អ្នកការពារខ្លួនឯង ដោយលាក់ចរិតអាថ៌កំបាំងមួយទៀតនៅក្នុងខ្លួនអ្នក

មនុស្សម្នាក់ៗមានចរិតលក្ខណៈរៀងៗខ្លួនខុសៗគ្នា តែអ្នកខ្លួនឯងប្រហែលជាព្យាយាមលាក់វា ព្រោះតែខ្លាចគេដឹងចំណុចខ្សោយ ខ្លាចគេធ្វើបាបចិត្ត ឬខ្លាចថាចរិតពិតរបស់ខ្លួនឯងមិនអាចឱ្យអ្នកផ្សេងទទួលយកបាន។ តែយ៉ាងណាក៏ដោយ ទោះបីជាអ្នកព្យាយាមលាក់ចរិតផ្សេងទៀតរបស់អ្នកកុំឱ្យអ្នកផ្សេងដឹង ឬដើម្បីការពារខ្លួនឯងក៏ពិតមែន តែអ្នកនៅតែជាអ្នក មានពេលខ្លះអ្នកគួរតែបញ្ចេញអ្វីដែលជាខ្លួនអ្នក ឬព្យាយាមស្តាប់អ្នកដទៃជុំវិញខ្លួនខ្លះជីវិតអ្នកនឹងល្អប្រសើរឡើង។ ពិសេសគង់ថ្ងៃណាមួយអ្នកនឹងជួបមនុស្សពិតប្រាកដដែលអាចទទួលយកអ្នកជាអ្នកបាន គឺជាមនុស្សដែលអ្នកយល់ចិត្តបំផុត។

# ចង់ដឹងថាអ្នកមានចរិតលាក់បាំងបែបណាតោះ សាកល្បងលេងហ្គេមទាយចិត្តសាស្ត្រខាងក្រោមនេះ តើក្នុងចំណោមផ្កាខាងក្រោមនេះ អ្នកពេញចិត្តមួយណា?

Flower1

# បន្ទាប់ពីជ្រើសរើសរួច ចូលអានចម្លើយខាងក្រោម ៖

 

A. សុភាពរាបសារ/ ចិត្តល្អ

SFFOR113 1

ចរិតមួយទៀតរបស់អ្នក គឺជាអ្នកជាមនុស្សដែលសម្បូរមនោសញ្ចេតនា​ខ្លាំង​ណាស់ ពិសេសអ្នកជាមនុស្សចិត្តល្អ និងពូកែអាណិតអាសូរមនុស្សជុំវិញខ្លួន ទោះបីជាពេលខ្លះអ្នកពិបាកខ្លួនឯងក៏ដោយ។ ដូច្នេះនៅពេលមួយដែលអ្នកព្យាយាមធ្វើខ្លួនរឹងមាំ និងមានអាកប្បកិរិយាតឹងតែងចំពោះអ្នកដទៃ ចូរចងចាំចរិតពិតប្រាកដនៅក្នុងខ្លួនរបស់អ្នកផង។

B. សេរីភាព

5d044c79e2f32274ab2de47d55255e1c

ចរិតមួយទៀតនៅក្នុងខ្លួនអ្នក គឺអ្នកជាមនុស្សដែលស្រលាញ់សេរីភាព មិនចូលចិត្តរស់នៅក្នុងគំនាបអ្នកដទៃ និងមានជីវិតស្រស់ស្រាយ។ អ្នកមិនពូកែប្រកាន់ តោងទាម ស្អិតរមួត ឬចង់ដឹងរឿងរបស់អ្នកដទៃឡើយ គឺអ្នកតែងតែគោរពអ្នកដទៃជានិច្ច។ ដូច្នេះនៅពេលអ្នកតែងតែប្រៀបធៀបខ្លួនអ្នកទៅនឹងអ្នកដ៏ទៃ ឬចង់ឱ្យគេអាណិតអាសូរអ្នក ចូរចងចាំពីចិត្តពិតប្រាកដរបស់អ្នក។

C. ម៉ឺងម៉ាត់

04ffe625e6ca742cc1fbd8ede4429eb9

ចរិតផ្សេងមួយទៀតរបស់អ្នក គឺអ្នកជាមនុស្សដែលមានភាពប្រាកដប្រជា និងជាមនុស្សដែលគួរឱ្យទុកចិត្ត។ អ្នក​ជា​មនុស្ស​រឹងប៉ឹង ​ម៉ឺងម៉ាត់ ប្រយ័ត្ន​ប្រយែងខ្ពស់ និងមិន​បំពាន​ពាក្យ​សន្យា។ នៅពេលអ្នកកំពុងតែគិតតែរឿងអាក្រក់ៗមិនល្អៗនៅក្នុងជីវិត និងពេលខ្លះធូររលុងមិនសូវម៉ត់ចត់នឹងរឿងខ្លះ ចូរចងចាំចរិតពិតមួយទៀតនៅក្នុងខ្លួនអ្នក ។

D. មានសមត្ថភាព

1636240

ចរិតមួយទៀតរបស់អ្នក គឺអ្នកជាមនុស្សដែលមានសមត្ថភាព និងជាមនុស្សដែលវីវក់នឹងការងារ ឬចំណង់ចំណូលចិត្តដែលអ្នកចង់ធ្វើ។ ហេតុនេះហើយអ្នកជាមនុស្សដែលក្លាហានបំភុត និងជាមនុស្សដែលស្ទុះស្ទារនៅក្នុងការបំពេញការងារណាមួយឱ្យបានសម្រេច។ ដូច្នេះនៅពេលដែលអ្នកបាក់ទឹកចិត្ត មិនដឹងថាដើរទៅផ្លូវណា ឬមិនដឹងថាអ្នកណាទៅដែលអាចជួយ និងផ្តល់យោបល់ឱ្យអ្នក សូមចងចាំចរិតពិតមួយទៀតដែលនៅក្នុងខ្លួនអ្នក ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក