មនុស្សម្នាក់ៗសុទ្ធតែចង់មានស្នេហា គ្រាន់តែរបៀបនៃចង់បានស្នេហា និងកម្រិតចង់បានស្នេហាមួយនឹងគេច្រើន ឬតិចប៉ុណ្ណោះ។ នៅក្នុងហ្គេមទាយចិត្តស្រ្តមួយនេះ អាចដឹងថាអ្នកស្រេកឃ្លានចង់បានស្នេហាប៉ុណ្ណោះ និងប៉ុន្មានភាគរយ។
តោះ ជ្រើសរើសរូបខាងក្រោមនេះ តើអ្នកចង់ទទួលទានអាហារមួយណា?
បន្ទាប់ពីជ្រើសរូប អានចម្លើយខាងក្រោមនេះ ៖
A. ស្រេកឃ្លានស្នេហា 90% ៖ ត្រូវការស្នេហាខ្លាំងបំផុត
អ្នកជាមនុស្សដែលស្រេកឃ្លាន ចង់មានស្នេហាណាស់។ អ្នកមានអារម្មណ៍នឿយហត់នឹងការនៅម្នាក់ឯង និងចង់ទទួលបានការស្រលាញ់ពិតប្រាកដពីនរណាម្នាក់។ អ្នកតែងតែយល់ថា មិនថាអ្នកមានលុយប៉ុន្មានទេ បើជីវិតគ្មានស្នេហាទេ គឺទទេ ដូច្នេះអ្នកចង់បានស្នេហាណាស់ ហើយជាទំនាក់ទំនងស្នេហាដ៏ស្មោះស្ម័គ្ររឹងមាំ ។
B. ស្រេកឃ្លានស្នេហា 20% ៖ មានអ្វីមួយដែលអ្នកងប់ងល់ជាងស្នេហា
អ្នកហាក់បីដូចជាមិនសូវចង់មានស្នេហាប៉ុន្មាននោះទេ ហើយក៏មិនចង់ពឹងផ្អែក គិតថាស្នេហាជារឿងសំខាន់ដែរ។ មានអ្វីដែលអ្នកចង់បានជាងការមានស្នេហាទៅទៀត ដោយអ្នកចាប់អារម្មណ៍នឹងការខិតខំប្រឹងប្រែងពង្រឹងអាជីព មុខរបរ និងរកលុយឱ្យបានច្រើនវិញ ។
C. ស្រេកឃ្លានស្នេហា 50% ៖ មិនចង់ធ្លាក់ក្នុងអន្លង់ស្នេហ៍ទេ
អ្នកមិនស្រេកឃ្លានចង់មានស្នេហាទេ ហើយហាក់បីដូចជាមិនចង់បង្ខំខ្លួនឯងឱ្យមានស្នេហានោះដែរ។ ក្តីសុខរបស់អ្នក គឺការនៅជាមួយមិត្តភ័ក្តិ និងធ្វើអ្វីតាមចំណង់ចំណូលចិត្តរបស់អ្នក។ តែយ៉ាងណាមិញ ទោះអ្នកមិនបានបង្ខំខ្លួនរឿងស្នេហា អ្នកតែងតែយល់ថាពេលវេលាមកដល់គង់តែមកដល់ ហើយវាប្រហែលជាមានក្តីសុខបើអាចមានស្នេហាជាមួយមនុស្សច្បាស់លាស់ណាម្នាក់ពេលមើលចិត្តគ្នាច្បាស់។
D. ស្រេកឃ្លានស្នេហា 70% ៖ ចង់ធ្លាក់ក្នុងអន្លង់ស្នេហ៍
អ្នកជាមនុស្សស្រេកឃ្លានចង់មានស្នេហាបន្តិចហើយ ហើយប្រហែលជាអ្នកចង់មានស្នេហា ដើម្បីចង់ឱ្យមានមនុស្សស្រលាញ់អ្នក លើកទឹកចិត្តអ្នក និងអាចថាមានស្នេហាព្រោះតែអារម្មណ៍ធុញទ្រាន់នឹងការនៅម្នាក់ឯងយូរពេកក៏ថាបាន។ ទោះជាយ៉ាងណា ស្នេហារបស់អ្នកវាហាក់ដូចជាមានបញ្ហារកាំរកូសច្រើន ដូចជាអ្នកតែងតែចង់បាន ទាមទារ និងមានអារម្មណ៍ប្រណ្ឌមិនឈប់ឈរ។ ដោយសារតែអ្នកចេះតែមានអារម្មណ៍ចង់បានស្នេហាពេក ធ្វើឱ្យអ្នកមិនសូវចេះគិតគូឱ្យបានច្បាស់ ឆាប់ទទួលយកស្នេហាដោយគ្មានការពិចារណា ឬអាចនិយាយបានថាមានស្នេហាដើម្បីតែកំដរការអផ្សុក និងការសប្បាយតែប៉ុណ្ណោះ ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក