រឿងអវិជ្ជមានទាំង ៣ នេះ នឹងនាំឲ្យជីវិតអ្នកជួបតែភាពបរាជ័យ ជីវិតគ្មានការអភិវឌ្ឍ បើមិនចង់ឲ្យជីវិតធ្លាក់ដុនដាប ត្រូវតែជៀសឲ្យឆ្ងាយកាន់តែល្អ៖
ចង់ដឹងចង់ឃើញ៖ ជីវិតសម័យទំនើបពោរពេញដោយភាពវឹកវរ ប្រើប្រាស់តែសម្ភារៈឡូយៗ ហើយមនុស្សទាំងនេះក៏ជៀសមិនរួចពីការចង់ដឹងចង់ឃើញខ្លាំង រហូតបណ្ដាលឲ្យជីវិតលិចលង់បន្តិចម្ដងៗ។
ការចង់ដឹងចង់ឃើញគឺជាកត្តាចម្បងដែលជួយសង្គមឱ្យមានជីវិតទាន់សម័យដូចសព្វថ្ងៃនេះ ដោយសារតែការចង់ដឹងចង់ឃើញ មនុស្សតែងតែស្វែងរកអ្វីដែលថ្មី ស្រាវជ្រាវ និងបង្កើតការច្នៃប្រឌិតជាច្រើនដែលជំរុញឲ្យមានការអភិវឌ្ឍន៍។ ប៉ុន្តែផ្ទុយទៅវិញ ពេលខ្លះការចង់ដឹងចង់ឃើញក៏បង្កគ្រោះថ្នាក់ដល់យើងដែរ ជួនកាលការដឹងក៏នឹងធ្វើឱ្យមានតែឈឺចាប់។
ជជែក៖ នៅកន្លែងធ្វើការ មិត្តរួមការងារ និងមិត្ដភក្ដិតែងតែជជែកគ្នាលេង ហើយក៏ជៀសមិនផុតពីការនិយាយដើមគេទេ។ការជជែកគ្នា ការនិយាយដើមគេ អាចនាំឱ្យអ្នកសប្បាយចិត្តជាបណ្តោះអាសន្ន ប៉ុន្តែបន្ទាប់មកពិតជាខ្ជះខ្ជាយពេលវេលារបស់អ្នកដោយអចេតនា ហើយបង្វែរស្ថានភាពរបស់អ្នកទៅជាការរំខានពីការងារជាក់ជាមិនខានឡើយ។
ស្ទាក់ស្ទើរ៖ យើងរស់នៅក្នុងជីវិតមួយនេះនឹងមានឱកាសជាច្រើនដើម្បីអភិវឌ្ឍផ្លាស់ប្តូរជីវិតទៅថ្ងៃមុខ ប៉ុន្តែខ្លួនយើងបែរជាមានការស្ទាក់ស្ទើរក្នុងការមើលថា ខ្លួនមានសមត្ថភាពឬអត់ មានឱកាសបញ្ចេញមតិឬអត់ ឬពេលខ្លះបារម្ភថាខ្លួននឹងធ្វើខុស មិនហ៊ានធ្វើ រហូតធ្វើឲ្យឱកាសត្រូវរលាយបាត់។
ប្រភព៖ បរទេស