ជាការពិតណាស់ មិត្ដភក្ដិមានឥទ្ធិពលខ្លាំងលើជីវិតរបស់យើង ប៉ុន្តែយើងក៏ត្រូវជ្រើសរើសទំនាក់ទំនងជិតស្និទ្ធដោយប្រុងប្រយ័ត្នផងដែរ។ ដូចខាងក្រោមនេះ ជាមិត្តភក្កិ ៣ ក្រុម ដែលគួរតែជៀសឲ្យបានឆ្ងាយបើមិនចង់ជួបការពិបាកក្នុងជីវិត៖
មនុស្សមិនដែលចង់ផ្លាស់ប្តូរ៖ មនុស្សដែលមានលក្ខណៈនេះ ទោះបីជីវិតមិនមានភាពប្រសើរក៏មិនចង់ផ្លាស់ប្តូរដែរ ពិសេសពិបាកក្នុងការសហការជាមួយ ហើយរឹតតែពិបាកក្នុងការជោគជ័យ។
ហេតុនេះ ដើម្បីយល់ពីធម្មជាតិនៃជីវិត មនុស្សត្រូវឆ្លងកាត់ឧបសគ្គ និងការលំបាកជាច្រើន។ ជាការពិតណាស់ ដូចដែលដឹងមនុស្សឆ្លាតពិតជាបានឆ្លងកាត់ការឈឺចាប់ សោកនាដកម្ម និងបទពិសោធន៍ដ៏លំបាកមួយចំនួនជាក់ជាមិនខាន។ រិតតែសំខាន់ ប្រសិនបើអ្នកនៅតែចង់បង្កើតមិត្តភ័ក្ដិជាមនុស្សដែលមានចរិតបែបនេះ មិនយូរមិនឆាប់នឹងធ្លាក់ចុះដុនដាបហើយ។
មនុស្សចូលចិត្តចំណាយលុយទាំងអស់ដែលអ្នកមាន ហើយសន្សំប្រាក់ដែលរកបាន៖ មានមនុស្សពីរប្រភេទដែលមិនជោគជ័យ ទោះព្យាយាមប៉ុណ្ណាក៏ដោយ "មនុស្សទីមួយគឺជាអ្នកដែលចំណាយលុយទាំងអស់ដែលមាន ហើយទីពីរគឺជាមនុស្សដែលសន្សំលុយទាំងអស់ដែលរកបាន"។
លុយកាក់ និងទ្រព្យសម្បត្តិអាចជួយយើងដោះស្រាយរឿងជាច្រើនក្នុងជីវិតមែន ប៉ុន្តែពេលដែលយើងមានលុយនិងទ្រព្យសម្បត្តិ យើងត្រូវចេះប្រើវាដោយសមហេតុផល? តាមពិតទៅ មនុស្សដែលសន្សំលុយបានទាំងអស់ គឺប្រៀបល្អដូចមនុស្សដែលមិនចង់ផ្លាស់ប្តូរ តែងតែចូលចិត្តកន្លែងមានសុវត្ថិភាព ប៉ុន្តែគ្មានចក្ខុវិស័យ។
មនុស្សចូលចិត្តបន្ទោសអ្នកដទៃ៖ មនុស្សភាគច្រើនពេលខ្លះតែងតែមើលឃើញអ្នកដទៃ ជាដើមហេតុនាំឲ្យមានរឿងអាក្រក់កើតឡើងចំពោះខ្លួន រហូតដល់យូរៗទៅក៏ចូលចិត្តស្តីបន្ទោសក្លាយជាទម្លាប់សង្គម។ មនុស្សដែលចូលចិត្តបន្ទោសជាញឹកញាប់នឹងពិបាកក្នុងការកែប្រែខ្លួនឯងណាស់ ហើយមនុស្សបែបនេះក៏ពិបាករីកចម្រើន ពិបាកជោគជ័យផងដែរ។
ប្រភព៖ បរទេស