ជាការពិតមនុស្សតែងតែមានកើត ចាស់ ឈឺ ស្លាប់ ជារឿងធម្មតា នឹងជាច្បាប់ធម្មជាតិ គ្មាននរណាម្នាក់អាចកែប្រែបានឡើយ ប៉ុន្តែទោះយ៉ាងណាក៏ដោយយើងក៏អាចជួយពន្យាអាយុជីវិតតាមរយៈការថែទាំងសុខភាពបានដែរ។ ដូចក្នុងករណីខ្លះ មានគូស្វាមីអាចរស់នៅជាមួយកូនចៅអាយុលើស ១០០ គួរឲ្យកត់សម្គាល់។ ហេតុអ្វីបានជាគូស្នេហ៍មួយគូមានអាយុវែងម្ល៉េះ? ដូច្នេះ ដើម្បីដឹងច្បាស់ សូមមើលទម្លាប់ប្រចាំថ្ងៃរបស់ពួកគេដូចខាងក្រោមនេះ៖
១. របបអាហារ
ជាទូទៅប្តីប្រពន្ធដែលមានវ័យចំណាស់អាយុវែង តែងតែមានរបបអាហារដូចជា ចូលចិត្តញ៉ាំបន្លែបៃតង ផ្លែឈើ ញ៉ាំសាច់តិចៗ។ ជាពិសេស បន្ទាប់ពីចូលដល់វ័យកណ្តាល បានបោះបង់ទម្លាប់នៃការញ៉ាំមិនល្អពីមុន ហើយញ៉ាំអាហារស្រាលៗជាងមុន ងាយស្រួលរំលាយអាហារនោះអាយុសង្ឍឹមរស់ក៏មានអាយុវែង។
២. អាកប្បកិរិយាសុទិដ្ឋិនិយម
គូស្នេហ៍ប្រភេទនេះតែងតែមានស្នាមញញឹមរីករាយ មានសុទិដ្ឋិនិយមខ្លាំងក្នុងជីវិតប្រចាំថ្ងៃ ទោះបីជួបបញ្ហាមិនត្អូញត្អែរ និងកម្រខឹងសម្បារដែរ។ ដូច្នេះហើយក្នុងជីវិតប្រចាំថ្ងៃ បើអ្នកចេះញញឹមឲ្យបានច្រើនជារៀងរាល់ថ្ងៃ ហើយប្រឈមមុខនឹងអ្វីៗគ្រប់យ៉ាងដោយសុទិដ្ឋិនិយម អ្នកនឹងសប្បាយចិត្ត រាងកាយរឹងមាំ។
៣. សកម្ម
មនុស្សជាច្រើនបានបង្កើតជាទម្លាប់អាក្រក់នៃការនៅស្ងៀមយូរ ភាពអសកម្ម ប្រសិនបើអសកម្មរយៈពេលយូរនឹងប៉ះពាល់យ៉ាងខ្លាំងដល់ភាពធន់របស់រាងកាយ ភាពស៊ាំនឹងថយចុះ។ អាថ៌កំបាំងមួយដែលអាចធ្វើឲ្យអ្នកមានអាយុវែងគឺការហាត់ប្រាណឲ្យបានច្រើនជារៀងរាល់ថ្ងៃ ព្រោះវាអាចជួយជំរុញចលនាឈាមរត់ក្នុងរាងកាយ ចិញ្ចឹមសរីរាង្គខាងក្នុងបានល្អប្រសើរ និងសរីរាង្គខាងក្នុងឲ្យនៅក្មេង អាចពន្យាភាពចាស់ ហើយក្នុងពេលតែមួយអាចជួយពង្រឹងភាពធន់ និងភាពស៊ាំរបស់រាងកាយ ជំងឺនឹងមិនហ៊ានចូលមកជិតអ្នកឡើយ។
ប្រភព៖ បរទេស