ចង់ដឹងថា គ្រួសារអ្នកមានសុភមង្គល ភាពចម្រុងចម្រើន នឹងទទួលបានពរជ័យច្រើន ឬអត់នោះ សូមមើលចំណុចសំខាន់ៗដូចខាងក្រោមនេះ៖
អាកប្បកិរិយាស្រ្តី៖ គ្រួសារអាចមានសេចក្តីសុខ សន្តិភាព កូនចៅជំនាន់ក្រោយអាចជោគជ័យ ឬអត់នោះ ទាំងអស់នេះគឺតែងទាក់ទងទៅនឹងអាកប្បកិរិយារបស់ស្រី្តក្នុងផ្ទះ នឹងរបៀបប្រព្រឹត្តចំពោះប្តីផងដែរ។
ស្ត្រីត្រូវបានគេចាត់ទុកជាហុងស៊ុយ ជាពរជ័យដែលកំណត់ពីភាពរុងរឿង និងការធ្លាក់ចុះនៃគ្រួសារ។ មនុស្សស្រីម្នាក់ៗមានបុគ្គលិកលក្ខណៈខុសៗគ្នា ខ្លះស្លូតបូត ខ្លះរឹងមាំ និងរស់រវើក។ ប៉ុន្តែ ទោះបីជាបុគ្គលិកលក្ខណៈបែបណាក៏ដោយ មនុស្សស្រីមិនអាចខ្វះនិស្ស័យបានឡើយ ព្រោះកាលណាស្ត្រីដែលខ្វះនិស្ស័យ ប្រៀបដូចជាផ្កាគ្មានពណ៌ គ្មានក្លិនក្រអូប។
ដូច្នេះហើយទើបមានពាក្យចាស់ពោលថា "យកស្រីល្អធ្វើឱ្យអ្នកមាន៣ជីវិត រៀបការជាមួយស្រីអាក្រក់នឹងធ្វើឱ្យអ្នកក្រដល់ទៅ៣ជីវិត" ។ ស្ត្រីដែលមានចិត្តល្អ នាំមកនូវសុភមង្គល និងសំណាងដល់គ្រួសារ សីលធម៌ សុជីវធម៌ និងចិត្តល្អរបស់ស្រ្តីនឹងក្លាយជាគំរូសម្រាប់កូនៗ និងចៅៗនាពេលអនាគត។
ស្រ្តីស្លូតបូត ប្ដីមិនអាចខឹងបានទេ៖ នៅពេលដែលបុរសកំពុងខឹង មនុស្សស្រីត្រូវមានចិត្តសុភាព ស្លូតបូត ទើបអាចយកឈ្នះអ្វីគ្រប់យ៉ាងបាន ព្រោះមានតែភាពទន់ភ្លន់ប៉ុណ្ណោះដែលអាចទប់ទល់នឹងអំពើហិង្សាដោយងាយ។
ដូច្នេះហើយពេលដែលមនុស្សស្រីចេះប្រើក្បាច់លួងលោម នោះបុរសអាចនឹងមានចិត្តទន់ មិនអាចខឹងយូរបានឡើយ។ ប៉ុន្តែប្រសិនបើស្ត្រីមានបុគ្គលិកលក្ខណៈរឹងមាំ ចូលចិត្តប្រឈមមុខនឹងបុរស តែងតែបង្កភាពតានតឹងក្នុងគ្រួសារ ហើយសមាជិកគ្រួសារទទួលរងតែការឈឺចាប់។
ស្ត្រីសម្រេចចិត្តលើភាពជោគជ័យរបស់ស្វាមី៖ បើមនុស្សស្រីស្លូតបូត បុរសអាចនឹងមានអារម្មណ៍ថា មានសំណាងល្អ គ្រួសារមានភាពរុងរឿងដោយធម្មជាតិ។ ផ្ទុយទៅវិញ បើស្ត្រីតែងតែងបង្ហាញអាការៈអាក់អន់ចិត្តដូចខឹង ប្រាកដណាស់បុរសនឹងគិតថា ខ្លួនមានសំណាងអាក្រក់ គ្រួសារនឹងធ្លាក់ចុះដោយធម្មជាតិ ងាយត្រូវបានមនុស្សជាច្រើនមើលងាយ។ ដូច្នេះ គ្រួសារមានសុភមង្គល ឬអត់ ៨០ភាគរយ អាស្រ័យលើមនុស្សស្រី។
ស្ត្រីស្លៀកសម្លៀកបំពាក់ស្អាត ផ្ទះក៏ស្អាត៖ ស្ត្រីមានចរិតសមរម្យ គ្រួសារមានជីវភាពធូរធារ កូនចៅ និងមនុស្សចាស់មានសុខភាពល្អ។ ជាធម្មតា ប្ដីប្រពន្ធកូនតែងតែត្រូវការប្រពន្ធ នឹងត្រូវការម្ដាយ! មនុស្សចាស់ស្លៀកពាក់ស្អាត ប្តីស្លៀកពាក់ស្អាត កូនស្លៀកពាក់ស្អាត ក៏ជាមូលហេតុមកពីស្រ្តីចេះមើលថែខ្លួន។
ប្រភព៖ បរទេស