សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលចង់ដឹងពីស្ថានភាពលុយកាក់របស់អ្នកនៅចុងខែនេះ តើនឹងមានលុយចូលឬត្រូវចំណាយអ្វីទេ?
បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។
សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ
ចង្កៀងទី1៖ ស្ថានភាពលុយកាក់នៅចុងខែនេះនឹងមានគ្រប់គ្រាន់ល្មមបំពេញឱ្យអ្នកមានថាមពលនិងរឹងមាំ ប៉ុន្តែអាចត្រូវចំណាយប្រាក់លើព្យាបាល ឬអាចមានអ្នកចូលមកសុំឆក់បុលបន្តិច តែបើរឿងចាយវាយវិញដូចជាមិនសូវមានទេ ក្នុងខែនេះអ្នកចង់សន្សំលុយយកទុកធ្វើដើមរកស៊ីច្រើនជាង ។
ចង្កៀងទី2៖ ស្ថានភាពលុយកាក់ក្នុងខែនេះចាត់ទុកថាល្អគួរសម អាចទទួលបានលុយពីបុគ្គលដែលក្មេងជាង ឬអាចបានមកពីគ្រួសារញាតិសន្តាន ខែនេះអ្នកមិនខ្វះលុយចាយទេ ប៉ុន្តែគួរចេះសន្សំខ្លះទុកប្រើពេលចាំបាច់ សម្រាប់អ្នកដែលមានកូនបំណុលខ្ចីលុយ ចុងខែនេះអាចមានសង្ឃឹម ។
ចង្កៀងទី3៖ ស្ថានភាពលុយកាក់ក្នុងខែនេះ អាចនឹងត្រូវមានការប្រយ័ត្នប្រយែងក្នុងការចំណាយបន្តិច ព្រោះអាចនឹងត្រូវចំណាយលើរបស់ដែលអ្នកចង់បាន ឬប្រហែលជាត្រូវចំណាយលុយលើការជួសជុលផ្ទះ ប៉ុន្តែមិនមែនមានន័យថាគ្មានលុយចូលទាល់តែសោះទេ មើលទៅអ្នកអាចទទួលបានមកពីការងារ ឬការធ្វើដំណើរ ៕
ប្រភព៖ Natia Horoscope/កែសម្រួល៖ Knongsrok