តើថ្មីៗនេះ អ្នកមានអារម្មណ៍ថា "ហត់នឿយ មានបញ្ហា មានវិបត្តិ និងមានបញ្ហាស្នេហា " ដែរឬទេ។ ស្ថានភាពដែលអ្នកត្រូវដោះស្រាយ និងព្យាបាលគឺខុសគ្នាសម្រាប់មនុស្សម្នាក់ៗ។
តែនៅក្នុងហ្គេមតេស្តចិត្តសាស្ត្រខាងក្រោមអាចរកឃើញវិធីមួយ ដែលអាចជួយឱ្យអ្នកព្យាបាលបញ្ហាអ្នកបាន ៖
#សំណួរ ៖ តើសណ្ឋាគារបែបណាដែលអ្នកមិនចង់ស្នាក់នៅ?
ចម្លើយ៖
A. សណ្ឋាគារដែលមានខ្មោច
B. សណ្ឋាគារដែលមានបន្ទប់ទឹករួម
C. សណ្ឋាគារដែលមានបុគ្គលិកមានចរិតមិនល្អ
D. សណ្ឋាគារដែលមានតម្លៃថោក
ចម្លើយសណ្ឋាគារដែលអ្នកជ្រើសរើសខាងលើ គឺជានិមិត្តរូបនៃវិធីការព្យាបាលស្ថានភាពផ្ឡូវចិត្តរបស់អ្នក។ ចូរអានចម្លើយខាងក្រោមនេះ ៖
A. សណ្ឋាគារដែលមានខ្មោច ៖ សេចក្តីស្រឡាញ់
ស្ថានភាពព្យាបាលបញ្ហារបស់អ្នក គឺជាក្តីស្រលាញ់ និងការមានស្នេហា ទោះមានលុយប៉ុន្មានក៏អ្នកមិនអាចរស់នៅដោយគ្មានស្នេហាបានដែរ។ មិនថាមានបញ្ហារឿងអ្វីនោះទេ ប្រសិនបើអ្នកស្ថិតក្នុងបរិយាកាសដែលទទួលបានក្តីស្រលាញ់ខ្លាំង ដូចជាក្តីស្រលាញ់ពីគ្រួសារ ឬគូស្នេហ៍របស់អ្នក អ្នកនឹងមានអារម្មណ៍សប្បាយរីករាយភ្លាម ដែលទាំងនេះគឺជាកម្លាំងចិត្ត និងថាមពលដែលធ្វើឱ្យអ្នកទប់ទល់រាល់ការលំបាកបាន ។
B. សណ្ឋាគារដែលមានបន្ទប់ទឹករួម៖ កន្លែងផ្ទាល់ខ្លួន
ស្ថានភាពដែលអ្នកអាចព្យាបាលបញ្ហារបស់អ្នក គឺជាការមានពេលវេលាផ្ទាល់ខ្លួន ដូចជាការសម្រាកនៅក្នុងបង្គន់ និងការងូតទឹកជាដើម។ សម្រាប់អ្នកដែលមានភាពតានតឹង អ្នកចង់មានកន្លែងផ្ទាល់ខ្លួនស្ងប់ស្ងាត់នៅម្នាក់ឯង ដើម្បីព្យាបាលបញ្ហារបស់អ្នក។ ហើយ ទោះបីជាអ្នកនៅជាមួយមិត្ត ជាមួយគ្រួសារ ឬសូម្បីតែមនុស្សជាទីស្រលាញ់ក៏មិនអាចដោះស្រាយបញ្ហាអ្នកបានដែរ។ អ្នករីករាយនឹងការនៅម្នាក់ឯង នៅក្នុងបន្ទប់ឃុំខ្លួនឯងដោយប្រើពេលវេលាបន្តិច នោះអ្វីៗនឹងល្អប្រសើរឡើងវិញ។
C. សណ្ឋាគារដែលមានបុគ្គលិកមានចរិតមិនល្អ៖ ទំនាក់ទំនងដ៏រីករាយ
អ្នកដោះស្រាយស្ថានភាពលំបាករបស់អ្នកដោយការមានពេលវេលារីករាយ ជាមួយមនុស្សជុំវិញខ្លួន។ ។ អ្នកចង់ចំណាយពេលវេលាមានតម្លៃជាមួយមនុស្សច្រើនជាជាងជាមួយមនុស្សតែម្នាក់ ដោយការរកអីសប្បាយលេង ឬការជួបជុំគ្នាជាដើម។ ភាពរីករាយនៅក្នុងចំណោមមនុស្សអ៊ូអរច្រើន គឺជាប្រភពថាមពលដែលធ្វើឱ្យអ្នកអាចដោះស្រាយរាល់បញ្ហានានាបាន។
D. សណ្ឋាគារដែលមានតម្លៃថោក ៖ ស្ថានភាពដែលមិនមានការព្រួយបារម្ភអំពីលុយ
អ្នកតែងតែយល់ថារាល់បញ្ហារបស់អ្នកសុទ្ធតែត្រូវការលុយមកដោះស្រាយ ឬអាចនិយាយបានថាអ្នកចូលចិត្តរកលុយ និងចង់មានលុយច្រើន។ រាល់ស្ថានភាព និងបញ្ហារបស់អ្នក ឱ្យតែអ្នករកលុយបានច្រើន មានភាពរីកចម្រើនផ្នែកហិរញ្ញវត្ថុ ហើយមិនមានការព្រួយបារម្ភអំពីអនាគត និងការរកលុយទេ អ្នកនឹងលែងមានការបារម្ភអ្វីទាំងអស់។ ដូច្នេះហើយដើម្បីមិនចង់ឱ្យខ្លួនលំបាក ឬមានបញ្ហា អ្នកតែងតែព្យាយាមធ្វើការរកស៊ីជាច្រើនដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃ ដូចជាការសន្សំប្រាក់ឱ្យបានច្រើនតាមតែអាចធ្វើទៅបាន និងមិនចង់ខ្ចីប្រាក់អ្នកដទៃឡើយ ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក