តម្រាចិត្តសាស្រ្ត! រើសទ្វាមួយដែលឃើញហើយចាប់អារម្មណ៍ ដើម្បីមើលការទស្សន៍ទាយដែលអ្នកអាចមិនធ្លាប់ដឹងពីមុនមក

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន តាមរយៈការជ្រើសរើសទ្វារមួយដែលអ្នកចូល ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។

Picsart_22 05 13_18 37 15 759

បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។

MYXJ_20220514155752621_save

ទ្វាទី1៖ អ្នកជាបុគ្គល​ដែល​មាន​ឥទ្ធិឫទ្ធិ ឆើតឆាយ ជា​មនុស្ស​ស្រឡាញ់​សេរីភាព ស្រឡាញ់ភាពឯកោ ពេលខ្លះក៏ពិបាកយល់ចិត្តដែរព្រោះអ្នកមានភាពឯករាជ្យខ្លាំង ហើយភាគច្រើនបើកចិត្តទទួលយកតែអ្នកដែលខ្លួនគោរពនិងទុកចិត្តប៉ុណ្ណោះ តែអ្នកជាមនុស្សហ៊ានស៊ីហ៊ានសង ស្របពេលជាមួយគ្នានេះ ដែរមនុស្សដូចអ្នកក៏ត្រូវការសេចក្តីស្រឡាញ់ និងការយោគយល់ដែរ ។

MYXJ_20220514155837850_save

ទ្វាទី2៖ ជាបុគ្គលដែលមានគំនិតច្នៃប្រឌិតក្នុងខ្លួន ជារឿយៗមានទស្សនៈខុសពីអ្នកដទៃ មិនសូវជាចង់ធ្វើអ្វីតាមបង្គាប់អ្នកទទៃ ធ្វើឲ្យអ្នកមានបុគ្គលិកលក្ខណៈស្ងប់ស្ងាត់មិនស៊ាំញ៉ាំ ចូលចិត្តធ្វើការដោយឯករាជ្យមិនចូលចិត្តការបង្ខំ ហើយ​ប្រសិន​បើ​ត្រូវ​ជ្រើសរើស​នរណា​ម្នាក់ចូលមកក្នុងជីវិត ​អ្នកក៏តែងតែប្រើពេលយូរដើម្បីមើលចិត្តថ្លើមគេដែរ ។

MYXJ_20220514155922845_save

ទ្វាទី3៖ សម្រាប់​អ្នក​ដែលជ្រើសរើសទ្វានេះ ចាត់ទុកជាបុគ្គលដែលមានសមត្ថភាពខ្ពស់ ភាព​ជា​អ្នក​ដឹក​នាំ​មាន​ចិត្ត​សប្បុរស ចេះជួយយកអាសារអ្នកដទៃ តែពេលខ្លះក៏ធ្វើអ្វីតាមតែចិត្តខ្លួនឯងដែរ រហូតដល់ថ្នាក់មនុស្សគ្រប់គ្នាខ្លាចរអាមិនហ៊ានចូលក្បែរដែរ ។

MYXJ_20220514160004767_save

ទ្វាទី4៖ ជាមនុស្សសាមញ្ញមិនចូលចិត្តភាពលេចធ្លោ ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ទើបធ្វើឲ្យអ្នកចូល​ចិត្ត​នៅ​កន្លែង​ដដែលៗ អ្នកខ្លះក៏ជាមនុស្សពូកែយកចិត្ត សុភាពរាបសារ ស្រលាញ់គ្រួសារ ស្រលាញ់សន្តិភាព ចូលចិត្តផ្គាប់ចិត្តអ្នកដទៃ លើសពីនេះអ្នកដែល​ជ្រើស​រើស​ទ្វារមួយ​នេះ ជាមនុស្សមានវាសនាខ្ពស់ អនាគតអាចជួយអ្នកដទៃបាន ។

MYXJ_20220514160044142_save

ទ្វាទី5៖ អ្នកស្រឡាញ់សេរីភាពមិនចូលចិត្តនៅក្នុងស៊ុមដូចកង្កែបក្នុងអណ្តូង ជាមនុស្សរួសរាយរាក់ទាក់ពូកែរាប់ញាតិចូលចិត្តចូលសង្គម អ្នកខ្លះចូលចិត្តធ្វើដំណើរតែក៏ចូលចិត្តភាពសាមញ្ញដែរ ថែមចូលចិត្តនៅជាមួយមនុស្សដែលអាចផ្លាស់ប្តូរចំណេះដឹងគ្នាទៅវិញទៅមក និយាយឲ្យខ្លីទៅអ្នកដែលជ្រើសរើសទ្វារមួយនេះជាមនុស្សមានគំនិតវិជ្ជមាន ៕

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok