តើអ្នកមានបញ្ហាក្រោមភ្នែកខ្មៅដែរឬទេ? សូមអនុវត្តវិធីព្យាបាលស្នាមខ្មៅដូចខាងក្រោមនេះនៅផ្ទះដោយខ្លួនឯង តើនឹងឃើញលទ្ធផលគួរឲ្យចាប់អារម្មណ៍បែបណា?
១. ប្រើសេរ៉ូមភ្នែកដែលមានវីតាមីន C
សេរ៉ូមវីតាមីន C ជួយអោយស្បែកភ្លឺថ្លា ទប់ស្កាត់ភាពចាស់ បង្កើន collagen យ៉ាងមានប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះ នឹងជួយឲ្យសភាពក្រោមភ្នែកភ្លឺថ្លា កាន់តែតឹងណែនជាងមុន ហើយប្រសិនបើអ្នកបានប្រើក្នុងរយៈពេលវែង ក៏ជួយការពារភាពចាស់ និងកាត់បន្ថយភាពជ្រីវជ្រួញយ៉ាងមានប្រសិទ្ធភាពផងដែរ។
២. ពេលចូលគេងត្រូវតែគេងឲ្យត្រង់ខ្លួន
ការគេងផ្អៀងឬផ្កាប់មុខ អាចធ្វើឱ្យស្បែកក្រោមភ្នែកបង្រួម រក្សាជាតិទឹកច្រើនរហូតប្រែទៅជាហើម និងខ្មៅងងឹតយ៉ាងងាយ។ ដូច្នេះ ដើម្បីកុំឲ្យជួបបញ្ហានេះ អ្នកគួរតែហាត់ដេកលើខ្នងឲ្យបានខ្ជាប់ខ្ជួន ព្រោះវាមានសមត្ថភាពខ្ពស់អាចជួយជៀសវាងការបង្ហាប់ និងស្នាមជ្រួញនៅលើស្បែក។
៣. ប្រើ rollers ត្រជាក់
ការរចនាបែបម៉ាស្សាបែបរំកិលបន្តិចម្ដងៗនឹងជួយសម្រួលដល់ស្បែកក្រោមភ្នែក ធ្វើអោយឈាមរត់បានស្រួល កាត់បន្ថយការហើម។ យ៉ាងណាក៏ដោយ ផលិតផលនេះមិននាំមកនូវលទ្ធផលគួរឱ្យកត់សម្គាល់ទេ ប្រសិនបើអ្នកប្រើវាពីរបីដង ដោយមិនមានការព្យាយាម។ វិធីមួយទៀត អ្នកអាចយកទឹកកកមករុំកន្សែងស្តើង ដើម្បីម៉ាស្សាស្បែកនៅក្រោមភ្នែកក៏បានដែរ។
៤. ផឹកទឹកឱ្យបានច្រើន
សារការទទួលទានគ្រឿងស្រវឹងច្រើនក៏អាចធ្វើឱ្យរាងកាយខ្សោះជាតិទឹក រហូតបណ្ដាលឲ្យស្ថានភាពនៃរង្វង់ភ្នែកខ្មៅ និងហើមកាន់តែច្បាស់។ ដើម្បីកាត់បន្ថយបញ្ហានេះ អ្នកត្រូវទទួលទានទឹកឱ្យបាន ២ លីត្រក្នុងមួយថ្ងៃ ដើម្បីផ្តល់ជាតិទឹកគ្រប់គ្រាន់សម្រាប់រាងកាយ និងស្បែកកាន់តែភ្លឺថ្លា។
ប្រភព៖ បរទេស