សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តទទួលបានការណែនាំល្អៗពីព្រះគណេសដ៏ស័កិ្តសិទ្ធ តាមរយៈការជ្រើសរើសកាត់មួយដែលអ្នកចូល ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។
បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។
កាតទី1៖ ប្រហែលជាអ្នកគិតច្រើនរហូតកើតជាក្តីព្រួយបារម្ភសឹងគ្រប់រឿង រហូតអាចបំផ្លាញទំនាក់ទំនងរបស់អ្នកជាមួយមនុស្សជាទីស្រលាញ់ ប្រហែលជាការគិតដែលអ្នកសង្ស័យថាអ្នកដែលចូលមកជាមនុស្សសាវ៉ា ឬមនុស្សដែលកំពុងទាក់ទងគ្នារាល់ថ្ងៃជាមនុស្សសាវ៉ាបែបនេះបែបនោះរហូតក្លាយជាចិត្តមួហ្មង តាមពិតទៅវាល្អហើយក្នុងការប្រុងប្រយ័ត្ន ប៉ុន្តែប្រសិនបើអ្នកមានភាពភិតភ័យខ្លាំងពេក អ្នកដែលពិបាកនឹងក្លាយជាអ្នកមិនមែនអ្នកផ្សេងទេ ចូលកាត់បន្ថយភាពព្រងើយកន្តើយនិងការថប់បារម្ភបន្តិចទៅ វានឹងធ្វើឱ្យបញ្ហាធូរស្រាលបន្តិច ការដែលអ្នកព្យាយាមទាត់ទ្វារខ្លាំងពេក ភាគីម្ខាងទៀតក៏ប្រហែលជាមិនចង់បើកទ្វារឱ្យអ្នកទេ ។
កាតទី2៖ ពេលខ្លះការនិយាយពាក្យសុំទោសឬអភ័យទោសដល់អ្នកដទៃវាមិនពិបាកទាល់តែសោះ អ្នកខ្លះអាចមានបញ្ហាជាមួយនឹងការលើកលែងទោសឲ្យអ្នកដទៃ ឬមានបញ្ហាលើការទុកចិត្តនរណាម្នាក់ នៅតែមានអារម្មណ៍ខឹងស្អប់មិនដាច់ស្រេច ចូលកុំអង្គុយរង់ចាំពេលមនុស្សដែលធ្វើអាក្រក់ដាក់យើងនឹងទទួលកម្មផលដែលគេបានសាង មនុស្សដាំអ្វីនឹងទទួលបានផលនោះហើយនេះជាច្បាប់ធម្មជាតិ ដូច្នេះអ្នកត្រូវបើកចិត្តឲ្យទូលាយស្រឡាញ់អ្នកដែលនៅជាមួយអ្នករហូតដល់សព្វថ្ងៃ បើគ្មាននរណាម្នាក់ទេអ្នកក៏ត្រូវស្រលាញ់ខ្លួនឯងដែរ ។
កាតទី3៖ ត្រូវជឿថាក្នុងជីវិតនេះនឹងមានមនុស្សដែលសាកសមនឹងអ្នក ស័ក្តិសមជាប្ដីប្រពន្ធសមនឹងធ្វើជាឪពុករបស់កូនឬសមជាម្ដាយរបស់កូន ទោះបីជាថ្ងៃនេះអ្នកប្រហែលជាមិនទាន់ជួបក៏ដោយ ។ ពិតណាស់មនុស្សមួយចំនួនក្នុងជីវិតនេះ គោលដៅមួយរបស់អ្នកគឺចង់មានគ្រួសារ រៀបការ មានកូន មួយចំនួនទៀតបានជួបរួចហើយ ប៉ុន្តែអ្នកប្រហែលជាមានអារម្មណ៍ថាវាមិនមែនជាអ្វីដែលអ្នកគិតនិងគូរនោះទេ តែរឿងមួយដែលអ្នកត្រូវដឹងគឺថា គ្មានជីវិតណាដែលល្អឥតខ្វោះទេ គ្រួសារនីមួយៗសុទ្ធមានបញ្ហារៀងៗខ្លួន វាអាស្រ័យលើអ្នកថាតើអ្នកពិតជាហ៊ានជួសជុលវាឬអត់ ឬអ្នកនៅតែបិទត្រចៀកនិងភ្នែករបស់អ្នក?
កាតទី4៖ នាពេលនេះអ្វីដែលអ្នកគិតថាធំពេកអ្នកមិនអាចដោះស្រាយបានទេ ចូលអត់ធ្មត់បន្តិចហើយដោះស្រាយជាមួយវាបណ្តើរៗ ពេលខ្លះការពន្យារពេលចាំដល់ពេលដែលត្រូវទៅចាំទៅ ឬអង្គុយចុះសិនវាក៏មិនជាខុសអ្វីទេ កុំជ្រើសរើសស្តាប់ថាមពលអវិជ្ជមានពីមនុស្សជុំវិញខ្លួនពេក បើនរណាកំពុងព្យាយាមណែនាំអ្នកក្នុងទិសដៅអាក្រក់ គួរតែដកថយប្រសើរជាង ការស្តាប់រឿងអ្នកដ៏ទៃច្រើនពេកវាអាចនឹងខាតបង់លុយឬបាត់បង់ឱកាស ប្រសិនបើអ្នកដឹងថាវានឹងកើតឡើងម្តងទៀតហើយ អ្នកគួរតែរកវិធីកាត់បន្ថយការឈឺចាប់ឱ្យតិចបំផុត ៕
ប្រភព៖ Beebeehoney Witch/ កែសម្រួល៖ Knongsrok