មើលទៅឆ្នាំនេះអ្នកអត់គូអាចនឹងលក់ចេញឬអត់ណ៎? តោះទៅបើកបៀមើលទាំងអស់គ្នាអ្នកនៅលិវ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលចង់ដឹងថា អ្នកនៅតែនៅលិវឆ្នាំនេះនឹងមានគូនឹងគេឬអត់?

Picsart_22 05 22_14 00 56 752

របៀបចាប់ផ្តើម

1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។

2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន)

3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។

សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ

MYXJ_20220522135049666_save

ទំនាយទី១៖ មានឱកាស​ជួបអ្នកចូលមកក្នុងជីវិត ប៉ុន្តែ​បើសួរថាជាស្នេហា​ល្អ​ឬ​អត់​ នោះ​ត្រូវ​ប្រើពេលវេលា​មើល​បណ្តើរៗ កុំ​លះបង់អស់ពីកាយពីចិត្តពេកព្រោះ​មាន​ទឹកបៀដែល​បញ្ជាក់​ថា​អ្នកអាច​ជួប​រឿង​លំបាក​ធ្លាក់​ក្នុង​អន្ទាក់​ដកខ្លួនមិនរួច អាចមានបញ្ហា ២-៣ នាក់ ឬជួបមនុស្សមិនប្រាកដប្រជាចែចង់ចោល ឬគេអាចរំពឹងផលប្រយោជន៍ខ្លះពីអ្នក ដូច្នេះអ្នកផ្ទាល់ត្រូវប្រើពេលមើលឱ្យបានយូរ ក្នុងអំឡុងពេលនេះអាចបើកចិត្តនិយាយបានតែត្រូវមើលដោយប្រុងប្រយ័ត្ន។

តារានិករដែលលេចធ្លោ៖ ធាតុទឹក (Pisces, Cancer, Scorpio), Capricorn, Gemini ។

MYXJ_20220522135105863_save

ទំនាយ​ទី2៖ មានឱកាស​ដែល​ស្នេហា​នឹង​ចូលមក​​ក្នុងជីវិត ហើយ​វា​ហាក់ដូចជា​ស្នេហា​ល្អ​ដែល​មានឱកាស​អភិវឌ្ឍន៍​ច្រើន​ផងដែរ​ ប៉ុន្តែ​អ្នក​មើល​ទៅ​ដូចជាមាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ បែបពីមុនមកអ្នកប្រហែល​ជា​ធ្លាប់​ខក​ចិត្ត​ពី​ហើយ​ ទើបមិន​ហ៊ាន​រំពឹង​ឬ​បើក​ចិត្ត​ពេញលេញបែបនេះ តែយ៉ាងណាមើលសន្សឹមៗបន្តិច​ម្តងៗ​ទៅ ព្រោះ​ទំនាក់​ទំនង​ល្អ​នេះ​នឹង​កើត​ឡើង​ដោយ​យើង​មិន​ដឹង​ខ្លួនវា​ជា​រឿង​ធម្មតា​ទេ ចំពោះអារម្មណ៍ល្អចំពោះគ្នាទៅវិញទៅមកវានឹងកើតឡើងបន្តិចម្តងៗ ជាជាងវាមិនដើរទៅមុខសោះ ឱកាសលើកនេះមិនមែនមកបែបគូសង្សារទេ ប៉ុន្តែ​មានឱកាស​អភិវឌ្ឍន៍​ខ្លួន​ដល់​ដំណាក់កាល​នៃ​អាពាហ៍ពិពាហ៍​ ចំណុច​សំខាន់​គឺ​ប្រសិនបើ​អ្នកបានត្រៀម​ខ្លួន​រួចរាល់​ហើយ​ នោះ​អ្នក​ត្រូវ​បោះរឿង​ចាស់​ៗចោល​។​

តារានិករដែលលេចធ្លោ៖ ធាតុទឹក (Pisces, Cancer, Scorpio) ។

MYXJ_20220522135118207_save

ទំនាយ​ទី​៣៖ មានឱកាស​ស្នេហា​នឹង​មក​សួរសុខទុក្ខ ប៉ុន្តែ​អ្នក​ត្រូវប្រយ័ត្ន​នឹង​ការ​រំពឹង​ទុក ការ​ស្រមើស្រមៃ និង​ការគិតហួសដែនកំណត់ដែល​នឹង​ធ្វើ​ឱ្យ​អ្នក​ច្របូកច្របល់ ទំនាក់ទំនង​លើកនេះនៅតែ​អាច​​ផុយស្រួយនិង​ងាយ​បាក់បែក​ តែ​អាច​ដាំ​ដុះបាន​ហើយវាត្រូវការភាពអត់ធ្មត់បន្តិច ព្រោះនៅមានឧបសគ្គដែលត្រូវតែឆ្លងកាត់ជាមុនសិន ពេលខ្លះពេលអ្នកជួបគ្នាអាចជាពេលវេលាដែលមិនសាកសមទើបទំនាក់ទំនងនៅតែមានតុល្យភាព។​

តារានិករដែលលេចធ្លោ៖ ធាតុភ្លើង ( Aries, Leo, Sagittarius) បុគ្គលធ្លាប់មានគូឬរៀបការពីមុនមក ៕

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok