ទេវតាអង្គណាមួយ ដែលទាក់ទាញចិត្ត អាចបង្ហាញច្បាស់ជីវិតអ្នកពេលនេះ កំពុងចន្លោះប្រហោងអ្វី?

តាម​រយៈ​រូបភាពទេវតាទាំង ៧ អង្គផ្សេងៗ​ពី​គ្នា សូម​អ្នក​ធ្វើ​ការ​ជ្រើសរើស​យក​មួយ ដើម្បី​មក​ផ្ទៀងផ្ទាត់​ថា តើ​ជីវិត​អ្នក​ពេល​នេះ​កំពុង​ចន្លោះ​ប្រហោង ឬ​មាន​អ្វី​ត្រូវ​កែតម្រូវ?

ទេវតា​ទី ១

អ្នក​ហាក់​ផ្តាច់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​ធ្លាប់​តែ​នៅ​ក្បែរ​គ្នា ស្និទ្ធ​នឹង​គ្នា ដោយ​ខាន​ជជែក​គ្នា​យូរ​ណាស់​ហើយ។ គេ​អាច​ធ្លាប់​ជា​អ្នក​យល់​ចិត្ត​អ្នក​ពី​មុន​មក ដូច្នេះ​ចូរ​ឆ្លៀត​ពេល​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​នោះ​ត្រលប់​មក​វិញ​ផង។

ទេវតា​ទី ២

វា​ដល់​ពេល​ដែល​អ្នក​ត្រូវ​ផ្លាស់ប្តូរ ឬ​អភិវឌ្ឍ​ខ្លួន​ទៅ​កាន់​កម្រិត​មួយ​ទៀត​ហើយ។ អាច​ថា អ្នក​គួរ​តែ​ទៅ​រៀន​ជំនាញ​អ្វី​ថ្មី​មួយ ដែល​ក្រៅ​ពី​ផ្តល់​ជា​ការ​កម្សាន្ត ហើយ​វា​ក៏​ជា​ចំណេះ​ថ្មី​សម្រាប់​អ្នក​ផង​ដែរ។

ទេវតាទី​ ៣

Ss

ក្នុង​ជីវិត​របស់​អ្នក ដំណើរ​កម្សាន្ត​មិន​សូវ​កើត​មាន​នោះ​ទេ ហើយ​អ្នក​ជា​មនុស្ស​ដែល​រវល់​នឹង​ភាព​សកម្ម​នៃ​ជីវិត​ប្រចាំ។ ដល់​ពេល​ដែល​ត្រូវ​ដក​ឃ្លា ដើម្បី​សាក​ថ្ម​ឲ្យ​ជីវិត​ខ្លះ​ហើយ សឹម​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

ទេវតាទី​ ៤

អ្នក​ហត់នឿយ​ខ្លាំង​ណាស់​មួយ​រយៈ​មក​នេះ អ្នក​មិន​បាន​សម្រាក​នោះ​ទេ អ្នក​ធ្វើ​ដំណើរ​លើ​ផ្លូវ​នេះ​តែ​ម្នាក់​ឯង មិន​សូវ​មាន​អ្នក​យល់​ពី​អ្នក មិន​សូវ​មាន​អ្នក​ដឹង​ពី​ទំហំ​លះបង់​របស់​អ្នក។ ពេលវេលា​ដែល​អ្នក​ត្រូវ​ការ គឺ​ត្រឹម​តែ​នៅ​កន្លែង​ស្ងាត់ ស្តាប់​សំឡេង​ទឹក​ធ្លាក់ ស្តាប់​បក្សី​ស្រែក​យំ​នៅ​តាម​ព្រៃភ្នំ នោះ​ក៏​អាច​ជា​ការ​ប៉ះប៉ូវ​ឲ្យ​អ្នក​បន្តិច​ដែរ។

ទេវតាទី ៥

អ្នក​ហាក់​ត្រូវ​ការ​ភាព​ឯករាជ្យ វា​ជា​អ្វី​ដែល​អ្នក​ចង់​បាន​ពេល​នេះ។ អ្នក​ដូច​ជា​កំពុង​រស់នៅ​ក្រោម​ការ​កៀប​សង្កត់​ផ្លូវ​ចិត្ត ចង់​ធ្វើ​អ្វី​ក៏​មិន​ទាន់​អាច​ធ្វើ​បាន ដោយ​ហាក់​រង​សម្ពាធ​ជា​ខ្លាំង ក៏​ជា​ហេតុ​នាំ​ឲ្យ​អ្នក​បាត់បង់​ឱកាស​មួយ​ចំនួន​ក្នុង​ជីវិត។

ទេវតា​ទី ៦

អ្នក​ត្រូវ​ការ​ផែនការណ៍​ជីវិត​ច្បាស់លាស់​ជាង​នេះ​បន្តិច ចូរ​ឆ្លៀត​ពេលវេលា​រៀបចំ​ជីវិត​ខ្លួន​ឯង ថា​ត្រូវ​ដើរ​លើ​វិថី​បែប​ណា ត្រូវ​ដក​ឃ្លា​សម្រាប់​មើលថែទាំ​ខ្លួន​ឯង​បែប​ណា។ សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក ដូច​មិន​ទាន់​ប្រព្រឹត្តិ​ទៅ​បាន​ល្អឥតខ្ចោះ​ទាល់​តែ​សោះ វា​ដល់​ពេល​ហើយ​ដែល​ត្រូវ​កែខៃ​វា​ឲ្យ​ល្អ​ប្រសើរ​និង​ច្បាស់លាស់​ជាង​នេះ។

ទេវតា​ទី ៧

អ្នក​ត្រូវការ​វិស្សមកាល​សម្រាប់​ជីវិត ដោយ​សារ​តែ​រយៈ​ពេល​ជាង ១ ឆ្នាំ​ចុង​ក្រោយ អ្នក​ហាក់​នៅ​ឆ្ងាយ​ពី​ធម្មជាតិ អ្នក​គ្មាន​ពេលវេលា​សាក​ថ្ម​ឲ្យ​ខ្លួន​ឯង​ទាល់​តែ​សោះ។ ចូរ​កុំ​បន្ត​ដំណើរ​ជីវិត​ទាំង​បែប​ហ្នឹង ត្រូវ​ឆ្លៀត​ពេល​សម្រាក​ខ្លះ​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក