ឆ្នាំ ២០២២ នេះអ្វីដែលអ្នកប៉ងនឹងក្លាយជាការពិតឬអត់? តោះទៅអានចម្លើយពិតនៃចង្កឹះកៅស៊ីមដែលអ្នករើសមួយទៅ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok តើប្រិយមិត្តចង់ដឹងអត់ថា អ្វីដែលអ្នកប៉ងប្រាថ្នាកន្លងមកនឹងក្លាយជាការពិតនៅក្នុងឆ្នាំ 2022 នេះឬអត់? តោះ​ទៅពិនិត្យមើលទាំងអស់គ្នា តាមរយៈការជ្រើសរើសចង្កឹះកៅស៊ីមមួយដែលអ្នកចាប់អារម្មណ៍ហើយអានការទស្សន៍ទាយខាងក្រោម ។

Picsart_22 05 20_18 04 10 457

បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។

Picsart_22 05 20_18 23 05 554

សូមឲ្យប្រិយមិត្តជួបតែសំណាងល្អ

ចង្កឹះទី1. ជោគជ័យ​គឺ​អាស្រ័យ​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​និង​ការ​តាំង​ចិត្ត​របស់​អ្នក​ផ្ទាល់៖ ការរំពឹងទុករបស់អ្នកនៅឆ្នាំ 2022 ទំនងជាទទួលបានជោគជ័យខ្ពស់ ប៉ុន្តែជោគជ័យនោះត្រូវតែផ្លាស់ប្តូរដោយការខិតខំប្រឹងប្រែង និងការវិនិយោគ ប្រើកម្លាំងផ្ទាល់ខ្លួន ប្រហែលជាមានពេលខ្លះដែលអ្នកមានអារម្មណ៍អស់កម្លាំង បាក់ទឹកចិត្ត ហត់នឿយមិនចង់បន្តទៅមុខ តែសូមអត់ធ្មត់និងស្ងប់ស្ងាត់ ចូរប្រើប្រាជ្ញានិងភាពទៀងទាត់របស់អ្នកដើម្បីប្រយុទ្ធ ជាក់ណាស់នឹងមានរង្វាន់រង់ចាំនៅគោលដៅនាពេលអនាគត។

ចង្កឹះទី2. គួរបន្ធូរអារម្មណ៍ឲ្យធូរ្ស្រាលខ្លះ៖ ក្តីសង្ឃឹមរបស់អ្នកសម្រាប់ឆ្នាំ 2022 គឺជាទំនងជាមានភាពជោគជ័យ 50% វាអាស្រ័យលើការត្រៀមខ្លួនទាំងផ្លូវកាយនិងផ្លូវចិត្ត ប្រហែលជាមានរឿងជាច្រើននៅឆ្នាំនេះ ឱកាសជាច្រើនទាំងល្អនិងអាក្រក់នឹងចូលមកយ៉ាងលឿន បង្កជារោគសញ្ញានៃភាពតានតឹង ថប់បារម្ភ អារម្មណ៍ប្រែប្រួលគិតច្រើន ប៉ុន្តែគ្រប់បញ្ហាតែងតែមានដំណោះស្រាយដ៏ល្អ អ្នកត្រូវហាត់គ្រប់គ្រងអារម្មណ៍របស់អ្នកឲ្យល្អ បើដួលហើយត្រូវក្រោកឡើងដើរម្តងទៀត អ្វី​ដែល​អ្នកសង្ឃឹម​នឹង​អាច​សម្រេច​បាន​តាម​ការ​ប្រាថ្នា ។

ចង្កឹះទី3. ព្យាយាមស្វែងរកផែនការបម្រុងទុកជាមុនសិន វា​អាច​មាន​ជម្រើស​ល្អ​ជាង​នេះ៖ ចំពោះ​អ្វី​ដែល​អ្នករំពឹង​ទុក​នៅ​ឆ្នាំ​២០២២ លទ្ធផល​ទាំង​អស់វាប្រហែលជាមិនចេញដូចអ្នកគិតទេ តែវាមិនមែនជាចំណុចបញ្ចប់នៃអ្វីគ្រប់យ៉ាងឡើយ សូមបើកចិត្តឱ្យទូលាយជាងនេះទៀត ទើបអ្នកអាច​នឹង​រក​ឃើញ​វិធី​ល្អ​ជាង​នេះ ។

ចង្កឹះទី4. ផ្លូវកាត់អាចមិនសុទ្ធតែល្អទេ៖ ក្នុងការទទួលបានភាពជោគជ័យ សុភមង្គលនិង​ភាពពេញលេញ ​មិន​មែន​ជា​រឿងងាយ​ស្រួល​នោះ​ទេ គ្មាន​ផ្លូវ​ដែល​ពោរពេញ​ដោយ​ផ្កា​កុលាប​ឡើយ តែបើសិនអ្នកប្រើវិធីមិនសមរម្យនៃការទទួលបានវានឹងមិនស្ថិតស្ថេរជារៀងរហូត អ្វីដែលអ្នករំពឹងនៅឆ្នាំ 2022 គឺឱកាសជោគជ័យដោយការប្រើល្បិចកិច្ចកល ប៉ុន្តែអ្នកត្រូវដឹងថាអ្វីក៏ដោយងាយនឹងទទួល វាងាយស្រួលក្នុងការចាកចេញផងដែរ ម្យ៉ាងចូលប្រយ័ត្នមនុស្សជុំវិញខ្លួនដែលគ្រាន់តែចង់ទទួលបានអត្ថប្រយោជន៍ពីអ្វីដែលអ្នកបានសម្រេច ពេលទទួលបានហើយគេនឹងរុញអ្នកធ្លាក់ជ្រោះ។

ចង្កឹះទី5. សេចក្ដី​មេត្តា​ករុណា​ដ៏​អស្ចារ្យ​នឹង​នាំ​ទៅ​រក​ភាពជោគជ័យ៖ នៅឆ្នាំ 2022 ការរំពឹងទុករបស់អ្នកនឹងត្រូវបានបំពេញដោយសេចក្តីសប្បុរសរបស់ញាតិសន្តានចាស់ៗ អ្នកនឹងមានមិត្តល្អ មិត្តចាស់ អតីតសង្សារ ឬមនុស្សចាស់ដែលចូលមកផ្តល់សេចក្តីសប្បុរស និងជួយជ្រោមជ្រែង អ្វី​ដែល​ចាប់​យកឬ​សង្ឃឹម​នោះ​នឹង​មាន​ភាព​រលូននិង​ជោគជ័យ គួរបន្តធ្វើអំពើល្អក្នុងទម្រង់នៃការបរិច្ចាគ ដើម្បីបង្កើនភាពរុងរឿងនៃជីវិត ។

ចង្កឹះទី6. ទទួល​បាន​ជោគជ័យ​ខ្លាំង​ណាស់៖ ការរំពឹងទុករបស់អ្នកនៅឆ្នាំ 2022 នឹងត្រូវបានបំពេញតាមការចង់បាន អ្នកនឹងជួបភាពស្ថិតស្ថេរឬតុល្យភាពក្នុងជីវិតផ្លូវចិត្តរបស់អ្នក នឹងមានមិត្តភក្តិ ដៃគូ ដៃគូកិច្ចសន្យា ឬដៃគូជីវិត ដែលនឹងក្លាយជាអថេរដ៏សំខាន់ក្នុងការជួយអ្នកឱ្យសម្រេចបាននូវគោលដៅដែលអ្នកចង់បាន ៕

ប្រភព៖ Wicca witch/ កែសម្រួល៖ Knongsrok