សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសប្រទីបមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។
បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។
ប្រទីបទី1៖ អ្នកមនុស្សមានចេតនាល្អចំពោះមនុស្សជុំវិញខ្លួន ហើយចង់រស់នៅក្នុងជីវិតដ៏រីករាយ សន្តិភាព និងសាមញ្ញបំផុត លើសពីនេះអ្នកចូលចិត្តជួយអ្នកដទៃ មិនថានៅក្នុងពេលទុក្ខព្រួយ ឬមានកង្វល់ផ្សេងៗ អ្នកតែងតែលូកដៃទៅជួយ និងនៅក្បែរខ្លួនគេជានិច្ច បើទោះបីជាពេលខ្លះអ្នកមិនអាចជួយអ្វីបានក៏ដោយ ប៉ុន្តែអ្នកនឹងនៅអង្គុយក្បែរផ្តល់កំលាងចិត្តដែរ អាចនិយាយបានថា អ្នកជាមនុស្សដែលចូលចិត្តជួយគេជាទីបំផុត ជួយគេពេករហូតដល់ភ្លេចគិតពីខ្លួនក៏មាន ។
ប្រទីបទី2៖ អ្នកជាមនុស្សស្រឡាញ់ភាពឯករាជ្យ ចូលចិត្តដើរលេងតែម្នាក់ឯង អ្នកចូលចិត្តរស់នៅម្នាក់ឯង មិនចូលចិត្តភាពអ៊ូអរវឹកវរ ហើយក៏មិនចូលចិត្តចេះដឹងរឿងអ្នកដទៃដែរ បើនិយាយពីខ្សែជីវិតអ្នកជាមនុស្សតស៊ូ និងអភិវឌ្ឍខ្លួនឯងណាស់ មិនសូវជាបានចូលសង្គមប៉ុន្មានទេ ទើបមិនចម្លែកសោះដែលអ្នកមានមិត្តតិចនៅជុំវិញអ្នក អ្នកខ្លះស្ទើរតែគ្មានមិត្តភក្តិជិតស្និទ្ធតែម្តង តែអ្នកមិនខ្វល់ពីការគិតរបស់អ្នកដទៃទេ សំខាន់ឲ្យតែមានគ្រួសារយល់ចិត្តទៅបានហើយ ស្តាប់ទៅអ្នកដូចជាមនុស្សឬកណាស់មែនទេ តែផ្ទុយស្រឡះ អ្នកជាមនុស្សចិត្តទូលាយណាស់ អ្នកមិនចេះវាយតម្លៃនរណាម្នាក់ត្រឹមសំបកក្រៅទេ ឲ្យតែឃើញនរណាជួបរឿងលំបាកអ្នកនឹងលូកដៃជួយភ្លាម សរុបមកអ្នកជាមនុស្សល្អលាក់មុខ ។
ប្រទីបទី3៖ អ្នកជាមនុស្សស្រឡាញ់សេរីភាព ជាមនុស្សងាយៗមិនរឿងច្រើន និងបើកចិត្តរាប់អានមនុស្សជុំវិញខ្លួន និងមានមិត្តភ័ក្ដិច្រើន តែទោះយ៉ាងណា ត្បិតអ្នកជាមនុស្សសុទិដ្ឋិនិយម ប៉ុន្តែពេលខ្លះអ្នកក៏មានកង្វល់ក្នុងចិត្តដែរ ប៉ុន្តែអ្នកនឹងខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍ច្រើនទេ អ្នកជ្រើសរើសបំភ្លេចចោលនឹងបន្តដើរទៅមុខទៀត មិនរើសផ្លូវបៀមទុក្ខយូរទេ ។
ប្រទីបទី4៖ អ្នកគឺជាមនុស្សមានរបៀបវិន័យខ្ជាប់ខ្ជួន គឺជាមនុស្សឲ្យតម្លៃគ្រួសារជាធំ គ្រួសារគឺជាដួងព្រលឹងដែលធ្វើឱ្យអ្នកសប្បាយចិត្ត ព្រោះនៅពេលមានបញ្ហា ឬពេលអ្នកសប្បាយចិត្ត គ្រួសារគឺជាអាទិភាពទីមួយដែលនៅក្បែរអ្នក ហើយគាត់តែងតែផ្តល់ក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងភាពកក់ក្តៅឲ្យអ្នកយ៉ាងពេញលេញ ហើយអ្នកក៏ឱ្យតម្លៃសមាជិកគ្រួសារ និងមើលថែពួកគាត់បានយ៉ាងល្អដែរ ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok