ទេពអប្សរមួយ អាចដឹងថាអ្នកត្រូវការស្នេហាពិតបែបណា ទើបអាចធ្វើឱ្យស្នេហារបស់អ្នកគង់វង្សយូរអង្វែង

តើអ្នកចង់ដឹងទេថា តើស្នេហារបស់អ្នកនឹងទៅជាបែបណា? ដោយថ្ងៃនេះយើងនឹងទស្សន៍ទាយមើលថា តើស្នេហារបស់អ្នកនឹងជាស្នេហាបែបណា ដោយរូបទេពអប្សរដែលអ្នកបានជ្រើសរើស អាចទាយដឹងថាធ្វើបែបណាដើម្បីធ្វើឱ្យស្នេហារបស់អ្នកក្លាយជាការពិត។

2694c822067d4957f89e4dd4b50b5dca

តោះជ្រើសរើសរូបទេពអប្សរខាងក្រោម តើ​មួយ​ណា​ដែលអ្នកពេញចិត្ត?

ចម្លើយ៖

ក.ពណ៌ទឹកក្រូច

ខ. ផ្កាឈូក

គ. បៃតង

ឃ. ខៀវ

фея

បន្ទាប់ពីជ្រើសរូប អាចអានចម្លើយខាងក្រោមនេះ ៖

ក.ពណ៌ទឹកក្រូច ៖ ស្រលាញ់ដូចមិត្ត

ពណ៌​ទឹកក្រូច​ជា​ពណ៌​ដែល​បង្ហាញ​ពី​ទំនាក់ទំនង ការស្គាល់គ្នា និង​ភាព​សប្បាយ​រីករាយ។ ស្នេហាដែលសាកសមនឹង​អ្នក​ គឺ​ជា​ស្នេហា​ដែល​អ្នក​អាច​សេពគប់​ជាមួយ​ដូច​ជា​អ្នក​ជា​មិត្ត។ អ្នក​ចង់​រីករាយ​នឹង​ការ​ធ្វើ​អ្វី​ដែល​អ្នក​ស្រឡាញ់​ជាមួយ​នឹង​ដៃ​គូ​របស់​អ្នក​ ដោយ​មិន​ជ្រៀត​ជ្រែក​ជ្រៅ​ ឬផ្តល់សម្ពាធដល់​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នកចង់កសាងទំនាក់ទំនងប្រកបដោយផាសុកភាពជាមួយគ្នា ដោយមិននិយាយច្រើន ត្អូញត្អែរ និងការលាក់បាំងគ្នាទៅវិញទៅមក ។

 

ខ. ផ្កាឈូក ៖ ស្នេហាផ្អែមល្ហែមស្អិតរមួត 

ពណ៌ផ្កាឈូក គឺជាពណ៌ដែលបង្ហាញពីក្តីស្រលាញ់ ការសណ្តោស និងភាពផ្អែមល្ហែម។ ប្រសិនបើអ្នកជ្រើសរើសពណ៌នេះ អ្នកប្រហែលជាមនុស្សដែលមានភាពឯកាក្នុងចិត្ត ចង់ទទួលបានការស្រលាញ់ និងមានសេចក្តីប្រាថ្នាទាមទារខ្លាំង តែងតែចង់ឱ្យមនុស្សភេទផ្ទុយគ្នា ស្រលាញ់ និងចូលចិត្តអ្នក ។ ស្នេហា​ដ៏​ឧត្តម នៅក្នុង​ចិត្តរបស់​អ្នក​ប្រហែល​ជា​ស្នេហា​ដែល​ដៃ​គូ​របស់​អ្នក​នឹង​ស្រលាញ់​អ្នកខ្លាំង ស្មោះស្ម័គ្រ ផ្អែមល្ហែម និងជាស្នេហាយូរ​អង្វែង​ដែលមិន​ក្បត់ចិត្តគ្នា ។

គ. បៃតង ៖ ស្នេហាពោរពេញដោយក្តីមេត្តា និងសុវត្ថិភាព

ពណ៌បៃតងតំណាងឱ្យការមេត្តា ភាពស្ងប់ស្ងាត់ ស្ថិរភាព និងអារម្មណ៍សុវត្ថិភាព។ ដែលស្នេហា​ក្នុងចិត្តរបស់​អ្នក​ គឺ​ជា​ស្នេហា​ដែល​ពោរពេញ​ទៅ​ដោយ​ចិត្ត​សប្បុរស ក្តីមេត្តា និង​ការមានសន្តិភាព​ក្នុង​ចិត្ត។ អ្នកអាចនឹងកំពុងស្វែងរកដៃគូដែលចេះគិតគូរ និងគួរឱ្យទុកចិត្ត ទោះបីជាមិនអាចនៅជិតគ្នា ឬទាក់ទងគ្នាញឹកញាប់ក៏ដោយ។ ហើយ​អ្នក​ចង់​កសាង​ទំនាក់ទំនង​ដែល​នឹងជួយ​ព្យាបាល​ទឹកចិត្តគ្នា និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ។

ឃ. ខៀវ ៖ ស្នេហាពិតស្មោះត្រង់

ពណ៌ខៀវតំណាងឱ្យភាពស្មោះត្រង់ និងបញ្ញា ។ អ្នកប្រហែលជាកំពុងស្វែងរកដៃគូស្នេហាពិត ដែលមានចិត្ត និងបេះដូង រួមគ្នា ដោយអ្នកចង់បានស្នេហាពិត និងស្មោះត្រង់ពិតប្រាកដ។ ពិសេសអ្នកចង់បានស្នេហាពិត ដែលមានមនោសញ្ចេតនាពិត ស្រលាញ់គ្នាទាំងចិត្តនឹងចិត្ត ទោះបីគ្មានទំនាក់ទំនងផ្លូវកាយក៏ដោយ ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក