ពណ៌ក្រចកទាំងនេះ អាចស្តែងបានថាអ្នកជាមនុស្សស្រីប្រភេទណា

ក្នុង​នាម​ជា​មនុស្ស​ស្រី តែងតែចង់​ស្អាត​គ្រប់​ពេល  ទាំងការតុបតែង​ខ្លួន​ ​សម្លៀក​បំពាក់​ និងម៉ូតក្រចកជាដើម។ នៅក្នុងនោះ គ្រាន់តែសម្លឹងមើលម៉ូតសិល្បៈ​ក្រចក​បែប​នេះ​ អាចដឹងថាអ្នកមានចរិតលក្ខណៈបែបណាបាន។

មើលរូបខាងក្រោមនេះ តើអ្នកចូលចិត្តសិល្បៈក្រចកមួយណាពី A ដល់ F ដែលអ្នកស្រលាញ់? សូមជ្រើសរើសដោយវិចារណញាណ

A510f37dad9c9b2485e1d9db856ae697

 

បន្ទាប់ពីជ្រើសរើសរួច ពណ៌ក្រចកដែលអ្នកជ្រើស គឺតំណាងឱ្យ "បុគ្គលិកលក្ខណៈមូលដ្ឋានរបស់អ្នក " ដែលមានដូចជា ៖

A. សង្កត់ធ្ងន់លើភាពស្រស់ស្អាត

អ្នក​កើតមកជាស្ត្រីពិតៗ ដែលតែង​តែ​ចង់​ឱ្យ​តម្លៃ​ភាព​គួរ​ឱ្យ​ស្រលាញ់​ ក្រម៉ិចក្រមើម Cute cute និងភាពស្រស់ស្អាតរបស់​នារី​សម័យថ្មី ។  ក្នុង​ជីវិត​អ្នក អ្នកឱ្យតម្លៃលើភាពស្អាត និងសម្រស់ ជាជាងការងារ និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួន តែអ្នកក៏ជាមនុស្សស្រីដែលស្មោះត្រង់ម្នាក់ដែរ។

B. ស្ថិរភាព

អ្នកជាមនុស្សស្រីមានអាកប្បកិរិយាសមរម្យ ពេញវ័យ ចេះគិត និងអាចចូលទៅក្នុងសង្គមចុះ ហើយក៏ជាមនុស្សស្រីចិត្តធ្ងន់ នឹងនរ មាន​ស្ថិរជីវិត  ហើយ​មិន​ចូល​ចិត្ត​រញ៉េរញ៉ៃច្រើននោះទេ។ អ្នកក៏ជាមនុស្សបង្ហាញពីសេចក្តីស្រឡាញ់ដល់មនុស្សជុំវិញ និងមនុស្សជាទីស្រលាញ់ អាចក្លាយជាភរិយាល្អ ម្តាយល្អ ដែលជាស្ត្រីរឹងមាំ និងមានស្ថិរភាពមួយរូបផងដែរ។

C. រឿងវិញ្ញាណ

អាចថាអ្នកជាមនុស្សដែលជឿលើរឿងញាណ ទាំងចិត្ត អារម្មណ៍ និងអារម្មណ៍អាថ៌កំបាំងនៅខាងក្នុង ដែលធ្វើឱ្យអ្នកជាមនុស្សដែល គិតច្រើន និងច្រើនសង្កត់ធ្ងន់លើអារម្មណ៍ផ្ទាល់ខ្លួន។ ត្បិតតែអ្នកមានចរិតអាថ៌កំបាំង ដែលជឿលើផ្លូវក្នុង ផ្លូវវិញ្ញាណជាជាងរឿងជាក់ស្តែងក៏ពិតមែន តែអ្នកក៏ជាមនុស្សស្រីដែលមានចរិតល្អ និងមានភាពថ្លៃថ្នូររផងដែរ។

D.  ក្រុមបុគ្គលច្បាស់លាស់

អ្នកជាប្រភេទមនុស្សស្រស់ស្រាយ និងជាមនុស្សច្បាស់លាស់ ហើយក៏ជាមនុស្សស្រីពូកែ មានសមត្ថភាព និងពូកែរៀបផែនការផ្សេងៗផងដែរ។ បុគ្គលិកលក្ខណៈរបស់អ្នក ត្រូវបានគ្រប់គ្នាគោរព និងទទួលស្គាល់ទៀតផង។   ម្យ៉ាង​ទៀត អ្នកក៏ជាមនុស្សស្រីចូល​ចិត្ត​សប្បាយ ហើយ​តែងតែចេះ​រៀបចំ​ផែនការ​បែបសប្បាយៗស្រស់ស្រាយដែលនាំភាពរីករាយដល់មនុស្សជុំវិញខ្លួន។

E. ចូលចិត្តសេរីភាព

អ្នក​ជាមនុស្សស្រីដែល​ស្រលាញ់​សេរីភាព ចិត្តទូលាយ ហើយក៏ជាមនុស្សដែលពូកែនៅក្នុងការទំនាក់ទំនង ជាមួយមនុស្សជុំវិញខ្លួនផងដែរ។ ការពូកែទំណាក់ទំនងបែបនេះធ្វើឱ្យអ្នកស្គាល់មនុស្សក្នុងសង្គមច្រើន និងទទួលបានការជឿទុកចិត្តពីគ្រប់គ្នាផងដែរ ពិសេសអ្នកជាមនុស្សដែលមានក្តីស្រមៃធំនៅក្នុងជីវិត។

F. ពូកែ និងមានសមត្ថភាព

អ្នកជាមនុស្សស្រីពូកែ មានសមត្ថភាព និងសកម្មខ្លាំងនៅក្នុងការងារ ពិសេសអ្នកមានភាពជាអ្នកដឹកនាំ តែងតែធ្វើអ្វី និងសម្រេចចិត្តអ្វីដោយខ្លួនឯង  ជាជាងរំពឹងពីអ្វីមួយ ឬរង់ចាំនរណាម្នាក់មកជួយជ្រោមជ្រែង។  អ្នកក៏ជាមនុស្សម្នាក់ដែលស្រលាញ់សុខភាពរាងកាយរបស់អ្នកខ្លាំងបំផុតដែរ ដែលជាហេតុនាំឱ្យកីឡា ជាចំណង់ចំណូលចិត្តរបស់អ្នក។ ចំណែករឿងស្នេហារបស់អ្នកក៏សមប្រកប និងមានភាពរលូនដែរ តែ មាន​ទំនោរ​ទៅ​រក​ភាព​ត្រេកត្រអាល​បន្តិច៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក