ក្នុងន័យស្នេហាពិតជាពិបាកបែងចែក និងសម្គាល់ច្បាស់ណាស់ថាគេស្រលាញ់យើងពិត ឬគ្រាន់តែលេងសើច។ ប្រសិនយើងបែងចែកមិនត្រូវទេ ពេលខ្លះនាំឲ្យខ្លួនឯងធ្លាក់ក្នុងអន្លង់ស្នេហ៍គេខូចអារម្មណ៍ឥតអំពើ។
ក្នុងអត្ថបទនេះ Knongsrok សូមណែនាំឲ្យនារីៗដឹងចំណុចទាំង ៧ ដែលអ្នកអាចសម្គាល់បានថា បុរសនោះគេមកលេងសើចអារម្មណ៍អ្នក យកអ្នកមកកំដររយៈពេលខ្លី៖
៧) គេទៅមកៗ
គេប្រៀបដូចជាវិញ្ញាណដែលចង់មកបន្លាចមួយភ្លែតក៏មក ហើយចង់ទៅវិញក៏ទៅ ដោយគេមិនខ្វល់ពីអារម្មណ៍របស់អ្នកច្រើននោះទេ។
៦) Reply យឺតៗ ហើយមិនចេះ Call មកវិញ
ជាទម្លាប់របស់មនុស្សប្រុសដែលមិនបានគិតអ្នកថាជានារីដែលគេគោរព គេឲ្យតម្លៃ នោះគឺការ Reply ឆាត ឬសារ យូរៗម្តង ឬពេលណាចង់តបក៏តប។ បើពេលអ្នក Call ទៅវិញ ពេលគេមិនបានលើកហើយ ពេលក្រោយក៏គេពុំបានមកសួរនាំឬ Call មកអ្នកវិញដែរ នោះក៏ជាសញ្ញាគួរឲ្យចាប់អារម្មណ៍ដែរ។
៥) មិនបើកអារម្មណ៍ឲ្យអ្នកស្គាល់ពីគេច្បាស់
គេលាក់បាំងសឹងតែគ្រប់យ៉ាង រហូតធ្វើឲ្យយើងជាមនុស្សស្រីដែលកៀកនឹងផ្តើមទំនាក់ទំនងជាមួយគេ ហាក់មិនយល់ពីគេទាល់តែសោះ ថាចរិតពិតរបស់គេបែបណា តើគេមានចំណូលចិត្តបែបណា?
៤) ចរិតផ្លាស់ប្តូរពេលជួបមនុស្សច្រើន
ពេលនៅក្បែរយើងតែពីរនាក់គេផ្សេងទៅ ហើយពេលមានមិត្តភក្តិមកច្រើនគេបែរជាផ្សេងទៅ។ ឧទាហរណ៍៖ ពេលនៅក្បែរយើងគេផ្អែមល្ហែម តែមានមិត្តភក្តិចូលមកគេបែរជាធ្វើដូចព្រងើយមិនសូវខ្វល់ពីយើង។ នោះក៏អាចដឹងបានថា គេគ្រាន់តែលេងសើច ឬមិនច្បាស់ជាមួយអ្នកទេ។
៣) មិននិយាយអំពីផែនការណ៍អនាគត
គេគិតតែមួយរយៈពេលខ្លី បើយើងនិយាយអំពីរឿងរ៉ាវអនាគត គេបែរជាបន្លប់ហើយលើកទៅនិយាយរឿងផ្សេង។ នោះក៏មានន័យថា គេពុំបានគិតវែងឆ្ងាយជាមួយយើងឡើយ អ៊ីចឹងយើងក៏គួរតែរៀនដកចិត្តបណ្តើរៗខ្លះទៅ។
២) ធ្វើដូចយើងមិនមែនជាអ្វីនឹងគេ
ពេលយើងសោកសៅ ពេលយើងមិនសប្បាយចិត្ត វត្តមានរបស់គេមិនដែលរំលេចមកនោះទេ ដោយបានត្រឹមនិយាយពាក្យណែនាំបន្តិចបន្តួច ហើយប្រាប់យើងថាមិនអីទេ។ វាស្មើនឹងគេមិនបានខ្វល់និងឲ្យតម្លៃលើអារម្មណ៍របស់យើង ក៏ស្មើនឹងគេមិនបានស្រលាញ់យើងនោះដែរ។
១) សប្បាយតែរឿងលើគ្រែ
រឿងនេះមិនគួរខ្មាសអៀនទេ បុរសខ្លះគឺខូចអ៊ីចឹងមែន ដោយមានចំណង់ចង់បានយើងកំដរអារម្មណ៍គេលើរឿងលើគ្រែមួយតែប៉ុណ្ណោះ។ លុះបានសម្រេចដូចចិត្តគេហើយ គេក៏បោះបង់យើង ហើយបង្ហាញមកច្បាស់ៗ ថាគេមិនដែលបានស្រលាញ់យើងទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក