តើអ្នកចង់ដឹងទេថា បុរសប្រភេទណាដែលអ្នកកំពុងស្វែងរក? តេស្តហ្គេមសាកល្បងផ្លូវចិត្តខាងក្រោមនេះ អាចដឹងថាតើបុរសប្រភេទណាដែលអ្នកពិតជាចង់បាន និងពេញចិត្តរួមសាងវាសនាជាមួយ។
តើត្បូងថ្មមួយណាដែលអ្នកចង់បានក្នុងរូបថត A ដល់ D ដោយថ្មនីមួយៗដែលអ្នកជ្រើសរើសនឹងប្រាប់អ្នកពីប្រភេទបុរសដ៏ល្អដែលអ្នកចង់បាន ៖
បន្ទាប់ពីជ្រើសត្បូងថ្មរួច តោះ មកអានចម្លើយខាងក្រោមនេះ ៖
A. បុរសពូកែ និងមានសមត្ថភាព
បុរសដែលអ្នកប្រាថ្នាចង់បានគឺជាបុរសល្អ ពូកែ និងមានសមត្ថភាព ថែមទាំងអាចដឹកនាំអ្នកបាន តែបុរសបែបនេះប្រហែលជាម៉ត់ចត់ មិនសូវរួសរាយនិយាយច្រើន និងខ្វះមនោសញ្ចេតនាបន្តិចហើយ។ តែទោះជាយ៉ាងណាក៏ដោយ វានឹងជួយឱ្យអ្នក កែប្រែខ្លួនឯង ចេះគិតពីខ្លួនឯង ចេះការពារខ្លួន និងអាចធ្វើឱ្យអ្នកបញ្ចេញសមត្ថភាពពិតរបស់អ្នកដែលបានលាក់ទុកផងដែរ។ បុរសពូកែដ៏គួរឱ្យទុកចិត្តម្នាក់នេះ នឹងធ្វើឱ្យអ្នកដឹងថាបុរសល្អសម្រាប់អ្នកមិនមែនគ្រាន់តែជាបុរសចិត្តល្អ និងសម្តីផ្អែមឡើយ។
B. បុរសចិត្តត្រជាក់ និងស្រស់ស្រាយ
អ្វីដែលអ្នកត្រូវជាប្រភេទបុរសចិត្តត្រជាក់ ស្ងប់ស្ងាត់ មានភាពឆ្លាតវៃ និងស្រស់ស្រាយ។ អ្នករំពឹងថានឹងមានដៃគូដែលមិនមើលបំណាំគ្នា និងមានភាពស្មើគ្នា ពិសេសមិនមានការគាបសង្កត់ ឬបិទសិទ្ធសេរីភាពគ្នាឡើយ។ អារម្មណ៍ស្ងប់ស្ងាត់ចិត្តត្រជាក់របស់បុរសនេះផ្តល់ឱ្យអ្នកអាចព្យាបាលជំងឺផ្លូវចិត្ត និងធ្វើឱ្យអ្នកមានទំនុកចិត្តលើខ្លួនឯង។
C. បុរសលេងសើចច្រើន
អ្វីដែលអ្នកចង់បានគឺជាបុរសដែលរួសរាយ រីករាយ និយាយលេងសើចច្រើន និងជាមនុស្សទាន់សម័យ។ វាអាចមើលទៅដូចជាចរិតក្មេងបន្តិចមែន ប៉ុន្តែអ្នកមិនចង់បានបុរសស្ងប់ស្ងាត់ និងម៉ឺងម៉ាត់ពេកទេ ដែលនាំឱ្យអ្នកមានអារម្មណ៍ថាដូចមានសម្ពាធ។ ផ្ទុយទៅវិញ អ្នកចូលចិត្តបុរសលេងសើចឡេះឡោះច្រើន និងពូកែលួងលោមអ្នកឱ្យសប្បាយ ហើយ ស្នាមញញឹមរបស់បុរសស្លូតត្រង់នេះ នឹងធ្វើឱ្យអ្នកមានជីវិតរីករាយមានជីវិតជីវ៉ាបាន ។
D. បុរសមានមនោសញ្ចេតនា និងទន់ភ្លន់
អ្វីដែលអ្នកកំពុងតែស្វែងរកគឺដូចជាបុរសដែលមានស្នេហាបែបទន់ភ្លន់ ផ្អែមល្ហែម និងសម្បូរមនោសញ្ចេតនា។ អ្នកជឿថាស្នេហាគឺជារឿងសំខាន់បំផុតក្នុងជីវិតរបស់អ្នក ដូច្នេះប្រសិនបើអ្នកមានគូស្នេហ៍ អ្នកនឹងរកបុរសដែលអាចផ្តល់អារម្មណ៍ផ្អែមល្ហែមកក់ក្តៅដល់អ្នកបាន។ មិនថារូបរាងគេបែបណា និងជាបុុរសអ្នកមាន ឬក្រឡើយ អ្នកមិនខ្វល់ឡើយ សំខាន់ឱ្យតែគេជាបុរសទន់ភ្លន់ និងផ្អែមល្ហែមចំពោះអ្នកនោះហើយជាក្តីសុខបំផុតសម្រាប់អ្នក ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក