ជ្រើសរើសយ័ន្តមួយ ដើម្បីដឹងថា តើនឹងមានរឿងអ្វីកើតឡើងលើអ្នកនៅសប្តាហ៍ថ្មី?

តើអ្នកជឿលើវាសនា និងការរៀបចំទុកជាមុននៃជីវិតដែរទេ? ការពិតទៅគឺវាអាចកើតឡើងពិតមែន ដោយអ្នកគ្រាន់តែជ្រើសរើសនៅសន្លឹកយ័ន្តមួយ ក្នុងចំណោមយ័ន្តទាំង ៣ នោះអ្នកនឹងអាចដឹងបាន ថានឹងមានរឿងអ្វីកើតឡើងទៅលើអ្នកក្នុងកំឡុងសប្តាហ៍ថ្មីខាងមុខ ពោលចន្លោះថ្ងៃទី ១៦-២២ វិច្ឆិកា៖

សន្លឹកយ័ន្តទី ១

1

អ្នកនឹងទទួលបានភាពជោគជ័យក្នុងទំនាក់ទំនងស្នេហា នៅពេលខាងមុខ ដែលអាចថា មនុស្សដែលអ្នករង់ចាំ គេនឹងរំលេចវត្តមានមកហើយ។

បើអ្នកឯកោពេលនេះ ត្រូវចាំថាមិនយូរទៀតនោះទេ ពេលវេលានៃការគូគ្រងជាមួយដៃគូជីវិត នឹងរំលេចមកដល់ឆាប់ៗនេះ។

សន្លឹកយ័ន្តទី ២

2

សំណាងគឺកំពុងរង់ចាំអ្នកនៅផ្លូវខាងមុខ ដោយអាចជាអ្នកនឹងជួបដំណឹងល្អលើផ្នែកហិរញ្ញវត្ថុ។ អាចថារយៈពេលប៉ុន្មានសប្តាហ៍ទៅមុខទៀត អ្នកនឹងទទួលបានអំណោយ ឬរបស់មានតម្លៃណាមួយ។ រាល់ការផ្សងសំណាងរបស់អ្នកនៅពេលនេះ នឹងជួយអ្នកឲ្យមានឱកាសទទួលបានលាភច្រើន។

សន្លឹកយ័ន្តទី ៣

3

រង្វិលនៃសំណាងបានវិលមករកអ្នកទៀតហើយ ដោយនៅពេលខាងមុខនេះ ដ្បិតបើអ្នកជួបបញ្ហាអ្វីក៏ដោយ ក៏វានឹងត្រូវបានដោះស្រាយ ហើយខ្លះប្រែក្លាយទៅជាលាភសម្រាប់អ្នកវិញក៏មាន។ កុំខ្លាចនឹងការប្រឈមបញ្ហានៅពេលខាងមុខ ចូរដោះស្រាយវាតាមវិធីល្អបំផុតរបស់អ្នក៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក