ពេលវេលានៃខែឧសភា សេសសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ នឹងរំកិលផុតហើយ រួចយើងស្វាគមន៍ទំព័រថ្មី ជាខែពាក់កណ្តាលឆ្នាំ គឺមិថុនា។ តើពេលខាងមុខ អ្នកត្រូវប្រុងប្រយ័ត្នរឿងរ៉ាវអ្វីខ្លះ ចូរជ្រើសរើសរូបភាពមួយ ដើម្បីទទួលយកចម្លើយ៖
រូបភាពទី ១ – សុខភាព
រឿងរ៉ាវលុយកាក់សម្រាប់អ្នក អាចមិនពិបាកនឹងរកទេ សម្រាប់ខែក្រោយ តែអ្វីដែលជាបញ្ហាត្រូវប្រយ័ត្នឲ្យបានខ្ពស់ គឺសុខភាព។ អ្នកអាចប្រឈមការជួបបញ្ហាសុខភាព ទោះវាមិនធំ តែវាក៏អាចរំខានដល់ពេលវេលារបស់អ្នកផងដែរ។ ដូច្នេះចូរប្រុងប្រយ័ត្នបន្តិច នៅគ្រប់របស់របរហូបចុក និងសកម្មភាពដើរហើរទាំងឡាយ។
រូបភាពទី ២ – ហិរញ្ញវត្ថុ
អ្នកអាចនឹងប្រឈមជួបបញ្ហាបន្ទាន់រឿងលុយកាក់។ ដូច្នេះចូរត្រៀមខ្លួន ចូរត្រៀមលុយនៅនឹងខ្លួនមួយចំនួន ពោលកុំចំណាយលើរបស់ដែលមិនចាំបាច់ កុំចាយលើរបស់ណាដែលមិនអាចទាញប្រយោជន៍ត្រលប់មកវិញ ព្រោះបើបញ្ហាបន្ទាន់កើតឡើង អ្នកប្រាកដជាពិបាកមិនខាន។
រូបភាពទី ៣ – ក្តីស្រលាញ់
ធ្លាប់តែជាពណ៌ផ្កាឈូកស្រស់ តែវាក៏អាចប្រែទៅជាពណ៌ខ្មៅស្រអាប់នៅខែក្រោយ។ នេះមិនសំដៅតែជាមួយដៃគូស្នេហានោះទេ ទៀតសោតទាំងជាមួយឪពុក មិត្តភ័ក្ដិជិតដិត គឺអ្នកអាចប្រឈមជួបការប៉ះទង្គិចពាក្យសម្តី នាំឲ្យកើតមានភាពចម្រូងចម្រាសនឹងគ្នា។
រូបភាពទី ៤ – ភ្លេចស្រលាញ់ខ្លួនឯង
ខែក្រោយនេះ អ្នកអាចរវល់ខ្លាំងពេក ជួបបញ្ហាច្រើន ជួបរឿងមមាញឹកជាងខែចាស់ នាំឲ្យភ្លេចបង្កើតក្តីសុខដល់ខ្លួនឯង។ អ្វីដែលត្រូវប្រុងប្រយ័ត្ន គឺការភ្លេចស្រលាញ់ខ្លួនឯង ការមើលរំលងខ្លួនឯងនោះឯង។
មិនថាតែសម្រស់ សុខភាព និងក្តីសុខមួយចំនួន គួរយកចិត្តទុកដាក់បន្តិចផង។ ត្រូវចាំថា ការស្រលាញ់ពិត គឺការដែលចេះស្រលាញ់ខ្លួនឯងជាមុន សឹមព្យាយាមរកមនុស្សដែលស្រលាញ់អ្នកតាមក្រោយ៕
ប្រភព៖ បរទេស