តារានិករ ៤គូ ដែលជាគូស្នេហ៍ឥតខ្ចោះ ស្រលាញ់គ្នាខ្លាំងគ្មានថ្ងៃបែកគ្នា

យើងទាំងអស់គ្នាជឿជាក់ថាមនុស្សម្នាក់ៗសុទ្ធតែមានគូព្រេងដែលជាគូជីវិតពិត  អាចផ្តល់ឱ្យយើងនូវសេចក្តីស្រឡាញ់ដ៏យូរអង្វែង។  ហើយយោងទៅតាមតារានិកររនីមួយៗ គេជឿថាសុទ្ធតែមានដៃគូពិត ដែលជាគូព្រេងស្រលាញ់គ្នាគ្មានថ្ងៃព្រាត់។

Aries Man Pisces Woman

តោះ មកដឹងថាតារានិករណាមួយជាដៃគូពិតនឹងគ្នា ៖ 

 

១. Aries (21 មីនា – 19 មេសា) ជាមួយ Pisces (19 កុម្ភៈ – 20 មីនា)

Pisces And Aries Compatibility

អ្នកខ្លះយល់ថា តារានិករនេះមានចរិតផ្ទុយគ្នា តែការពិតតារានិករនេះបែរជាក្លាយជាដៃគូល្អប្រសិនជាក្លាយជាគូស្នហេ៍នឹងគ្នា។ ។ ភាគីទាំងពីរនឹងបំពេញបន្ថែមផ្នែកខ្វះខាតរបស់គ្នាទៅវិញទៅមក។ នៅពេលដែល Aries ជាមនុស្សដែលមានមហិច្ឆតា មាន​បំណង​ចង់​ធ្វើ​ការ​អ្វីមួយធំដុំ ក្នុងពេលដែល  Pisces ជាមនុស្ស​ដែល​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ជុំវិញ​ខ្លួន ដូច្នេះ Pisces នឹងក្លាយជាកម្លាំងជំរុញដ៏ក្លាំងក្លា។ ដូច្នេះនៅពេលដែលតារានិករទាំងពីរសម្រេចចិត្តរស់នៅជាមួយគ្នា ពួកគេទាំងពីរនឹងជម្រុញគ្នាទៅវិញទៅមកទៅកាន់គោលដៅដែលពួកគេចង់បាន ដោយគ្មាន​នរណា​មក​រារាំង​អ្នក​ណា​ឡើយ។

២. Leo (២៣ កក្កដា ដល់ ២២ សីហា) ជាមួយ Libra (២៣ កញ្ញា ដល់ ២២ តុលា)

Maxresdefault

Leo ជាមនុស្សដែលលេចធ្លោ ជាមនុស្សដែលមានមនុស្សស្រលាញ់រាប់អានច្រើន និងជាមនុស្សដែលនិយាយច្រើនដែរ ដែលពេលខ្លះធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​រំខាន  ខណៈពេលដែល Libra នោះ​គឺ​ជាមនុស្សស្ងប់ស្ងាត់​ហើយ​ចូល​ចិត្ត​ភាព​ឯកជន ប៉ុន្តែ​ជា​មនុស្ស​ដែល​គ្រប់​គ្រង​ជីវិត​របស់​ខ្លួន​បាន​ល្អ ដែលសាកសមនឹង Leo ដែលច្រើនតែសកម្មនៅក្នុងរង្វង់សង្គម ហើយនាំឱ្យ Libra អាចបំភ្លេចរឿងទុក្ខសោកផ្ទាល់ខ្លួនខ្លះ ។ ទន្ទឹមនឹងនេះដែរនៅពេលដែល Leo គិតឆ្ពោះទៅមុខ ពួកគេនឹងមាន Libra ជួយណែនាំ និងដាស់តឿនចំពោះពួកគេ ដែលធ្វើឱ្យជីវិតគេនឹងជួបភាពជោគជ័យដូចគ្នា ។

៣. Virgo (23 សីហា ដល់ 22 កញ្ញា) ជាមួយ Aquarius (20 មករា ដល់ 18 កុម្ភៈ)

Maxresdefault5

ពួកគេជាតារានិករគូស្នេហ៍ដែលល្អឥត​ខ្ចោះ និងជា​មនុស្ស​មាន​ទេពកោសល្យដូចគ្នា។ តារា​និករទាំងពីរ​ដួង ​ប្រៀប​ដូច​ជា​ដៃគូ​ដែលបំពេញឱ្យគ្នាទៅវិញទៅមក​។ ប្រសិនបើ Virgo ចង់ធ្វើអ្វីមួយ Aquarius គឺជាមនុស្សម្នាក់ដែលនឹងជួយអ្នកពីក្រោយឱ្យអស់ពីកម្លាំងកាយចិត្ត។

៤. Gemini ( 21 ឧសភា ដល់ 20 មិថុនា) ជាមួយ Sagittarius (22 វិច្ឆិកា ដល់ 21 ធ្នូ)

Astrology   How To Get Along   Gemini And Sagittarius

តារានិករទាំង២នេះ បើ​ផ្គូផ្គង​គ្នា​ទៅ​វិញ​ទៅ​មក​ គឺ​ពិបាក​នឹង​បែក​គ្នា​ណាស់ ព្រោះ​អ្នក​ទាំង​ពីរ​គឺ​ដូច​ជាមនុស្ស​តែ​មួយ ដោយសារតែពួកគេទាំងពីរចូលចិត្តដំណើរផ្សងព្រេង និងធ្វើសកម្មភាពដូចគ្នា ហើយ​ចូល​ចិត្ត​ចេញ​ក្រៅ​ស្វែង​រក​អ្វី​ដែល​ថ្មី​ៗ​ដូចគ្នា​។ ពួកគេ​ទៅ​ណា​មក​ណា​បាន​ដោយ​មិន​ចាំ​បាច់​មាន​ចំណូល​ចិត្ត​ដូច​គ្នា ដែលធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍របស់ពួកគេពោរពេញដោយសុភមង្គល ហើយទោះ​ថ្ងៃ​ណា​មួយ​មានម្នាក់ចង់​អង្គុយ​ស្ងៀម​តែ​ម្នាក់​ឯង​ ក៏​អ្នក​ម្ខាង​ទៀត​យល់​ភ្លាមដែរ  ដោយសារតែពួកគេទាំងពីរមានមនោសញ្ចេតនាក្នុងទិសដៅដូចគ្នា៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក