ធ្លាក់ថង់ទ្រព្យមកហើយ ២៣-២៩ ឧសភា អ្នកកើតឆ្នាំទាំង ៣ ចាំទទួលយកផង

ចូល​ដល់​ថ្ងៃទី ២៣ ដល់ ២៩ ឧសភា ខាង​មុខ ម្ចាស់​ឆ្នាំ​ទាំង​ ៣ ខាង​ក្រោម តាម​ហោរាសាស្រ្ត​បាន​ដំណាល​មក​ថា នឹង​អាច​ផ្លាស់ប្តូរ​ជោគវាសនា ១៨០ ដឺក្រេ ដោយ​ពី​ក្រ អាច​ក្លាយ​ជា​មាន ពី​មធ្យម មួយ​រំពេច​អាច​ក្លាយ​ជា​មាន​ផុត​លេខ​ក៏​ថា​បាន ជារួមថង់ទ្រព្យគឺបានធ្លាក់មកហើយ៖

អ្នកកើតឆ្នាំរោង - នាគ

1

នៅ​សប្តាហ៍ថ្មីនេះ លុយ​នឹង​ហូរ​ចូល​ហោប៉ៅ​អ្នក​កើត​ឆ្នាំរោងច្រើន​ដូច​ទឹក​បាក់​ទំនប់ ហើយ​ជោគវាសនា​របស់​ពួក​គេ ក៏​នឹង​ទទួល​បាន​ដំណឹង​ល្អ​ច្រើន​ដែល​នឹង​លេចចេញ​មក​ជា​បន្តបន្ទាប់។ ដូច្នេះ​អ្នក​ត្រូវ​តែ​ខិតខំ​ចាប់​យក​ឱកាស​ទាំង​នោះ​ឲ្យ​បាន​ល្អ​ផង។

នៅ​ក្នុង​កិច្ច​ការងារ ការ​រកស៊ី មិន​មាន​អ្វី​ដែល​ត្រូវ​ព្រួយបារម្ភ​ច្រើន​ឡើយ ព្រោះ​អ្នក​នឹង​ទទួល​បាន​ទំនុក​ចិត្ត​ពី​អតិថិជន​បន្ថែម​ទៀត ហើយ​រាល់​បញ្ហា​ដែល​ជួប​ប្រទះ ក៏​នឹង​អាច​ដោះស្រាយ​បាន​យ៉ាង​ឆាប់​រហ័ស។

ចំពោះ​រឿងរ៉ាវ​ស្នេហា អ្នក​គួរ​តែ​បន្ត​សកម្មភាព​ដូច​ពេល​នេះ ប្រសិន​អ្នក​នៅ​លាវ ចូរ​បន្ត​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​សិន ហើយ​បើ​មនុស្ស​មាន​គូ គួរ​តែ​ចំណាយ​ពេល​ផ្អែមល្ហែម​ឲ្យ​បាន​ច្រើន ដើម្បី​បង្កើត​ការ​ចងចាំ ជា​ពិសេស​នៅ​ចុងខែឧសភាតែម្តង។

អ្នកកើតឆ្នាំមមី - សេះ

2

សប្តាហ៍ថ្មីនេះ ពោរពេញ​ដោយ​សំណាង​សម្រាប់​អ្នក​កើត​ឆ្នាំ​មមី ដោយ​មាន​មនុស្ស​តាម​មក​ជួយ​ថែ​រក្សា តាម​មក​ជួយ​ពេល​នេះ​ជួប​បញ្ហា​ មិន​ឲ្យ​អ្នក​លំបាក​តែ​ឯង​នោះ​ទេ។ នៅ​កន្លែង​ធ្វើ​ការ មាន​ឱកាស​ច្រើន​ក្នុង​ការ​ឡើង​មុខ​តំណែង​តួ​នាទី ព្រោះ​មាន​ថ្នាក់​លើ​ជឿជាក់​និង​មើល​ឃើញ​ពី​សមត្ថភាព​ពិត​របស់​អ្នក។

លាភ​សំណាង​ដូច​ត្រូវ​បាន​គេ​តំរៀប​ជា​ជួរ ងាក​ទៅ​ឆ្វេង​ក៏​ឃើញ ស្តាំ​ក៏​ឃើញ សំខាន់​ឲ្យ​តែ​អ្នក​ចេះ​ចាប់​យក​ឱកាស​នេះ​ឲ្យ​បាន​ល្អ នោះ​លុយ​នឹង​ហូរ​ចូល​ច្រើន។ ចំពោះ​ទំនាក់ទំនង​ស្នេហា គឺ​មាន​ភាព​ផ្អែមល្ហែម​បន្ត​ឲ្យ​គ្រប់​គ្នា​ច្រណែន​នឹង​អ្នក ហើយ​បើ​អ្នក​អត់​គូ​ត្រៀម​ខ្លួន​ទៅ អាច​នឹង​ជួប​គូ​ពិត​ក្នុង​ជីវិត​ឆាប់ៗ​ខាង​មុខ។

អ្នកកើតឆ្នាំវក - ស្វា

3

សម្រាប់​អ្នក​កើត​ឆ្នាំ​វក នៅសប្តាហ៍ថ្មីនេះ អ្នក​នឹង​មាន​មនុស្ស​មក​ផ្តល់​ប្រយោជន៍​ធំ​ឲ្យ ហើយ​គេ​ដូច​ជា​កម្លាំង​ចិត្ត និង​កម្លាំង​ស្មារតី​ជំរុញ​ឲ្យ​អ្នក​សម្រេច​ការងារ​ជោគជ័យ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​មួយ។

បញ្ហា​ទាក់ទង​នឹង​លុយកាក់​ឈប់​បារម្ភ​ទៅ អ្នក​អាច​នឹង​ដោះស្រាយ​បាន​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ តែ​ត្រូវ​ប្រយ័ត្ន​រឿង​មួយ គឺ​ការ​សម្រេច​ចិត្ត​ផ្សេងៗ​ជាមួយ​ហ្វូង​មនុស្ស​ច្រើន ព្រោះ​អាច​ជា​នាំ​ផល​អវិជ្ជមាន​មក​ដល់​ជីវិត​អ្នក បើ​សម្រេច​ចិត្ត​ខុស​ក្នុង​ពេល​នេះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក