ឬប្រហែលជា 30$ ដោយមានសន្តិសុខចាំឃ្លាំមើលផងដែរ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក