ជំនឿ! បំពានសម្បថរឿងស្នេហាអ្វីខ្លះ ប្រយ័ត្នត្រូវបណ្តាសារត្រូវរៀនពីវិធីរំដោះវាសិន

នៅក្នុងរឿងស្នេហា ពេលស្រលាញ់អ្វីៗក៏ល្អ ហើយច្បាស់ណាស់ រឿងពាក្យសន្យា និងសម្បថស្នេហាពិតជារឿងមួយដែលចៀសមិនរួចឡើយ ដើម្បីឱ្យដៃគូម្ខាងទៀតកាន់តែជឿទុកចិត្ត។

តែយ៉ាងណាមិញ នៅក្នុងពេលមួយដែលស្នេហាមានបញ្ហា បែកបាក់ រហូតដល់ព្រាត់ប្រាស់គ្នា វាជាការបំពានពាក្យសន្យារបស់ខ្លួនពីមុន ។ ហើយការដែលបំពានសម្តីខ្លួនឯង បើតាមផលកម្មពេលដែលយើងបានធ្វើអ្វីទាក់ទងនឹងស្នេហា មិនថាជាការសន្យា ការស្បថ ឬយើងបានធ្វើរឿងអាក្រក់ជាមួយមនុស្សជាទីស្រលាញ់ យើងអាចនឹងត្រូវបណ្តាសា ឬ​ទទួលកម្មដែលតាមស្នងក្នុងការក្បត់បំពានសម្បថសន្យាក៏ថាបាន។

Column201712181301573

ដូច្នេះតោះមករៀនពីវិធី ដកពាក្យសន្យា ឬពាក្យសម្បថស្នេហារបស់ខ្លួនកន្លងមកខាងក្រោម ៖

#ធូប ៣៦ សសៃ

យក​វត្ថុ​ ឬគ្រឿងសក្ការៈ​​ណាមួយក៏បានដែល​យើង​ថ្វាយបង្គំ ឬគោរព រួចយកមកដាក់នៅលើតុមួយដែលបានរៀបចំ អាចបន្ថែមផ្លែឈើបន្តិចបន្តួចក៏បាន ហើយអុជធូប ៣៦ ដើម ។

លុតជង្គង់នៅតុ ដែលដាក់វត្ថុពិសិដ្ឋ ដៃកាន់ធូបទាំង ៣៦សសៃ រួច​ដាក់​ដៃសំពះ​ហើយ​អធិស្ឋាន​នោះថា ៖

« ខ្ញុំ... (ប្រាប់ឈ្មោះ-នាមត្រកូល) កើតនៅថ្ងៃទី...  (ប្រាប់ថ្ងៃ/ខែ/ឆ្នាំកំណើត) ។ ថ្ងៃនេះខ្ញុំសូមឱ្យវត្ថុសក្តិសិទ្ធក្នុងលោក ជួយឱ្យខ្ញុំ​ដក​ពាក្យ​សម្បថ ដក​បណ្តាសាទាំងឡាយណា ដែល​ខ្ញុំ​បាន​​ធ្វើ​ខុស​ចំពោះ​សង្សារ មនុស្សជាទីស្រលាញ់ ឬជាមួយនរណាម្នាក់ ទាំង​ដែលខ្ញុំផង និង​មិន​ចាំ​ផង។ សុំនូវកុសលដែលខ្ញុំបានធ្វើ សូម​បុគ្គល​ដែល​ជា​ម្ចាស់​នៃ​វេនកម្មបស់​ខ្ញុំ​ទទួល​បាន​នូវ​កុសល​នេះ​ផង​។ សូមអោយជីវិតខ្ញុំជួបតែរឿងល្អៗ បើមានបញ្ហាស្នេហា សូម​ឱ្យ​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ទៅមុខដោយរលូន អាចស្វែងរក​មនុស្ស​ល្អ និង​ស្វែង​រក​មនុស្ស​ដែល​ស្រឡាញ់​ខ្ញុំ​ពិត​ប្រាកដដោយ​គ្មាន​ឧបសគ្គអ្វីទាំងអស់។ » ។ បន្ទាប់មកដោតធូបទាំង ៣៦ នេះចុះ។

108_201802201052281.

យ៉ាង​ណា​មិញ  សម្រាប់ការបួងសួង និងអធិដ្ឋាននេះ អ្នកអាចនិយាយពាក្យស្រដៀងៗខាងលើក៏បាន ដោយសារតែមនុស្ស​ម្នាក់ៗ​ជួប​បញ្ហា​ស្នេហា​ខុស​ៗ​គ្នា ដូច្នេះនៅក្នុងការអធិស្ឋាន អ្នកអាចប្រាប់អំពីបញ្ហាដែលអ្នកប្រឈមមុខ។

ចំណាំ៖ យ៉ាងណាទាំងនេះគ្រាន់តែជាជំនឿតែប៉ុណ្ណោះ ជឿ មិនជឿអាចយកមកពិចារណាដោយខ្លួនឯង ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក