សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលដំណឹងល្អដែលអ្នកនឹងទទួលបាននៅក្នុងឆ្នាំ 2022 នេះ តាមរយៈការជ្រើសរើសចង្កៀងបំភ្លឺមួយដែលអ្នកចូល ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។
បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។
ក៖ ទាក់ទងនឹងហិរញ្ញវត្ថុ
ឆ្នាំនេះជាឆ្នាំដែលហិរញ្ញវត្ថុរបស់អ្នកដើរទៅមុខកាន់តែប្រសើរ មិនថាអ្នកកំពុងរង់ចាំអ្វីទាក់ទងនឹងលុយកាក់ទេអ្នកទំនងជាទទួលបានវា រួមទាំងអ្នកនឹងមានឱកាសថ្មីទាក់ទងនឹងលុយកាក់ចូលមកភ្លាមៗដោយមិនបានត្រៀមខ្លួនទៀតផង វានឹងក្លាយជាបណ្តាញហិរញ្ញវត្ថុដែលអាចពង្រីកបានក្នុងរយៈពេលវែង ហើយឆ្នាំនេះអ្នកទំនងជានឹងទិញរបស់ធំៗវាអាចជាផ្ទះ ឬឡាន ព្រោះការទិញទំនងជាមានការប្តេជ្ញាចិត្តមកជាយូរមកហើយ។
ខ៖ ទាក់ទងនឹងការងារ
ឆ្នាំនេះអ្នកអាចមានឱកាសធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកមានឋានៈ ហើយអ្នកអាចត្រូវបានទទួលការងារសំខាន់ៗដែលនឹងធ្វើឱ្យអ្នកមានការចាប់អារម្មណ៍ និងឱកាសកាន់តែច្រើនសម្រាប់កំណើនអាជីព ហើយសម្រាប់អ្នកដែលកំពុងស្វែងរកការងារថ្មី អ្នកទំនងជាអាចជួបការងារដែលមានស្ថេរភាព ជាការងារដែលអ្នកពេញចិត្តខ្លាំង ព្រោះទាំងលុយកាក់និងអត្ថប្រយោជន៍ច្រើនគួរជាទីគាប់ចិត្ត ។
គ៖ ការរង់ចាំនឹងបានបញ្ចប់ហើយ
ឆ្នាំនេះគឺជាឆ្នាំនៃការរង់ចាំនរណាម្នាក់ត្រូវបានបញ្ចប់ សម្រាប់អ្នកដែលរង់ចាំការទាក់ទងពីបុគ្គលណាម្នាក់គេអាចនឹងចាប់ផ្តើមបង្ហាញខ្លួនមកហើយ ឬសម្រាប់អ្នកដែលមានស្ថានភាពស្នេហានៅទ្រឹង ពេលនេះទំនាក់ទំនងនឹងត្រូវមានការរីកចម្រើន ចំណែកអ្នកដែលកំពុងរង់ចាំការងារឬរង់ចាំលុយវិញ ទំនងជាទទួលបានក្នុងឆ្នាំនេះ វាជាឆ្នាំនៃការបញ្ចប់ការរង់ចាំ អ្វីក៏ដោយដែលអ្នកបានរង់ចាំអ្នកនឹងទទួលបានវានៅឆ្នាំនេះ ហៅថាជាឆ្នាំនៃការបញ្ចប់ការរង់ចាំលើបញ្ហាដែលអ្នកជំពាក់ ឬរឿងដែលអ្នកបានរង់ចាំជាយូរមកហើយ។
ឃ៖ ទាក់ទងនឹងស្នេហា
អ្នកនៅលីវ៖ អ្នកនឹងមានស្នេហានៅឆ្នាំនេះអ្នកមានទំនោរមានមនុស្សស្មោះនឹងស្នេហា អាចនិយាយបានថាឆ្នាំនេះមិនឯកាទៀតទេ សម្រាប់អ្នកនៅលីវអ្នកនឹងមាននរណាម្នាក់នៅក្នុងជីវិត ហើយចង់បង្កើតទំនាក់ទំនងយូរអង្វែងជាមួយអ្នក វាជាឆ្នាំពណ៌ផ្កាឈូកសម្រាប់អ្នកនៅលីវ។
អ្នករៀបការហើយ៖ អ្នកនិងដៃគូរបស់អ្នកទំនងជាមានការសម្រេចចិត្តបន្ទាន់ ឬការសម្រេចចិត្តភ្លាមៗ ប៉ុន្តែវាគឺជាការសម្រេចចិត្តដើម្បីអភិវឌ្ឍទំនាក់ទំនងរបស់អ្នកជាមួយដៃគូឆ្ពោះទៅរកស្ថិរភាពយូរអង្វែង គូស្វាមីភរិយាខ្លះអាចទិញអ្វីមួយជាមួយគ្នា គូស្វាមីភរិយាខ្លះអាចផ្លាស់ទីលំនៅជាមួយគ្នា ឬគូស្នេហ៍ខ្លះអាចមានបញ្ហាគ្រួសារ ប៉ុន្តែមិនថាយ៉ាងណានោះទេ វានឹងកសាងស្នេហារបស់អ្នកឲ្យកាន់តែរឹងមាំ ៕
ប្រភព៖ Bird Eye/ កែសម្រួល៖ Knongsrok