សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok តើប្រិយមិត្តចង់ដឹងអត់ ថាតើមនុស្សដែលអ្នកលួចស្រលាញ់គេមានចិត្តឲកយអ្នកខ្លះឬអត់? តោះទៅតេស្តមើលទាំងអស់គ្នា ។
បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។
រូបទី1៖ ក្នុងភ្នែកគេមើលឃើញអ្នកជាមនុស្សមានមន្តស្នេហ៍ មើលទៅរឹងមាំអាចរស់បានដោយចំហរខ្លួនឯង ហើយសួរថាគេចូលចិត្តអ្នកទេ ពិតជាចូលចិត្តអ្នកខ្លាំងណាស់ គេចាប់អ្នកអារម្មណ៍ណាស់ ប៉ុន្តែម្នាក់នេះមិនណយទេចិត្តក្តៅណាស់ តែចង់បានអ្វីហើយគឺយកទាល់តែបាន បើទោះជាអ្នកមានម្ចាស់បេះដូង ឬគេមានដែរក៏ដោយក៏គេមិនខ្វល់ដែរ ។
រូបទី2៖ តើអ្នកហត់ដែរទេ? វាហាក់បីដូចជាមាននរណាម្នាក់នៅក្នុងទំនាក់ទំនងនេះដែលតែងតែធ្វើឲ្យអ្នកឈ្លក់វង្វេង ហើយក៏អាប់អួរមិនព្រមច្បាស់លាស់ទាល់តែសោះ ប៉ុន្តែអ្នកត្រូវមានសង្ឃឹមហើយត្រូវចេះស្រលាញ់ខ្លួនឯង គ្រប់យ៉ាងមិនមែនថាមិនមានផ្លូវទេ វាត្រូវការពេលវេលា បើមើលទៅម្នាក់នោះគេដូចជាលេងចរិតគួរសមដែរ អាចមកពីគេមិនទាន់ប្រាកដក្នុងចិត្ត ឬអាចមកពីគេអត់គូយូរពេកទើបទៅជាបែបនេះ ។
រូបទី3៖ មើលទៅគេដូចជាស្ងប់ស្ងាត់ណាស់មែនទេ! មើលទៅគេដូចជាមានជម្រើសច្រើនណាស់ ហើយគិតថាគេអាចមិនចាប់អារម្មណ៍អ្នកទេ តែតាមពិតផ្ទុយស្រឡះគេក៏មានចិត្តស្រលាញ់អ្នកដែរ គ្រាន់តែគេធ្វើចរិតសម្តែងជាមិនចាប់អារម្មណ៍ អ្នកខ្លះយកការងារមកបាំងមុខដើម្បីបានទាក់ទងគ្នា មើលទៅក្នុងចិត្តគេដូចជាច្របូកប្របល់បន្តិចហើយ បើទោះសំបកក្រៅដូចជាស្ងប់ស្ងៀមក៏ពិតមែន ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok