មិន​ល្អ​ទេ! អ្នក​កើត​ឆ្នាំ ៣ ចេញ​ក្រៅ​ផ្ទះ​ច្រើន អស់​លុយ​ពី​ហោប៉ៅ​ច្រើន​នៅ​ឆ្នាំ ២០២៣

បើ​តាម​ហោរាសាស្រ្ត​បាន​មើល​ឃើញ​ថា នៅ​ឆ្នាំ ២០២៣ ខាង​មុខ អ្នក​កើត​ឆ្នាំ​ទាំង ៣ ខាង​ក្រោម អាច​នឹង​មាន​ជោគជតា​រាសី​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ ដូច្នេះ​គួរ​តែ​ត្រៀម​លក្ខណៈ​ប្រុងប្រយ័ត្ន​លើ​ការ​ចាយវាយ និង​ការ​សន្សំសំចៃ​ឲ្យ​បាន​ខ្ពស់។ នេះ​មិន​មាន​អ្វី​គួរ​ភិតភ័យ​ទេ ព្រោះ​ឆ្លង​កាត់​ពេលវេលា​លំបាក​តែ​មួយ​រយៈ​ពេល នោះ​លាភ​សំណាង​ក៏​នឹង​ចូល​មក​ដល់​វិញ៖

អ្នក​កើត​ឆ្នាំ​រោង – នាគ

9imlq4

ម្ចាស់​ឆ្នាំ​នាគ ប្រឈម​អាច​នឹង​បាត់បង់​លុយកាក់ ហើយ​រាប់​អាន​មិត្ត ឬ​ចាប់​ដៃ​គូ​សហការ​ណា​មួយ ក៏​ទាមទារ​ឲ្យ​ត្រូវ​ប្រយ័ត្ន​ខ្ពស់​ដែរ ព្រោះ​ងាយ​នឹង​ចាញ់​កល​គេ នាំ​ឲ្យ​ខាតបង់​ធំ។

សម្រាប់​អ្នក​បម្រើ​ការងារ អាច​ថា​ជួប​បញ្ហា​ស្មុគស្មាញ​នៅ​ស្ថាប័ន​នោះ តែ​បើ​អ្នក​រកស៊ី​ធំ ក៏​អាច​នឹង​ធ្លាក់​ចូល​អន្ទាក់​ធំ នាំ​ឲ្យ​មាន​ការ​ខាតបង់​ច្រើន​ប្រមាណ។ នៅ​ឆ្នាំ ២០២៣ ត្រូវ​ចាំ ម្ចាស់​ឆ្នាំ​រោង រកស៊ី​ធំ ត្រូវ​តែ​សិក្សា​ឲ្យ​បាន​ច្បាស់ ព្រោះ​ហានិភ័យ​មាន​ខ្ពស់​ខ្លាំង​ណាស់ តែ​បើ​នៅ​ឆ្នាំ ២០២២ នេះ គឺ​ជា​ការ​ចាប់ផ្តើម​ល្អ​វិញ។

អ្នក​កើត​ឆ្នាំ​រកា - មាន់

30E261D080054EE8BB371ABCCD6994B6

ងាយ​នឹង​ជួប​នូវ​សេចក្តីវិនាស ដែល​នឹក​ស្មាន​មិន​ដល់ អាច​បាត់បង់​អំណាច បាត់បង់​លុយកាក់ ស្នេហា មិត្តភាព ក៏​ដោយសារ​តែ​ពាក្យ​សម្តី។ អ្នក​ត្រូវ​ប្រយ័ត្ន​ឲ្យ​ខ្ពស់ រាល់​ការ​សន្យា​ណា​មួយ រាល់​ការ​ប្រើ​ពាក្យពេចន៍​ណា​មួយ នៅ​ឆ្នាំ ២០២៣ ខាង​មុខ។

ម្ចាស់​ឆ្នាំ​រកា ពេល​ខ្លះ​ត្រង់​នឹង​គេ​ពេក ក៏​ពិបាក​ដែរ ដូច្នេះ​ចូល​ចេះ​បត់បែន​ឲ្យ​បាន​ល្អ​ផង។ អ្នក​ងាយ​នឹង​មាន​វិវាទ បើ​អ្នក​មិន​សូវ​ចេះ​បត់បែន។ រឿង​ខ្លះ​បើ​ដឹង​ហើយ​ឃើញ​ហើយ បិទ​ភ្នែក​បិទ​ត្រចៀក​ខ្លះ​ក៏​ល្អ។

អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ

Ice_screenshot_20220516 162058

រាសី​ខ្ពស់​ត្រដែត​មិន​មែន​មិន​មាន​ទេ នៅ​ឆ្នាំ ២០២៣ តែ​សម្រាប់​ម្ចាស់​ឆ្នាំ​ជូត អាច​នឹង​ជួប​គ្រោះ​ធំ ប្រចាំ​ឆ្នាំ នៅ​ចន្លោះ​ខែ​ណា​មួយ។ ជា​ទូទៅ​ឆ្នាំ​ឆុង គឺ​រមែង​កើត​មាន វា​ដូច​គ្នា​នឹង​ជីវិត​មនុស្ស​យើង មិន​សំណាង​រហូត​ទេ ក៏​មាន​ថ្ងៃ​ខ្លះ​អាក្រក់​ដែរ តែ​វា​ក៏​មិន​មែន​ជា​ទី​បញ្ចប់​នៃ​ជីវិត។

នៅ​ឆ្នាំ ២០២៣ ខាង​មុខ អ្នក​កើត​ឆ្នាំ​ជូត អាច​នឹង​រង​ការ​ប្ដឹងផ្ដល់ អាច​រង​ការ​ផាក​ពិន័យ បាត់បង់​ការងារ ឬ​ជួប​បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន។ មួយ​ផ្សេង​ទៀត គឺ​ងាយ​នឹង​ចាញ់​បោក​គេ នាំ​ឲ្យ​ខាតបង់​ទាំង​លុយកាក់​និង​ពេលវេលា។ រី​ឯ​ទំនាក់ទំនង​ស្នេហា ត្រូវ​ប្រយ័ត្ន​បន្តិច ព្រោះ​អាច​ងាយ​មាន​អ្នក​ទី ៣ មក​ចូល​បៀត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក