តាមរយៈព្រះគ្រឿងមួយ ក្នុងចំណោមព្រះគ្រឿងទាំង ៤ ដូចបង្ហាញក្នុងរូប តើអ្នកពេញចិត្តរូបភាពមួយណាជាងគេ? នៅក្នុងអត្ថន័យរូបនីមួយៗ នឹងអាចបង្ហាញឲ្យអ្នកដឹងពីអនាគតទៅពេលខាងមុខ ថានឹងមានរឿងអ្វីកើតឡើងខ្លះនៅរយៈពេល ១ សប្តាហ៍ចុងក្រោយ នៃខែឧសភា។ ចូរទៅផ្ទៀងផ្ទាត់ចម្លើយដូចខាងក្រោម៖
ព្រះគ្រឿងទី ១
អ្នកដែលបានជ្រើសរើសរូបទីមួយ បង្ហាញថា អ្នកជាមនុស្សដែលឧស្សាហ៍ព្យាយាម តែរាងរឹងរូសបន្តិច។ នៅពេលខាងមុខនេះ អ្នកត្រូវប្រកាន់ខ្ជាប់ពាក្យ ៣ គឺការខិតខំប្រឹងប្រែង ការជឿជាក់លើខ្លួនឯង និងការចេះអត់ធ្មត់ ដើម្បីឆ្លងផុតនៅបញ្ហាដែលអ្នកនឹងជួបប្រទះនៅពេលអនាគត ហើយបន្ទាប់ពីនោះនឹងក្លាយជាលាភសំណាងតបស្នងមកអ្នកវិញ។
ព្រះគ្រឿងទី ២
ប្រសិនអ្នកជ្រើសរើសរូបទីពីរ មានន័យថា គោលដៅរបស់អ្នកកៀកនឹងសម្រេចហើយ។ ពេលខាងមុខ ទោះជោគជ័យតិចឬច្រើន តែវាក៏ជាអ្វីដែលអ្នកបានឈានមកដល់ ហើយវាជាផលតបស្នងចំពោះការខិតខំទាំងអំបាលម៉ានរបស់អ្នកកន្លងមក។
ចូរប្រើប្រាស់ពេលវេលាខាងមុខ ក្តោបក្តាប់ឱកាសនេះឲ្យបានល្អផង ហើយបើមានឱកាសថ្មី ចូរគិតបន្តិច រួចសម្រេចចិត្តទៅថាគួរចាប់យកឬបោះបង់។
ព្រះគ្រឿងទី ៣
រូបនេះ បង្ហាញថា អ្នកនឹងទទួលបានស្ថិរភាពហិរញ្ញវត្ថុនៅពេលខាងមុខ មានន័យថា វានឹងមិនស្រុតចុះពេក ហើយក៏មិនឡើងពេក ពោលគឺល្មមនឹងអាចរស់នៅបានក្នុងកម្រិតសមរម្យ។
យ៉ាងណាឱកាសរបស់អ្នកក៏នៅតែមាន ក្នុងការកើនឡើងទ្រព្យទ្វេដង តែទាមទារឲ្យអ្នកមានការគិតល្អិតល្អន់និងចេះវិភាគឲ្យបានស៊ីជម្រៅ ព្រោះគ្រប់ឱកាសដែលរំលេចមកទាំងអស់ មិនសុទ្ធតែអាចនាំប្រយោជន៍ដល់អ្នកទាំងស្រុងឡើយ។
ព្រះគ្រឿងទី ៤
ជារូបភាពនាំសំណាង ចូលរួមអបអរ ជីវិតអ្នកនៅពេលខាងមុខ នឹងទទួលបានសុភមង្គល អមដោយស្នាមញញឹមច្រើនជាងអ្នកជ្រើសរើសរូបភាព ៣ ផ្សេងទៀត។
ព្រះគ្រឿងនាំមាស នាំប្រាក់ ទៅកាន់ម្ចាស់ដែលកំពុងអាន ហើយនៅពេលខាងមុខ។ ចូរជឿជាក់លើការខិតខំប្រឹងប្រែង និងសំណាង នោះវាជាផ្លូវដែលអាចជួយឲ្យអ្នកក្លាយជាអ្នកមានបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក