ជ្រើសរើស​រូបភាព​មួយ ដើម្បី​ទទួល​បាន​សារ​សំណាង​ដល់​អ្នក​សម្រាប់​ឆ្នាំ ២០២២ នេះ

ក្រៅ​ពី​ការ​ខិតខំ​ប្រឹងប្រែង មិន​ថា​មាន​ឬ​ក្រ សប្បាយ​ឬ​កើត​ទុក្ខ រឿង​ខ្លះ​នៅ​ពេល​បន្ទាប់​គឺ​ពឹងផ្អែក​លើ​សំណាង។

ក្នុង​រូបភាព​ទាំង ៣ ខាង​លើ គឺ​ជា​អត្តសញ្ញាណ​នៃ​ការ​នាំ​សំណាង​ដែល​មាន​អត្ថន័យ​ផ្សេងៗ​ពី​គ្នា។ ដូច្នេះ​សូម​អ្នក​ធ្វើ​ការ​ជ្រើសរើស​យក ១ ហើយ​យើង​នឹង​មាន​សារ​សំណាង​ជូន​ដល់​អ្នក៖

១) ដែក​ដាក់​ជើង​សេះ

1

មិន​ថា​តែ​នៅ​ប៉ែក​ខាង​អឺរ៉ុប​និង​អាមេរិក និមិត្តសញ្ញា​នៃ​សំណាង​ល្អ​របស់​គេ​គឺ​ជា​រូបភាព​ហ្នឹង​ហើយ។ វា​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បញ្ចៀស​នូវ​សំណាង​អាក្រក់​ឬ​ភាព​អវិជ្ជមាន​ចេញ​ពី​ខ្លួន​អ្នក ក៏​ដូច​ជា​គ្រួសារ​របស់​អ្នក ហើយ​នាំ​មក​វិញ​តែ​សំណាង​ល្អ​ចូល​ដល់​ក្នុង​ផ្ទះ។

២) ស្លឹក​ឈើ ៤ សន្លឹក

2

នៅ​តំបន់​ Celtic អត្តសញ្ញាណ​នៃ​សំណាង​ល្អ​របស់​គេ គឺ​ជា​ស្លឹក​ឈើ​ដែល​មាន ៤ សន្លឹក​នេះ​ហើយ វា​តំណាង​ឲ្យ​ភាព​មាន​បាន ស្នេហា​គង់វង្ស​យូរ​អង្វែង សុខភាព​មាំមួន និង​កេរ​ឈ្មោះ​ដែល​គេ​គោរព។ មាន​ស្លឹក​ឈើ​ប្រភេទ​នេះ​នៅ​ក្បែរ​ខ្លួន គឺ​នឹង​នាំ​ឲ្យ​អ្នក​បាន​ជួប​មនុស្ស​ដែល​អ្នក​ស្រលាញ់​ពិត​ប្រាកដ ហើយ​វា​ក៏​នឹង​ធានា​បាន​មិន​ឲ្យ​មាន​គ្រោះថ្នាក់​ណា​មក​បៀតបៀន​ខ្លួន​អ្នក​ឡើយ។

៣) តាកំប៉ោង

3

រូប​តាកំប៉ោងខាង​លើ​មាន​អត្ថន័យ​ពាក់ព័ន្ធ​ទៅ​នឹង​ភាព​រុងរឿង ជោគជ័យ និង​ការ​កើនឡើង​នៅ​ផ្នែក​ហិរញ្ញវត្ថុ។ រូបនេះ​ត្រូវ​បាន​គេ​កោតសរសើរ​និង​ឲ្យ​តម្លៃ​ខ្ពស់ ដល់​ភាព​ពេញលេញ សុភមង្គល និង​ភាព​វាងវៃ នៅ​ពេល​ដែល​យើង​ត្រដុស​នៅ​ផ្នែក​ពោះ​លើ​រូបសំណាក​នោះ​គឺ​គេ​តំណាង​ឲ្យ​ការ​នាំ​លាភ​ចូល​ផ្ទះ៕

ប្រភព៖ Namatest | ប្រែ​សម្រួល៖ ក្នុង​ស្រុក